Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

បរទេស៖ យោងតាមប្រភពព័ត៌មានពី The New York Times បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី Donald Trump ឡើងកាន់អំណាចជាប្រធានាធិបតីអាម៉េរិកកំពុងស្ថិតនៅក្នុងដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO)។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិក Donald Trump បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិជាបន្តបន្ទាប់ប៉ុន្មានម៉ោងបន្ទាប់ពីក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាម៉េរិកជាផ្លូវការ។ ការចុះហត្ថលេខារបស់ប្រធានាធិបតីរូបនេះរួមមាន៖ ការលុបចោលគោលនយោបាយចំនួន ៧៨ របស់ Joe Biden, ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងអង្គការសុខភាពពិភពលោក, និងការបង្រ្កាបជនអន្តោប្រវេសន៍។ ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) គឺជាបញ្ហាធ្ងន់ធ្ងរមួយដែលធ្វើឱ្យខូចដល់ជំហររបស់ប្រទេសក្នុងនាមជាមេដឹកនាំសុខភាពពិភពលោក និងធ្វើឱ្យវាកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបន្ទាប់។

នៅក្នុងដីកាប្រតិបត្តិមួយដែលបានចេញប្រហែល ៨ម៉ោង បន្ទាប់ពី Trump បានស្បថចូលកាន់តំណែង គាត់បានលើកឡើងពីហេតុផលជាច្រើននៃការដកខ្លួនមួយនេះរួមមាន ការរិះគន់ពីរបៀបដែល WHO គ្រប់គ្រងស្ថានការណ៍ក្នុងកំឡុងកូវីដ-១៩ និងភាពបរាជ័យរបស់អង្គការក្នុងការអនុម័តកំណែទម្រង់ជាបន្ទាន់។ លើសពីនេះ WHO ទាមទារឱ្យសហរដ្ឋអាម៉េរិកបង់ប្រាក់ច្រើន ដែល Trump មើលឃើញថាអយុត្តិធម៌សម្រាប់សហរដ្ឋអាម៉េរិក ខណៈដែលចិនចំណាយតិចជាងខ្លួន។ សមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) បង់ប្រាក់ប្រហែល ១១០ លានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែសហរដ្ឋអាម៉េរិកគឺជាម្ចាស់ជំនួយស្ម័គ្រចិត្តដ៏ធំបំផុតមួយ ដោយបានរួមចំណែក ១,១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ បញ្ចូលគ្នា។

យ៉ាងណាមិញ មនុស្សមួយចំនួនមិនភ្ញាក់ផ្អើលចំពោះដំណឹងមួយនេះទេ ដោយសារ Trump បាន​រិះគន់​ WHO តាំងអាណត្តិមុនរបស់គាត់កាលពីឆ្នាំ២០២០។ កំឡុងពេលនោះ គាត់បានរិះគន់អង្គកាសុខភាពពិភពលោកពាក់ព័ន្ធនឹងវិធីសាស្រ្តគ្រប់គ្រងស្ថានការណ៍រាតត្បាតនៃមេរោគឆ្លង និងបានគំរាមដកមូលនិធិរបស់សហរដ្ឋអាម៉េរិកពីស្ថាប័នមួយនេះ។ នៅខែកក្កដា ឆ្នាំ២០២០ លោក Trump បានចាត់វិធានការជាផ្លូវការដើម្បីដកខ្លួនចេញពីអង្គការនេះ។ ទោះជាយ៉ាងណាក្តី ​បន្ទាប់​ពី​គាត់​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ការ​គំរាម​កំហែងនេះ​មិន​បាន​សម្រេច​ទេ ដោយសារអតីតប្រធានាធិបតី Joe Biden បានរារាំងមិនឱ្យការអនុម័តនេះចូលជាធរមាន។

ការចាកចេញរបស់សហរដ្ឋអាម៉េរិកពី WHO មានន័យថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសនេះនឹងមិនអាចចូលប្រើប្រាស់ទិន្នន័យសកលដែលអង្គការផ្តល់នោះទេ។ ជាក់ស្តែងកាលពីឆ្នាំ ២០២០ ចិនកំណត់លក្ខណៈហ្សែននៃមេរោគឆ្លងថ្មី ហើយបានចេញផ្សាយព័ត៌មានទៅកាន់ WHO ដើម្បីបានចែករំលែកជាមួយប្រទេសដទៃទៀត។ Lawrence O. Gostin អ្នកជំនាញច្បាប់សុខភាពសាធារណៈនៅសកលវិទ្យាល័យ Georgetown ព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី WHO នឹងក្លាយជារបួសដ៏ធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈរបស់ពិភពលោក ហើយវានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាម៉េរិក។

តាំងពីដើមឡើយ អាម៉េរិកតែងតែឆ្លើយតបជាមួយអង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនានា ហើយការចែករំលែកព័ត៌មានរវាងសហរដ្ឋអាម៉េរិក និងអង្គការសុខភាពពិភពលោក គឺជាគន្លឹះមិនត្រឹមតែឆ្លើយតបនឹងជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏មានការអភិវឌ្ឍន៍ផ្នែកឱសថ ការបង្កើតវ៉ាក់សាំង និងការព្យាបាលសង្គ្រោះជីវិតយ៉ាងឆាប់រហ័សផងដែរ។ ដូច្នោះហើយ ការ​ដក​ខ្លួនចេញនឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាម៉េរិក​ដាច់ដោយឡែកពីគេខាងការទូត និងពិបាកការឆ្លើយតបក្នុងអំឡុងពេលមានការរាតត្បាតនៅពេលអនាគត។ ប្រសិនបើពិភពលោកទទួលរងការរាតត្បាតនៅពេលណាមួយនាពេលអនាគត នោះសហរដ្ឋ​អាម៉េរិកនឹងងាយរងគ្រោះ។

គួរឲ្យបញ្ជាក់ដែរ​ អង្គការសុខភាពពិភពលោក (WHO) គឺជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ ដោយមានជំនួយពីសហរដ្ឋអាមេរិកច្រើនជាងគេ។ បេសកកម្មរបស់អង្គការមួយនេះ គឺដោះស្រាយបញ្ហាសុខភាពពិភពលោកបន្ទាន់បំផុត និងកែលម្អសុខុមាលភាពរបស់ប្រជាជនពិភពលោក ដោយរាប់បញ្ចូលទាំងការនាំយកជំនួយទៅកាន់តំបន់ដែលបំផ្លាញដោយសង្រ្គាម ដូចជាតំបន់ហ្គាហ្សា និងការតាមដានការរីករាលដាលនៃជំងឺរាតត្បាតដូចជា Zika, អេបូឡា និង កូវីដ-១៩ ផងដែរ។ ថវិកាប្រចាំឆ្នាំរបស់ WHO មានប្រហែល ៦,៨ ពាន់លានដុល្លារ ហើយជាធម្មតាសហរដ្ឋអាម៉េរិកបានរួមចំណែកចំណែកច្រើនជាងគេ ឬ មួយភាគប្រាំនៃថវិកាសរុប។

យ៉ាងណាមិញ សហរដ្ឋអាម៉េរិកមិនអាចដកខ្លួនចេញបានភ្លាមៗនោះទេ ដោយប្រទេសនេះនឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​ក្នុងការ​ដក​ខ្លួនចេញពីអង្គការ ដោយតម្រូវឱ្យរង់ចាំសិន និងបង់កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនដល់អង្គការសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *