សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងសមាគមរោងចក្រកាត់ដេរ ចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ

ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងសមាគមរោងច្រកកាត់ដេរ នឹងផ្តល់បរិយាកាសការងារកាន់តែប្រសើរឡើងសម្រាប់កម្មករកាត់ដេរ តាមរយៈកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនឹងនៅតែជាធរមានសម្រាប់រយៈពេលមិនកំណត់ និងបានកំណត់ច្បាស់លាស់នៃសកម្ម​ភាពរួមគ្នាសម្រាប់សមាគមទាំងពីរនាឆ្នាំខាងមុខ។

ការចុះកិច្ចព្រមព្រៀង MoU ខាងលើនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសមាគមទាំងពីរ និងសមាជិករបស់ពួកគេ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងម៉ាកសម្លៀកបំពាក់អឺរ៉ុបនៅកម្ពុជា បន្ថែមពីលើការលើកកម្ពស់ឱកាសរបស់កម្ពុជានៅលើឆាកអឺរ៉ុប និងអាស៊ាន។ ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរួមមាន ការដោះស្រាយបញ្ហាទាក់ទងនឹងផលិតកម្មប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាននៅក្នុងច្រវ៉ាក់ផលិតកម្ម ការស្វែងរកឱកាសនៃឧស្សាហកម្ម ៤.០ និងដើម្បីធ្វើឱ្យប្រសើរឡើងនូវម៉ាកយីហោអឺរ៉ុបដែលមានប្រភពពីកម្ពុជា។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុប តំណាងឱ្យការលាយបញ្ចូលគ្នាដ៏ល្អនៃម៉ាកសំលៀកបំពាក់អឺរ៉ុបធំៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មកាត់ដេរ និងផលិតកម្មរបស់កម្ពុជា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម រោងចក្រ និងអាជីវកម្មក្នុងតំបន់ដែលមានភាពច្នៃប្រឌិត ដូចជាក្រុមហ៊ុនសវនកម្ម និងភស្តុភារ ដែលផ្តោតលើឧស្សាហកម្មកាត់ដេរ និងការនាំចេញរបស់ខ្លួន។

លោក Tassilo Brinzer បានថ្លែងថា ៖

“ការរួមសហការគ្នាយ៉ាងរឹងមាំលើមូលដ្ឋានសមាជិកភាពរបស់យើង ដែលធ្វើឱ្យយើងក្លាយជាមជ្ឈមណ្ឌលមួយ ដែលមានសមត្ថភាពជំរុញផលប្រយោជន៍នៃឧស្សាហកម្ម និងអ្នកពាក់ព័ន្ធរបស់ខ្លួនទៅមុខ។ ការទទួលយកគំនិតផ្តួចផ្តើមថ្មីៗដូចជា ខ្សែច្រវាក់ផ្គត់ផ្គង់ នឹងមានសារសំខាន់ក្នុងការបង្កើនឱកាសនាំចេញ។ យើងមានសេចក្តីសោមនស្សរីករាយដែលសមាគមរោងចក្រកាត់ដេរ  គឺជាដៃគូរបស់យើងក្នុងដំណើរដ៏សំខាន់នេះ។ យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងដើម្បីបន្ថែមទស្សនវិស័យរបស់អឺរ៉ុបទៅកាន់ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាកាន់តែទូលំទូលាយ”

លោក គង់ សាង ប្រធានសមាគមកាត់ដេរសំលៀកបំពាក់នៅកម្ពុជាបានឱ្យដឹងថា កម្ពុជា និងសហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ភាពជោគជ័យ និងកំណើននៃការនាំចេញរបស់យើងអាចត្រូវបានកំណត់គុណលក្ខណៈមួយផ្នែកធំចំពោះការចូលប្រើប្រាស់ទីផ្សារអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដែលផ្តល់ឱ្យក្រោមគ្រោងការណ៍អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។

លោក គង់ សាង បានមានប្រសាសន៍ថា ៖

“វាមានសារៈសំខាន់ណាស់ក្នុងការបន្តបង្កើនផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈសក្តានុពលកំណើនបន្ថែមទៀត។  MoU គឺជាភាពជាដៃគូដែលមិនអាចកាត់ថ្លៃបានក្នុងការពង្រឹងការប្រកួតប្រជែងរបស់ឧស្សាហកម្មតាមរយៈការកសាងសមត្ថភាពក្នុងវិស័យជាច្រើន និងការតស៊ូមតិរួមគ្នាដើម្បីមានឥទ្ធិពលលើគោលនយោបាយពាក់ព័ន្ធ”

សមាគមរោងច្រកកាត់ដេរ និងសភាពាណិជ្ជកម្មអឺរ៉ុប បានប្តេជ្ញាចិត្តគាំទ្រដល់ការបន្តកំណើនសេដ្ឋកិច្ចនៃឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវ ដែលក្នុងនោះមានមួយភាគធំបន្តទៅកាន់ទ្វីបអឺរ៉ុបជា​មួយ​​នឹងតម្លៃនាំចេញចំនួន ១១.៣៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលបញ្ជាក់ថាវិស័យកាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជានៅតែជាចំណុចកំពូលនៃសេដ្ឋកិច្ចកម្ពុជា ។

សូមបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះ ផ្តួចផ្តើមដោយសភាពាណិជ្ជកម្មអឺរ៉ុប នៃគណៈកម្មាធិការផ្នែក «កាត់ដេរ និងផលិតកម្ម»របស់ខ្លួន ស្របពេលរាជរដ្ឋាភិបាលបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ថ្មី សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី