ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។

នៅក្នុងការផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់ចិនកាលពីពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា ខណៈដែលកម្ពុជា ស្វាគមន៍ជានិច្ចនូវរាល់ការវិនិយោគស្របច្បាប់ពីគ្រប់បណ្តាប្រទេសទាំងអស់ដោយគ្មានការរើសអើង។

ឯកឧត្តមបញ្ជាក់ថា ៖

«គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។ សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ដែលជានឹងក្លាយជាកម្លាំងចលករជួយដល់សេដ្ឋកិច្ចមូលដ្ឋាន»។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវគោលជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ។ បន្ថែមលើនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scamming) ដើម្បីធានានូវបរិយាកាសវិនិយោគ និងទេសច​រណ៍ដ៏ស្រស់បំព្រង និងមានសុវត្ថិភាពនៅកម្ពុជាសម្រាប់គ្រប់ៗគ្នាទាំងភ្ញៀវទេសចរនិងអ្នកវិនិយោគ។

យោងតាមស្ថិតិពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីចិន មានចំនួនច្រើនជាង ១លាននាក់ (១ ១០៤ ៩៥២ នាក់) កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានបរមាណ ៧៧ម៉ឺននាក់ប៉ុណ្ណោះ ។ ដោយឡែក ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​ ។

តាមរយៈគណៈកម្មាធិការ​វិនិយោគនៃក្រុមប្រឹក្សា​​កម្ពុជាបានចុះបញ្ជី​វិនិយោគលើគម្រោង​ចំនួន​ ៦៣០គម្រោង ​ដែលមានទុនវិនិយោគប្រមាណ ១០ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះ​ប្រភពទុនវិនិយោគមកពីប្រទេស​ចិនមានចំណែក​ប្រមាណ ៥៤,២៥ភាគរយ ឬប្រមាណ ៥ ៤២៥លាន​ដុល្លារអាម៉េរិក ដែលធ្វើឱ្យ​ប្រទេសចិនឈរ​នៅលំដាប់កំពូល​នៃការ​វិនិយោគនៅក្នុងប្រទេស​កម្ពុជា ។

ក្រៅពីប្រភពទុនដែល​វិនិយោគិនបានចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការ​វិនិយោគ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគិន​ក៏បាន​ចុះបញ្ជី​វិនិយោគជាមួយ​អនុគណៈកម្មាធិការ​វិនិយោគរាជធានី-ខេត្ត​​ជាមួយនឹង​ដើមទុនចំនួន ​៨២៨​លានដុល្លារអាម៉េរិក ដូច្នេះ ទឹកប្រាក់វិនិយោគសរុប​មកពីប្រទេស​ចិន​​ក្នុងឆ្នាំ២០២៥ មានចំនួន ៦ ១៥៣​លានដុល្លារអាម៉េរិក ដែលភាគច្រើនផ្ដោតលើ​វិស័យ​ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យ​តម្រូវ​ការ​ដីធ្លីសម្រាប់​បម្រើដល់ការ​វិនិយោគក្នុងវិស័យឧស្សាហកម្ម​មានកំណើន​ខ្ពស់ ជាពិសេស​នៅបណ្ដាខេត្ត​ជាប់រាជធានីភ្នំពេញ រួមមានកំពង់ស្ពឺ កណ្ដាល​ តាកែវ និង​បណ្ដាខេត្ត​ជាប់ព្រំដែនវៀតណាម​ រួមមាន​ក្រចេះ ស្វាយរៀង​​ ។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២៤​កន្លងទៅ ​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៤១៤​គម្រោង​ ដែលមានទឹកប្រាក់​វិនិយោគ​ប្រមាណ ៦,៩​ពាន់លានដុល្លារអាម៉េរិក ក្នុងនោះប្រភពទុន​វិនិយោគ​ពី​ប្រទេស​ចិន​មានរហូតដល់ ៤៩,៨២ភាគរយឯណោះ ឬប្រមាណ ៣,៤៣ពាន់លានដុល្លារអាមេរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump


Leave a Reply

Your email address will not be published.Required fields are marked *