ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាមពង្រីកពិពិធកម្មការកែច្នៃចំណីអាហារសម្រាប់សត្វ ឬប្រភេទនំផ្សេងៗផលិតចេញពីស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការគាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មមិន​ត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀត ដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វ ឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា៖ បើទោះបីជានៅមានការលំបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏បណ្តាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីឱ្យទទួលបានទិន្នផលលើសផែនការកំណត់ចាប់ពី ៥% ទៅ ៧% ។ ជាមួយនេះ លោកបានឱ្យដឹងថា បច្ចុប្បន្ន ក៏មានសម្ព័ន្ធកែច្នៃចំណីអាហារពីកសិផល ចាប់អារម្មណ៍មកសិក្សាស្វែងយល់នៅខាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអាចនឹងបង្កើត​ជារោងចក្រកែច្នៃកសិផលនៅទីនោះផងដែរ។

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមសង្ឃឹមថានៅពេលដែលសម្ព័ន្ធឧស្សាហកម្មរបស់វិនិយោគិនវៀតណាមមកបណ្ដាក់ទុន​វិនិយោគនៅលើទឹកដី​កម្ពុជា​នាពេលខាងមុខ នឹងទទួលបានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តទៀតនៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលរបស់សម្ព័ន្ធឧស្សាហកម្ម​កៅស៊ូវៀតណាម​ប្រចាំកម្ពុជា ដែលសមិទ្ធផលទាំងនេះក៏ជួយបង្កើតការងារបានច្រើនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តមបានចាត់ទុកថាការរីកចម្រើនរបស់វៀតណាមក៏ដូចជាការរីកចម្រើនរបស់កម្ពុជា។ សេដ្ឋកិច្ចរបស់កម្ពុជា និងវៀតណាមបានធ្វើសមាហរណកម្មជាមួយគ្នាយ៉ាងច្រើន ហើយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ដោយសារសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានការដឹកនាំត្រឹមត្រូវនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថាជារឿងល្អដែលក្រុមហ៊ុនវៀតណាមគួរគិតគូរក្នុងការពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីក​ទៅផ្នែកផ្សេងៗទៀតដូច​ជាការកែ​ច្នៃ​ចំណីអាហារសម្រាប់សត្វឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីផងដែរ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងផ្ដោតសំខាន់ទៅលើសក្តានុពលរបស់ដីថាតើដីប្រភេទណាអាចប្រើប្រាស់សម្រាប់ធ្វើអ្វីបានខ្លះ ដើម្បីយើងអាច​រៀបចំទីក្រុងទៅតាមសក្តានុពលរបស់ដីឱ្យបានល្អ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។

បច្ចុប្បន្ននេះ ឧស្សាហកម្មកៅស៊ូវៀតណាមត្រូវបានបែងចែកជា ៣តំបន់ធំៗនៅកម្ពុជា ហើយទិន្នផលកៅស៊ូដែលទទួលបានជាមធ្យមមានប្រមាណ ១៣ម៉ឺនតោនក្នុងមួយឆ្នាំ ហើយតាមផែនការដែលបានគ្រោងទុករហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២៣នេះ ទិន្នផលនឹងអាចសម្រេចបានដល់ ១៤ម៉ឺនតោន ដែលស្មើនឹងប្រមាណ ៣៥% នៃទិន្នផលកៅស៊ូ​នាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ