ចិន នឹងពង្រឹងគោលនយោបាយរូបិយវត្ថុ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៥ ភាគរយសម្រាប់ឆ្នាំ២០២៤

បរទេស៖ យោងតាមប្រភពព័ត៌មានពី Global Times បានរាយការណ័ថា ចិននឹងពង្រឹងវិធានការណ៍ទប់ទល់នឹងការឡើងចុះតម្លៃក្នុងគោលនយោបាយរូបិយវត្ថុ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៥ ភាគរយសម្រាប់ឆ្នាំ២០២៤ និងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។


លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន PBOC បានលើកឡើងថា PBOC នឹងរក្សាជំហរគោលនយោបាយរូបិយវត្ថុដែលគាំទ្រ ពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវភាពជាក់លាក់នៃបទបញ្ញត្តិគោលនយោបាយរូបិយវត្ថុដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការបង្កើតគោលនយោបាយបន្ថែមផងដែរ។ វាចាំបាច់ក្នុងការរក្សាសាច់ប្រាក់ងាយស្រួលក្នុងកម្រិតសមរម្យ និងសមហេតុផល និងកាត់បន្ថយការចំណាយហិរញ្ញវត្ថុសម្រាប់សហគ្រាស និងគ្រួសារ ខណៈពេលដែលបន្តប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុតាមរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការគាំទ្រសម្រាប់យុទ្ធសាស្រ្តសំខាន់ៗ។

លោក Pan Gongsheng បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការឡើងចុះតម្លៃនឹងត្រូវធ្វើឡើងដើម្បីធានាថាគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុបង្កើតជាការរួមបញ្ចូលគ្នាជាមួយគោលនយោបាយសារពើពន្ធ ឧស្សាហកម្ម និងការងារ។ មិនត្រឹមតែប៉ុណ្ណោះ ចិននឹងការពារប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យនៃការឡើងថ្លៃនៃអត្រាប្តូរប្រាក់ ខណៈដែលរក្សាអត្រាប្តូរប្រាក់យ័នឲ្យមានស្ថិរភាព។

លើសពីនេះ ចិននឹងអនុវត្តយ៉ាងម៉ឺងម៉ាត់សម្រាប់ការចូលប្រើប្រាស់ទីផ្សារ និងត្រួតពិនិត្យក្រៅបណ្តាញសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីពង្រឹងការត្រួតពិនិត្យ និងបទប្បញ្ញត្តិហិរញ្ញវត្ថុទាំងស្រុង។ ចិននឹងកែលម្អកិច្ចសហប្រតិបត្តិការរវាងការត្រួតពិនិត្យហិរញ្ញវត្ថុជាតិ និងមូលដ្ឋាន ខណៈដែលពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងអ្នកវិនិយោគផងដែរ។ ទន្ទឹមនឹងនេះ ចិននឹងបន្តលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាព តាមរយៈការលើកទឹកចិត្ត ដឹកនាំស្ថាប័នហិរញ្ញវត្ថុ និងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កម្លាំងផលិតភាពថ្មី ដើម្បីបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធឥណទាន។ មិនត្រឹមតែប៉ុណ្ណោះ ចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការវិនិយោគក្នុងរយៈពេលវែង និងជំរុញការអភិវឌ្ឍនៃគំនិតច្នៃប្រឌិតវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យបៃតងឲ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការឡើងចុះតម្លៃនឹងត្រូវបានធ្វើឡើងដើម្បីបន្តពង្រឹងនូវកំណែទម្រង់ហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ និងបើកចំហរ ដោយគាំទ្រដល់ធនាគារពាណិជ្ជធំៗក្នុងការវិនិយោគដើមទុនរបស់ពួកគេ, ពង្រីកបណ្តាញសម្រាប់វិនិយោគិនបរទេសមកបណ្តាក់ទុនក្នុងទីផ្សារមូលធនរបស់ចិន, ជំរុញការប្រើប្រាស់ប្រាក់យ័នលើឆាកអន្តរជាតិ, និងជំរុញការអភិវឌ្ឍន៍របស់ហុងកុង និង សៀងហៃ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ លោក Pan ក៏លើកឡើងផងដែរថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីការពារ និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុក្នុងលក្ខណៈសកម្ម និងប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពទាំងមូលនៃប្រព័ន្ធហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ