អតិផរណាតំបន់ចាយលុយអឺរ៉ូធ្លាក់ចុះ ២,៤ ភាគរយច្រើនជាងការរំពឹងទុក

បរទេស ៖ យោងតាមប្រភពសារព័ត៌មានអន្តរជាតិបានរាយការណ៍ថា អតិផរណានៅក្នុងតំបន់ចាយលុយអឺរ៉ូបានធ្លាក់ចុះច្រើនជាងការរំពឹងទុក ដោយផ្តល់នូវការធូរស្រាលខ្លះដល់អ្នកប្រើប្រាស់ និងជំរុញឱ្យមានក្តីសង្ឃឹមថា អត្រាការប្រាក់អាចត្រូវបានកាត់បន្ថយក្នុងពេលឆាប់ៗនេះ។

អតិផរណានៅក្នុងតំបន់ចាយលុយអឺរ៉ូបានធ្លាក់ចុះមកត្រឹម ២,៤ ភាគរយនៅក្នុងខែវិច្ឆិកា ដែលជាកម្រិតទាបបំផុតប្រចាំឆ្នាំចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ ហើយតួរលេខនេះធ្លាក់ចុះយ៉ាងខ្លាំងពី ២,៩ ភាគរយកាលពីខែតុលា។ បើធៀបទៅនឹងខែតុលាឆ្នាំមុន អតិផរណាកើនឡើងដល់កម្រិតកំពូល ១០,៦ ភាគរយដោយសារវិបត្តិថាមពលបានធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវកម្មរបស់អឺរ៉ុបជួបការលំបាកក្នុងការដោះស្រាយ។

ទន្ទឹមនឹងនេះ តួលេខថ្មីនេះខិតជិតដល់គោលដៅអតិផរណារបស់ធនាគារកណ្តាលអឺរ៉ុបចំនួន ២ ភាគរយ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់ចាប់តាំងពីរដូវក្តៅឆ្នាំ២០២២។ លើសពីនេះ អតិផរណាស្នូលដែលរាប់បញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ និងថ្លៃម្ហូបអាហារបានធ្លាក់ចុះទាបជាងការរំពឹងទុករបស់អ្នកជំនាញកាលពីខែមុន ដោយធ្លាក់ចុះមកត្រឹម ៣,៦ ភាគរយពី ៤,២ ភាគរយក្នុងខែតុលា។  អ្នកវិភាគរំពឹងថា ធនាគារកណ្តាលអឺរ៉ុប ECB អាចនឹងរក្សាអត្រាការប្រាក់ថេរជាលើកទី ២ បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី ១៤ ខែធ្នូ។

លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប បានរំលឹកឡើងវិញថា ធនាគារនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យចុងក្រោយបំផុត និងរក្សាអត្រាការប្រាក់ខ្ពស់ឱ្យបានយូរតាមដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅអតិផរណារបស់ខ្លួន។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ តម្លៃថាមពលបានធ្លាក់ចុះ ១១,៥ ភាគរយ និងតម្លៃអាហារបានធូរស្រាលជាងមុន ប៉ុន្តែហានិភ័យនៅតែមានដោយសារជម្លោះសកល។

ស្របពេលនេះដែរ អាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប មានអតិផរណាប្រចាំឆ្នាំធ្លាក់ចុះដល់ ២,៣ ភាគរយក្នុងខែនេះពី ៣ ភាគរយក្នុងខែតុលា។ យ៉ាងណាមិញ អាល្លឺម៉ង់កំពុងប្រឈមមុខនឹងវិបត្តិថវិកា ដែលធ្វើឲ្យក្លាយជាប្រទេសសេដ្ឋកិច្ចធំដែលដំណើរការអាក្រក់បំផុតរបស់ពិភពលោកទាក់ទងនឹងកំណើន។ ការកែប្រែផែនការចំណាយរបស់អាល្លឺម៉ង់បានធ្វើឱ្យរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាឱនភាព ៦០ ពាន់លានអឺរ៉ូ (ច្រើនជាង ៦៥ ពាន់លានដុល្លារ) ។  មិនត្រឹមតែប៉ុណ្ណោះ វិបត្តិថាមពលគឺជាបន្ទុកខ្លាំងលើអាល្លឺម៉ង់ ដែលពឹងផ្អែកលើហ្គាសធម្មជាតិថោកពីរុស្ស៊ី ដើម្បីផ្តល់ថាមពលដល់រោងចក្ររបស់ខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញការឈ្លានពានអ៊ុយក្រែន ទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់មួយចំណែកធំរបស់ខ្លួនទៅកាន់អឺរ៉ុប។

ជាមួយនឹងអត្រាការប្រាក់ខ្ពស់នៅក្នុងតំបន់ចាយលុយអឺរ៉ូ សេដ្ឋកិច្ចបានជាប់គាំងនៅឆ្នាំនេះនៅក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញា។

លោក Carsten Brzeski ប្រធានផ្នែកម៉ាក្រូសេដ្ឋកិច្ចសកលនៅធនាគារ ING បាននិយាយថា អត្រាការប្រាក់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤ ភាគរយ ដោយសារទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ និងអតិផរណា។ លើសពីនេះ ធនាគារកណ្តាលអឺរ៉ុបអាចនឹងបន្តរឹតបន្តឹងរហូតមកដល់ប៉ុន្មានខែខាងមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី