គណៈកម្មការសហភាពអឺរ៉ុប ចង់ពិភាក្សាជាមួយចិន អំពីភាពអយុត្តិធម៌នៅក្នុងពាណិជ្ជកម្មរវាងភាគីទាំងពីរ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីចិនបានធ្វើដំណើរទស្សនៈកិច្ចនៅអឺរ៉ុបចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងលោកខាងលិចកាន់តែអាក្រក់ទៅៗ ប៉ុន្តែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសស៊ែប៊ី និងហុងគ្រី ដែលប្រទេសទាំងពីរគឺជាបញ្ហាសម្រាប់ទីក្រុងប្រ៊ូសែល។ .

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានាធិបតីចិន Xi Jinping បានធ្វើដំណើរមកដល់ប្រទេសបារាំង ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលប្រាំ ៦ ថ្ងៃ ទៅកាន់ ៣ ប្រទេសនៃទ្វីបអឺរ៉ុប ហើយវាគឺជាលើកទីមួយរបស់គាត់ចាប់តាំងពីឆ្នាំ២០១៩។ លោកប្រធានាធិបតីចិន Xi Jinping បានលើកឡើងថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តដើម្បីឈានដល់ទិដ្ឋភាពថ្មីមួយនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយបារាំង ដោយប្រទេសបារាំងកំពុងជំរុញឱ្យមានឧស្សាហកម្មឡើងវិញផ្អែកលើការច្នៃប្រឌិតបៃតង ខណៈដែលប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍន៍នៃកម្លាំងផលិតភាពគុណភាពថ្មី។ បន្ទាប់​ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស​បារាំង ប្រធានាធិបតី​ចិនរូបនេះ​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ចទៅកាន់ហុងគ្រី និង​ស៊ែប៊ី។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានបំណងពិភាក្សាជាមួយនឹងប្រធានាធិបតីចិន Xi Jinping អំពីគោលនយោបាយចិនដែលកំពុងបង្កការគំរាមកំហែងដល់ឧស្សាហកម្មនៅក្នុងប្លុកអឺរ៉ុប។ លោកស្រីចង់ពិភាក្សាអំពីអតុល្យភាពបច្ចុប្បន្ន ដែលកំពុងកើតឡើងនៅក្នុងពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន។  

លោកស្រី von der Leyen លើកឡើងថា ជាមួយនឹងការឧបត្ថម្ភធនធំពីរដ្ឋាភិបាល ចិនកំពុងផលិតច្រើនជាងការលក់ ដោយសារតម្រូវការក្នុងស្រុកខ្សោយនាពេលបច្ចុប្បន្ននេះ។ បញ្ហានេះ​​នាំ​ឱ្យ​​ទំនិញ​ឧបត្ថម្ភ​ធន​របស់​ចិន​ដូច​ជា​រថយន្តអគ្គិសនី EV និង​ដែក​ មាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ដែលធ្វើ​ឱ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​មានភាពយុត្តិធម៌។ ទន្ទឹមនឹងនេះ អឺរ៉ុបមិនអាចទទួលយកការអនុវត្តដែលបង្ខូចទ្រង់ទ្រាយទីផ្សារបែបនេះទេ ដោយសារវាអាចនាំឱ្យមានគំរាមគំហែងដល់ឧស្សាហកម្មនៅអឺរ៉ុប។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតលើការអនុវត្តអយុត្តិធម៌របស់ចិនរួមមាន ការរឹតបន្តឹងលើការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រអឺរ៉ុបទៅកាន់ទីផ្សាររបស់បណ្តាប្រទេសអាស៊ី និងការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនចិនដែលផលិតទួរប៊ីនខ្យល់ យានយន្តអគ្គិសនី និងរថភ្លើងផងដែរ។ ជាការឆ្លើយតប ចិន បានបើកការស៊ើបអង្កេតពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃទំនិញដែលនាំចូលពីសហភាពអឺរ៉ុប ដែលវានឹងប៉ះពាល់ជាពិសេសដល់អ្នកនាំចេញរបស់បារាំង។ ការស៊ើបអង្កេតទៅវិញទៅមក ត្រូវបានគេយល់ថាជាការឈរលើជំហរប្រឆាំងនឹងលទ្ធិគាំពារនិយម។

លោកស្រី von der Leyen បានជំរុញឱ្យសមាជីកសហភាពអឺរ៉ុបមានការកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែមិនមែនមានន័យថា កាត់ផ្តាច់ពីមហាអំណាចសេដ្ឋកិច្ចនោះទេ។ ស្របពេលនេះដែរ សមាជិកសហភាពអឺរ៉ុបបានដកផ្នែកសេដ្ឋកិច្ចភាគច្រើនរបស់ពួកគេចេញពីប្រទេសរុស្ស៊ីក្នុងគោលបំណងដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូជុំវិញជម្លោះអ៊ុយក្រែន។ ការបាត់បង់លទ្ធភាពប្រើប្រាស់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីដែលមានតំលៃថោកបានប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើថាមពលនៅអឺរ៉ុបខាងលិច ដោយបង្ខំឱ្យអាជីវកម្មផ្លាស់ទីផលិតកម្មទៅទីតាំងផ្សេងទៀត។ សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមគោលដៅចម្បងរបស់ពួកគេ ដោយសាររដ្ឋាភិបាលអាម៉េរិកបានផ្តល់ការឧបត្ថម្ភធនដល់អ្នកផលិតមួយចំនួននៅក្រោមច្បាប់កាត់បន្ថយអតិផរណាឆ្នាំ ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់