កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ភ្នំពេញ ៖ ស្រ​បនឹង​តំបន់​សេដ្ឋកិច្ចពិសេស​របស់ជប៉ុន​គ្រោងនឹង​លេច​រូប​រាង​នៅពេលឆាប់ៗនេះ កម្ពុជា​ក៏បាន​ស្នើ​ភាគី​ចិន​ជំរុញ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​​នៅកម្ពុជា​បន្ថែម​ ដើម្បី​ទាក់​ទាញ​​ការ​វិនិយោគ​ផ្ទាល់មកពីប្រទេស​ចិន​ ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះនឹង​ផ្ដោតលើ​វិនិយោគិនមកពី​ចិន​ផ្ទាល់​តែម្ដង​។​

នៅក្នុងជំនួប​ជាមួយឯកឧត្តម​ វ៉ាង យី រដ្ឋមន្ត្រីក្រសួងការ​បរទេស​ចិន​កាលពីពេលថ្មីៗនេះ សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ាណែត បានស្នើ​ឱ្យភាគី ចិន​ពិនិត្យ​លទ្ធភាពក្នុងការ​ជំរុញ កិច្ច​សហ​ប្រ​តិបត្តិការ​​ក្នុងការ​បង្កើត​តំ​ប​ន់​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និងតំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត​នៅកម្ពុជា ។

សម្ដេចធិបតីក៏បានលើកឡើងអំពីការ​រួម​ចំណែក​របស់​ចិន​ក្នុងការ​ផ្ដល់​លទ្ធភាពដល់​កម្ពុជា ក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុងព្រះសីហនុ និង​អា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គរ ជាដើមដែលបានរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ។ តាមរយៈ​ការ​កំណត់​ការយក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃកា​រផ្លាស់​ប្តូរ​រវាង​ប្រជាជន​ និង​ប្រ​ជា​ជន​​ សម្ដេចធិបតី​ជឿថា​ កម្ពុជា​នឹង​មានរំហូរ​វិនិយោគ​ និងអ្នកទេសចរ​មកពី​ប្រទេសចិន​នឹងកើនឡើង​ថែមទៀត ។​

នៅក្នុងសេចក្ដី​ប្រកាសរួម​ស្ដីពីដំណើរទស្សនកិច្ច​របស់​ឯកឧត្តម ​វ៉ាង​ យី រយៈ​ពេល​៣ថ្ងៃនៅក្នុងព្រះរាជាណា​ច​ក្រ​កម្ពុជា​ ដោយភាគីទាំងពីរបានឯកភាពថា កម្ពុជា និង​ចិន គឺជា​មិត្ត​ដែក​ថែប​ដែលតែងតែ​នៅក្បែរ​គ្នា​ និងជួយ​គ្នា​ក្នុងគ្រា​លំបាក ។ ភាគីទាំងពីរ​ក៏បាន​ឯកភាព ធ្វើអានុភាវូបនីយកម្ម​​តួនាទី​សម្រួលរ​ប​ស់​គណៈក​ម្មាធិ​កា​រ​សម្រប​សម្រួល​អន្តរជាតិ​រដ្ឋា​ភិបាល​កម្ពុជា ចិន ដើម្បី​កសាង​សហ​គមន៍​វាសនា​រួម​ កម្ពុជា ចិន ក្នុងយុ​គ​សម័​​យ​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់​ ព្រមទាំងរួមគ្នា​ជំរុញពហុភាគីនិយម ​និង​សកល​ភា​វូប​នីយ​កម្ម​​សេដ្ឋកិច្ច​ ដែលផ្ដល់​ប្រយោជន៍រួម​ប្រកបដោយ​សេរី បើក​ចំហ​ សមភាព ​និ​ងបរិយាបន្ន​ ។

ក្រលេកមកមើល​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន​នៅកម្ពុជា​វិញ បើតាម​ការ​កត់សម្គាល់​ ក្នុ​ងរយៈពេល​ប៉ុន្មានខែដើមឆ្នាំ២០២៤​នេះ ឃើញថា​បណ្ដា​វិនិយោគិននានា​មកពី​ប្រ​ទេស​ចិន​​បាន​ចូលមកកម្ពុជា​ជា​ហូរហែ​ដើម្បី​ស្វែងរកឱកាស​វិនិយោគ​​ ជាពិសេស​ ទៅលើ​វិស័យ​អច​ល​ន​ទ្រ​ព្យ និងឧស្សាហកម្ម​ ដោយ​រំពឹងថា​កា​រវិនិយោគ​មកពីចិននឹង​កើនឡើង​នៅក្នុងឆ្នាំ២០២៤​នេះ​ឡើ​ង​វិ​ញ​ដូច​គ្រា​​មុនពេល​មានវិបត្តិកូវីដ ។​

គួរ​បញ្ជាក់ថា​ ការ​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុ​ងប្រទស​កម្ពុជា​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​កន្លងមកនេះឃើញថា ​ទទួល​បានការចាប់អារម្មណ៍​ពីបណ្ដា​វិនិយោគិនក្នុង និងក្រៅ​ប្រទេស​ជាច្រើន ដោយវិនិយោគិន​មិនពិបាកក្នុងកា​រស្វែងរកទីតាំង​សម្រាប់ការ​វិនិយោគរបស់​ខ្លួនឡើយ ដោយគេអាច​ដាក់ទីទាំង​វិនិយោគ​នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ដែលមានស្រាប់ ហើយ​ចាប់ផ្ដើមដំណើរការ​វិនិយោគភ្លាមៗ ដោយមិនស្មុគ្រ​ស្មាញ​​ឡើ​យ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ