រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ការចាប់យកបច្ចេកវិទ្យា ជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ទស្សនទាន​ស្តីពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសម្រាប់​តំបន់​អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទី​ក្រុង​ភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្តល់​ជា​វេទិកាស្វែងរកយុទ្ធសាស្រ្តក្នុងការប្រើប្រាស់​បច្ចេក​វិទ្យាជាប្រយោជន៍ដល់គ្រប់ផ្នែកនៃ​សង្គម។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកំពូលនេះ ឯកឧត្តម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យាជាកាតាលីករដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងតំបន់។ ឯកឧត្តមក៏បានលើក​ឡើង​ពី​តម្រូវការនៃការវិនិយោគជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាញយកសក្តានុពលដែលមិនទាន់បានប្រើប្រាស់សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចអាស៊ានដែលមានភាពចម្រុះ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖

«តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិន​ភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង»។

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គមឌីជីថល។ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ (STI  Roadmap 2030) ក្នុងគោលដៅជំរុញបរិវត្តកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ដើម្បីប្រែក្លាយ​​កម្ពុជា​ឆ្ពោះ​ទៅ​ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការ​វិនិយោគលើវិស័យនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិ​បាល​មានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា។

ឯកឧត្តមបានលើកឡើងនូវធាតុផ្សំសំខាន់ចំនួនបី ដែលចាំបាច់ដើម្បីសម្រេចកំណើន​ប្រកបដោយ​បរិយាបន្ន​ រួមមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងការចាប់យក​បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ​ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់សក្តា​នុពល​នៃ​បច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត៖ ដំណើរផ្លូវនាអនាគត”។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជាវេទិកាមួយសម្រាប់រដ្ឋជាសមាជិកអាស៊ានដើម្បីផ្លាស់ប្តូរគំនិត និងយុទ្ធសាស្រ្តប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ទំាងមូល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន