ការបិទព្រំដែនជាមួយប្រទេសជិតខាងចំនួន២ក្នុងពេលតែមួយអាចធ្វើឲ្យពាណិជ្ជកម្មថៃធ្លាក់ចូលវិបត្តិ

បរទេស៖ យោងតាមប្រភពព័ត៌មានថៃ The Nation បានរាយការណ៍ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃកំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ខណៈដែលព្រំដែននៃប្រទេសចំនួន២ រួមានកម្ពុជា និងមីយ៉ាន់ម៉ា ដែលជាអ្នកជិតខាងត្រូវបានបិតក្នុងពេលដំណាលគ្នា ដោយសារតែជម្លោះព្រំដែន ។

ផលប៉ះពាល់រួមបញ្ចូលគ្នាបានគំរាមកំហែងដល់ពាណិជ្ជកម្មថៃជាមួយប្រទេសទាំងពីរ ដោយសារការនាំចេញត្រូវបានផ្អាក និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលពាក់ព័ន្ធ។ ការបិទច្រកព្រំដែនកម្ពុជា-ថៃកើតឡើងចាប់តាំងពីខែមិថុនា បានប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្មដែលមានតម្លៃជាមធ្យម ២៧ ពាន់លានបាតក្នុងមួយខែ (៨៣២,៨៥ លានដុល្លារ) ខណៈដែលក្នុង​ឆ្នាំ២០២៤ ការ​នាំ​ចេញ​របស់​ថៃ​មក​កម្ពុជា​មាន​តម្លៃសរុប​ជិត ១០ ពាន់លានដុល្លារ។ ជាលទ្ធផល ការបិទព្រំដែនក្នុងរយៈពេលយូរនឹងធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ជាង ១២០ ពាន់លានបាត (៣,៧០ ពាន់លានដុល្លារ) សម្រាប់ការនាំចេញមកកម្ពុជានៅឆមាសទីពីរឆ្នាំ២០២៥​។ យ៉ាងណាក៏ដោយ បើទោះបីជាទំនិញមួយចំនួនត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកក៏ដោយ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជំនួសផ្លូវគោកតាមព្រំដែននោះទេ។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចនៅសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា ការបិទជាអចិន្ត្រៃយ៍នៃប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួន ៥ រួមមាន អារញ្ញប្រាថេត, កន្លងយ៉ៃ, ឆង់ចម, ចាន់ថាបុរី និង ជាំស្រងែ កំពុងធ្វើឱ្យថៃខាតបង់ប្រមាណ ៣៦០ លានដុល្លារក្នុងមួយខែ ឬ ជាង ៤,៣៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ លើសពីនេះ ប៉ុស្តិ៍ត្រួតពិនិត្យអារញ្ញមានចំណែកធំបំផុតនៃការខាតបង់នេះ ជាមួយនឹងការខូចខាតលើសពី ២១៦ លានដុល្លារក្នុងមួយខែ។ ប្រសិនបើការបិទនៅតែបន្តពេញមួយឆ្នាំ វាអាចកាត់បន្ថយផលិតផលសរុបក្នុងស្រុក (GDP) របស់ថៃប្រមាណ ០,៣១%។ ការរំខាននេះកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនាំចេញសំខាន់ៗចំនួន ៣ ទៅកាន់ប្រទេសកម្ពុជាមានដូចជា៖ ម្ហូបអាហារ និងភេសជ្ជៈ (ជាង ១ ពាន់លានដុល្លារ), រថយន្ត និងគ្រឿងបន្លាស់ (៥៧៣,៦ លានដុល្លារ), និងសារធាតុគីមី និងជី (៤៧២,៦ លានដុល្លារ)។ សម្រាប់ផ្នែកនាំចូលពីប្រទេសកម្ពុជាវិញ ការនាំចូលដំឡូងមី លោហធាតុ និងសំណល់អេតចាយដែលមានតម្លៃជាង ៦១៧,៦ លានដុល្លារបានធ្វើឲ្យអាជីវកម្មក្នុងស្រុក និងខ្នាតធំនៅតាមព្រំដែនខេត្តទាំងប្រាំពីររបស់ថៃផ្អាកដំណើរការ។

ស្របពេលជាមួយគ្នានេះដែរ ពាណិជ្ជកម្ម​​ថៃ​ជាមួយ​មីយ៉ាន់ម៉ា​ក៏​ប្រឈម​នឹង​វិបត្តិ​ស្រដៀង​គ្នា​នេះ​ដែរ។ កាលពីថ្ងៃទី ១៤ ខែសីហាថ្មីៗនេះ មីយ៉ាន់ម៉ា បានបិទច្រកព្រំដែន Mae Sot-Myawaddy ជាប់ជាមួយនឹងទឹកដីថៃ កំពុងប៉ះពាល់ដល់ព្រំដែនខេត្តចំនួន ៨ ចាប់ពីខេត្តឈៀងរ៉ៃទៅខេត្តរ៉ាណង។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានលើកហេតុផលពីភាពចាំបាច់ក្នុងការគ្រប់គ្រងលំហូរចំណូល និងដោះស្រាយបញ្ហារត់គេចពន្ធ។ ការបិទព្រំដែនភ្លាមៗដោយមីយ៉ាន់ម៉ា បានធ្វើឲ្យរថយន្ត​ដឹក​ទំនិញ​រាប់​រយ​គ្រឿង​របស់ថៃជាប់​គាំង​នៅ​ច្រក​ត្រួតពិនិត្យ។ ជាលទ្ធផល ថៃ​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ទៅទី​ក្រុង​យ៉ាំងហ្គោន​​បាននោះទេ ហើយអាជីវកម្មមីយ៉ាន់ម៉ាមិនអាចនាំទំនិញចូលមកថៃបានដូចគ្នា។ បញ្ហានេះប៉ះពាល់ដល់លំហូរពាណិជ្ជកម្មជាង ៨០% នៃតម្លៃពាណិជ្ជកម្មសរុបរវាងថៃ-មីយ៉ាន់ម៉ា។ កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានតម្លៃ ៧,៨៣ ពាន់លានដុល្លារ ខណៈដែលពាណិជ្ជកម្មតាមព្រំដែនមានតម្លៃ ៦,៤៥ ពាន់លានដុល្លាររួចទៅហើយ។ យ៉ាងណាមិញ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៥ តួលេខនេះធ្លាក់ចុះមកត្រឹម ៤ ពាន់លានដុល្លារ ហើយកំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់។ សម្រាប់ប្រទេសថៃ ផលប៉ះពាល់មានភាពធ្ងន់ធ្ងរសម្រាប់អាជីវកម្មនៅក្នុងខេត្តជាប់ព្រំដែនចំនួន ៨ ដែលពឹងផ្អែកដោយផ្ទាល់លើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា។ លើសពីនេះ វិនិយោគិនថៃដែលមានការវិនិយោគសរុបជាង ១១,៦៩ ពាន់លានដុល្លារក្នុងប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងហានិភ័យសំខាន់ៗពីគោលនយោបាយរដ្ឋាភិបាលដែលមិនអាចទាយទុកជាមុនបាន និងអស្ថិរភាពនយោបាយរបស់ប្រទេសនេះ។

សរុបមក ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃជាមួយកម្ពុជា និងមីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងកត្តាសន្តិសុខ។ ការ​ខាត​បង់​រាប់​រយ​ពាន់​លាន​ដុល្លារកំពុងបង្ហាញ​ពី​ហានិភ័យខ្ពស់ ហើយប្រសិន​បើ​មិន​បាន​ដោះ​ស្រាយ​ទេ ទំនាក់​ទំនង​ពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ​ប្រហែល​ជា​មិន​អាច​ងើប​ឡើង​វិញ​ទេ។ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់សម្រាប់មេដឹកនាំនៃប្រទេសទាំងបីស្តារទំនុកចិត្តឡើងវិញ និង បង្កើតបទប្បញ្ញត្តិពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ដល់វិស័យសាធារណៈ និងឯកជន។ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​អោយទាន់ពេលវេលានោះទេ ជំហរ​របស់​ប្រទេស​ថៃ​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាច​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ក្នុងពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *