ទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅចិន បង្កប់នូវអត្ថន័យសំខាន់៣យ៉ាង

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ កញ្ញា​ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់​សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានពិភាក្សា​គ្នាជាច្រើនលើប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រោយទស្សនៈកិច្ចចំនួន៤ថ្ងៃនេះបានបញ្ចប់សព្វគ្រប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួល​បន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺឯកឧត្តម ហ្សង់ ហ្រង់ស្វ័រតាន់​ បានឱ្យដឹងពីអត្ថន័យសំខាន់ៗចំនួន៣ចេញពីកិច្ចប្រជុំនានាយ៉ាងដូច្នេះថា៖

អត្ថន័យទី១ គឺនយោបាយ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសាកល្បង​ពន្យល់ប្រាប់ប្រមុខរដ្ឋនៃ​ប្រទេសក្នុងតំបន់​ថា កម្ពុជាមាននយោបាយការបរទេសមួយច្បាស់លាស់ ដែលឆ្លើយតបទៅ​នឹងអ្វីដែល​គេហៅថានិរន្ត​រភាព។ ឆ្លើយតបនឹងគោលនយោបាយសង្គតិភាព បានន័យថា នយោបាយ​ការបរទេសកម្ពុជាមាន សកម្មភាពច្បាស់ សុទ្ធសឹងតែជាគោលនយោបាយដែលត្រូវបានអនុវត្ត​មកយូរអង្វែងនៅចំពោះមុខ ពិភពលោក និងនៅចំពោះមុខប្រទេសចិន និយាយដោយឡែក។

អត្ថន័យទី២គឺ ទស្សនកិច្ចនេះបង្ហាញនូវចំណុចពិសេសមួយថា ប្រទេសកម្ពុជានារយៈពេល​ចុងក្រោយនេះខិតខំអនុវត្តការទូតសេដ្ឋកិច្ច។ ជាក់ស្ដែង នៅពេលដែលមានជំនួបទ្វេរភាគី ឬពហុភាគី ថ្នាក់ដឹកនាំកម្ពុជាតែងតែសាកល្បងទាញយក​ប្រយោជន៍សេដ្ឋកិច្ច។

អត្ថន័យទី៣ គឺអត្ថន័យទូត ដោយឆ្នាំនេះជាខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជានិមិត្តរូបជំរុញឱ្យថ្នាក់ដឹកនាំថ្មីរបស់កម្ពុជាសម្រេចចិត្តទៅធ្វើទស្សនៈកិច្ចនៅចិន។

យ៉ាងណាមិញ សព្វថ្ងៃនេះចិនជួយកម្ពុជាច្រើនជាងគេ ដោយចិនជាប់ចំណាត់ថ្នាក់លេខ១ លើជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ។ ហើយជំនួយផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធទាំ​ង​នេះសុទ្ធតែប្រភពសម្រាប់កសាងម៉ាក្រូ និងមីក្រូសេដ្ឋកិច្ចសម្រាប់​ការអភិវឌ្ឍ​នៃប្រទេសកម្ពុជា។

ឯកឧត្តម ហ្សង់ ហ្រង់ស្វ័រតាន់បានសង្កត់ធ្ងន់ថា​ ភាគីចិនមិនរារែកឡើយក្នុងការបន្ត និងបង្កើន​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្ដោតលើថាមពលនៃកសិកម្ម លទ្ធភាពក្នុងការជំរុញឱ្យចិននាំចូលអង្ករខ្មែរ​ចូលក្នុងទីផ្សារកាន់តែ​ច្រើន»។

ឯកឧត្តមបន្តថា សាធារណរដ្ឋប្រជាមានិតចិន ដើរតួនាទីសំខាន់ណាស់លើមាគ៌ាអភិវឌ្ឍន៍​ប្រទេសកម្ពុជា ហើយទាំងនេះជាមូលហេតុស័ក្តិកសមដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្រេចទៅធ្វើ​ទៅទស្សនៈកិច្ចនៅចិន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី