ពិព័រណ៍ធុរកិច្ចឌីជីថល ជួយជំរុញវិស័យសេដ្ឋកិច្ចឌីជីថល លើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី

ភ្នំពេញ៖ ពិព័រណ៍ «ធុរកិច្ចថ្មី នវានុវត្ដន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ចាប់ពីថ្ងៃទី ២២ ហើយបញ្ចប់នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ពិព័រណ៍នេះ មានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, គ្រឹះស្ថានធនាគារ, ធុរកិច្ចថ្មី, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, សហគ្រាស, សិស្ស-និស្សិត ក៏ដូចជាសាធារណជនសរុបចំនួន ជាង១ម៉ឺននាក់។

ពិព័រណ៍នេះត្រូវបានធ្វើឡើងក្រោមគោលបំណងចម្បងចំនួន ៥ គឺ១) ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី ២) បញ្ជ្រាបការយល់ដឹងអំពី ធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី, ៣) ផ្សព្វផ្សាយអំពីនីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី, ៤) ពង្រីកបណ្តាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និង ៥) ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាម វិស័យនីមួយៗ ។

ពិព័រណ៍នេះមានវេទិកាចំនួន ២ រួមមាន (១) វេទិកាធំ ដែលផ្តោតលើកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ចឌីជីថល និងការចាប់យកឌីជីថលរបស់សហគ្រាស និង (២) វេទិកាធុរកិច្ចថ្មី ដែលផ្តោតលើកិច្ចពិភាក្សា និងកម្មវិធីប្រកួតប្រជែងនានាក្រោមប្រធានបទពាក់ព័ន្ធនឹងធុរកិច្ចថ្មី។ ពិព័រណ៍នេះមាន សុន្ទរកថាចំនួន ៤, បទបង្ហាញចំនួន ២១ និងកិច្ច​ពិភាក្សា​ចំនួន ៨ ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, បរិវត្តកម្មសហគ្រាស, យុទ្ធសាស្ត្រជាតិដើម្បីគាំទ្រ, នីតិវិធីក្នុងការអនុលោមតាម​ផ្លូវ​ច្បាប់, ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។បន្ថែមលើនេះពិព័រណ៍នេះ ក៏មានស្តង់ចំនួន ៤០ សម្រាប់ដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ក្រសួង និងស្ថាប័ន​សាធារ​ណៈ, ស្ថាប័នគាំទ្រសហគ្រិនភាព, សហគ្រាស និងធុរកិច្ចថ្មី ផងដែរ។

ពិព័រណ៍នេះត្រូវបានចាប់ផ្ដើមឡើងដោយសុន្ទរកថាបើករបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ ពិព័រណ៍នេះក៏មានសុន្ទរកថាស្វាគមន៍ ចំនួន ២ ដោយ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម បណ្ឌិត តាំង ងួនលី នាយក​មជ្ឈ​មណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។

ក្នុងពិព័រណ៍នេះ អ្នកចូលរួមបានទទួលចំណេះដឹង និងព័ត៌មានជាច្រើន តាមរយៈការចែក- រំលែកបទពិសោធន៍, កិច្ចពិភាក្សា និងបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ។ ចំណេះ​ដឹង និងព័ត៌មាន ទាំងនោះផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៥ រួមមាន (១) ស្ថានភាព, ការចូលរួមចំណែក, ការកំណត់អាទិភាព និងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល ដើម្បី​ជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម (២) យុទ្ធសាស្ត្រ និងនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងស្រុង, (៣) ស្ថានភាព និងតម្រូវការ​របស់សហគ្រាស ក៏ដូចជាការគាំទ្រសហគ្រាសក្នុងការចាប់យកឌីជីថល, (៤) ស្ថានភាព, វឌ្ឍនភាព និងសេវាកម្មផ្សេងៗរបស់ធុរកិច្ចថ្មីនៅកម្ពុជា និង (៥) បញ្ហាប្រឈម, កាលានុវត្តភាព និងតម្រូវការ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសពត៌មានរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ពិព័រណ៍នេះបានប្រព្រឹត្តទៅយ៉ាងរលូននិងទទួលបានលទ្ធផលគាប់​​ប្រសើរ​ដូចការរំពឹងទុកដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយ ស្មារតីចែករំលែក និងយកចិត្ត- ទុកដាក់ខ្ពស់ តាមរយៈបទបង្ហាញ, កិច្ចពិភាក្សា និងការដាក់បង្ហាញ​ផលិតផល និងសេវាកម្ម, មជ្ឈមណ្ឌលបណ្តុះធុរកិច្ច “តេជោ សង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍នេះបានចូលរួមចំណែកដល់ ការជំរុញការអភិ វឌ្ឍធុរកិច្ចឌីជីថល ក៏ដូចជាសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា តាមរយៈ ការផ្តល់ព័ត៌មាន, ចំណេះដឹងបន្ថែម និងឱកាសផ្សារភ្ជាប់រវាងតួអង្គពាក់ព័ន្ធទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *