សហភាពអឺរ៉ុបទាមទារឲ្យក្រុមហ៊ុន Apple បង់ពន្ធ ១៣ ពាន់លានអឺរ៉ូ សងទៅ​ប្រទេសអៀរឡង់

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តុលាការយុត្តិធម៌អឺរ៉ុបរបស់សហភាពអឺរ៉ុប (ECJ) បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បង់ពន្ធរាប់ពាន់លានអឺរ៉ូទៅដល់ប្រទេសអៀរឡង់ ជាផ្នែកនៃការបង្រ្កាបរបស់តំបន់លើកិច្ចព្រមព្រៀងពិសេសដែលបានព្រមព្រៀងដោយពហុជាតិ និងរដ្ឋាភិបាល។

នេះគឺជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុន Apple ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបញ្ចេញទូរស័ព្ទ iPhone 16 ស៊េរីថ្មីចុងក្រោយរបស់ខ្លួន។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ តុលាការយុត្តិធម៌អឺរ៉ុបរបស់សហភាពអឺរ៉ុប (ECJ) បានចេញសាលក្រមក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បង់ពន្ធចំនួន ១៣ ពាន់លានអឺរ៉ូ (១៤,៤ពាន់លានដុល្លារ) ដល់ប្រទេសអៀរឡង់។

គណៈកម្មការអឺរ៉ុបបានចោទប្រកាន់អៀរឡង់អំពីការផ្តល់អត្ថប្រយោជន៍ពន្ធខុសច្បាប់ដល់ Apple ដោយអត្រាពន្ធទាបរបស់ប្រទេសនេះបានជួយទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាឱ្យបង្កើតទីស្នាក់ការកណ្តាលរបស់ពួកគេនៅអឺរ៉ុប ហើយក្រុមហ៊ុន​ផ្សេង​ទៀត​មិន​បាន​ទទួល​បាន​អត្ថប្រយោជន៍​បែបនេះដែរទេ។ ក្នុងអំឡុងពេលនោះ ​គណៈកម្មាការសហភាពអឺរ៉ុប​ព្យាយាមបង្ក្រាបលើករណីនេះ ដោយជឿជាក់ថា Apple ប្រើប្រាស់យុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដើម្បីកាត់បន្ថយកាតព្វកិច្ចពន្ធរបស់ពួកគេ។ ក្រោយមកនៅក្នុងឆ្នាំ២០២០ ការចោទប្រកាន់នេះត្រូវបានលុបចោលដោយតុលាការកំពូលទី២ របស់សហភាពអឺរ៉ុបបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ដោយអៀរឡង់ និងក្រុមហ៊ុន Apple ។

ទន្ទឹមនឹងនេះ Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនេះមិនធ្លាប់កើតឡើងចំពោះចំនួនពន្ធដែលពួកគេត្រូវបង់នោះទេ ប៉ុន្តែសំខាន់ទៅលើរដ្ឋាភិបាលណាដែលពួកគេត្រូវជូន។ Apple បានអះអាងថា ពួកគេតែងតែបង់ពន្ធទាំងអស់នៅគ្រប់ទីកន្លែងដែលប្រតិបត្តិការ ហើយមិនដែលមានកិច្ចព្រមព្រៀងពិសេសនោះទេ។ Apple បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចនេះ ដោយលើកឡើងថា គណៈកម្មការអឺរ៉ុបកំពុងព្យាយាមផ្លាស់ប្តូរ ឬ ធ្វើវិសោធនកម្មច្បាប់ឡើងវិញ ហើយមិនអើពើនឹងការពិតដែលថា ពន្ធប្រាក់ចំណូលរបស់ពួកគេត្រូវបានបង់ទៅឲ្យសហរដ្ឋអាមេរិករួចស្របទៅតាមច្បាប់ពន្ធអន្តរជាតិ។

វាគឺជាចម្ងល់មួយ ហេតុអ្វីបានជាអៀរឡង់មិនចង់បានលុយសំណងពន្ធពី Apple? សេចក្តីសម្រេចរបស់ ECJ មានន័យថា អៀរឡង់ នឹងត្រូវយកសំណងពន្ធដែលបាត់បង់ពី Apple ប៉ុន្តែទីក្រុង Dublin ព្យាយាមជៀសវាងពីការយកសំណងតាមផ្លូវច្បាប់នេះអស់រយៈពេលជាច្រើនឆ្នាំ។ រដ្ឋាភិបាលអៀរឡង់បានប្រកែកថា Apple មិនគួរបង់ពន្ធត្រឡប់មកវិញទេ ដោយចាត់ទុកថាការខាតបង់របស់ខ្លួនមានតម្លៃទៅនឹងការខិតខំប្រឹងប្រែងដែលធ្វើឱ្យប្រទេសនេះក្លាយជាកន្លែងទាក់ទាញការវិនិយោគសម្រាប់ក្រុមហ៊ុនធំៗ។ គួរឲ្យបញ្ជាក់ដែរថា អៀរឡង់មានអត្រាពន្ធសាជីវកម្មទាបបំផុតមួយនៅក្នុងសហភាពអឺរ៉ុប ហើយក៏ជាមូលដ្ឋានរបស់ក្រុមហ៊ុន Apple សម្រាប់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកផងដែរ។ ទោះបីជាអត្រាពន្ធសាជីវកម្មត្រូវបានកំណត់ជាលក្ខណៈជាតិ និងមិនស្ថិតនៅក្រោមយុត្តាធិការរបស់សហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែសហភាពអឺរ៉ុបមានសិទ្ធិអំណាចទូលំទូលាយក្នុងការត្រួតពិនិត្យជំនួយរបស់រដ្ឋជាសមាជិក ហើយក្នុងករណីនេះ វាបានជំទាស់ថាការផ្តល់ឱ្យ Apple នូវអត្រាពន្ធទាបបំផុតគឺជាការឧបត្ថម្ភធនដោយអយុត្តិធម៌៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ