អ្នកជំនាញទេសចរណ៍ ៖ កម្ពុជាគួរចាប់យកភ្ញៀវចិនដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ

ភ្នំពេញ ៖ កម្ពុជាកាលពីឆ្នាំ២០១៩ ពោលគឺមុនពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ១៩ កម្ពុជាបានទទួលភ្ញៀវអន្តរ​ជាតិចម្រុះជាតិសាសន៍សរុបចំនួន ៦,៦ លាននាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ ពោលគឺក្រោយពេលនៃជំងឺរាតត្បាតនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ២,២លាននាក់ប៉ុណ្ណោះ។

អ្នកជំនាញវិស័យទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរចិន គឺជាទីផ្សារដ៏ធំមួយ មិនមែនសម្រាប់តែកម្ពុជានោះទេ តែគឺសម្រាប់ពិភពលោកតែម្ដង ដូច្នេះហើយ ការធ្លាក់ចុះនូវភ្ញៀវទេសចរគឺមានចំណែកមកពីភ្ញៀវទេសចរជនជាតិចិននេះឯង។  

ជាមួយគ្នានេះ ទន្ទឹមនឹងការបើកឡើងវិញនៃប្រទេសចិនកាលពីពេលថ្មីៗនេះ អ្នកជំនាញផ្នែកទេសចរណ៍បានមើលឃើញថា ជាឱកាសល្អដែលកម្ពុជាគួរចាប់យកដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ថ្វីត្បិតថាកន្លងមក កម្ពុជាក៏ពឹងផ្អែកលើភ្ញៀវទេសចរចិនផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា បើទោះបីជាកម្ពុជាបានបើកប្រទេសទទួលភ្ញៀវទេសចរជាធម្មតាហើយក្ដី ប៉ុន្តែការទទួលភ្ញៀវកន្លងមកនេះនៅមានកម្រិតនៅឡើយ ដូច្នេះខណៈពេលដែលចិនបើកប្រទេសឡើងវិញ កម្ពុជាគួរតែចាប់ យកឱកាសនេះ។

លោកជំទាវបានមានប្រសាសន៍ថា ៖

“ពេលនេះគឺជាពេលដែលយើងត្រូវក្ដោបឱកាសដ៏កម្រ​​ឱ្យបាន ដើម្បីស្រោចស្រង់សេដ្ឋកិច្ចយើងឡើងវិញ។ ចិន ជាភ្ញៀវដែលដើរជាក្រុមធំៗ ហើយពួកគេចាយច្រើន ដូច្នេះ បើសិនយើងអាចទទួលបានភ្ញៀវចិនកាន់តែច្រើន វិស័យទេសចរណ៍យើងនឹងកាន់តែប្រសើរដូចគ្នា”

ក្នុងន័យនេះ ដើម្បីអាចទទួលបានឱ្យទាន់ពេលវេលានៃឱកាសដ៏កម្រនេះ លោកជំទាវបានលើកទឹកចិត្តឱ្យសេវាករទេសចរទាំងឡាយត្រឡប់ចូលមកបម្រើសេវាកម្មទេសចរណ៍វិញ ព្រោះមិនយូរទេជនជាតិចិននឹងចូលមកកម្ពុជា។

លោកជំទាវបានផ្ដោតជាពិសេសលើសេវាករដែលធ្លាប់ធ្វើការជាមួយភ្ញៀវចិន ដែលពួកគេនឹងក្លាយជាធនធានដ៏ចាំបាច់សម្រាប់ទទួលស្វាគមន៍ជនជាតិចិន។ ម្យ៉ាងទៀត ខាងអាកាសចរណ៍កម្ពុជាក៏ជារឿងគួរយកចិត្តទុកដាក់ផងដែរ។

អ្នកជំនាញរូបនេះបញ្ជាក់ថា ៖

“កន្លងមក នៅអំឡុងពេលចូលឆ្នាំចិន កម្ពុជាយើងទទួលបានភ្ញៀវចិនចូលមកច្រើនណាស់ ដោយគិតតែខេត្តសៀមរាបគឺផ្គត់ផ្គង់មិនគ្រប់តម្រូវការផងទេ។ យើងមិនរំពឹងដល់ថ្នាក់នោះពេកទេ តែយ៉ាងហោចណាស់ក៏យើងអាចទទួលបានភ្ញៀវអន្តរជាតិច្រើនឡើងវិញ ហើយអាចនឹងទាញសេវាករឱ្យត្រឡប់មកបម្រើការវិស័យទេសចរណ៍វិញផងដែរ។ ដូច្នេះហើយ សម្រាប់ពេលនេះសូមឱ្យសេវាករមានការត្រៀមខ្លួនជាស្រេចសម្រាប់ការសម្រុកចូលនៃភ្ញៀវទេសចរជនជាតិចិននៅពេលខាងមុខនេះ”

គួររំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីគោលចំហរបស់កម្ពុជាផងដែរ ក្នុងការបើកប្រទេសយ៉ាងទូលាយសម្រាប់ស្វាគមន៍ភ្ញៀវទេសចរចិន ខណៈដែលប្រទេសផ្សេងៗកំពុងដាក់វិធានការរិតត្បិតចំពោះជនជាតិចិន ដោយសារតែការផ្ទុះឡើងជាថ្មីនៃមេរោគកូវីដនៅប្រទេសចិន។ ផ្ទុយពីប្រទេសទាំងនោះ សម្ដេចតេជោ បានមើលឃើញពីឱកាសនៃការស្ដារវិស័យទេសចរណ៍ឡើងវិញ​តាមរយៈការបើកទទួលយកភ្ញៀវចិន ម្យ៉ាងទៀតស្ទើរតែ១០០% នៃប្រជាជនកម្ពុជាបានទទួលវាក់សាំងកូវីដ១៩គ្រប់គ្រាន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា