ភ្នំពេញ ៖ សង្គ្រាម គឺជាមេរោគដែលបំផ្លាញសសៃឈាមនៃប្រទេសមួយ កាលណាមានសង្គ្រាម គ្រប់ផ្នែកត្រូវគាំង ត្រឹងមួយកន្លែង ហើយការរក្សាបាននូវជីវិតគឺជាគោលបំណងតែមួយគត់របស់ប្រជាជននៅក្រោមសង្គមអសន្តិសុខមួយនោះ។ ដោយឡែក សម្រាប់កម្ពុជា ការចាកឆ្ងាយពីភ្លើងសង្គ្រាមក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩រហូតមក បានអនុញ្ញាតឲ្យសេដ្ឋកិច្ចជាតិទទួលនូវឱកាសរស់ឡើងវិញ និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតមានការអភិវឌ្ឍន៍រុងរឿងបានដូចពេលបច្ចុប្បន្ន។

បើទោះបីជាសង្គមបច្ចុប្បន្នកំពុងមានការគំរាមកំហែងដោយជំងឺឆ្លងក្ដី ក៏សេដ្ឋកិច្ចនៅតែអាចលូតលាស់បាន ដរាបណាវាមិនមែនជាចលាចលដែលបង្កឡើងដោយសង្គ្រាម។ ក្នុងនោះ សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវកំណើនប្រចាំឆ្នាំ បើទោះបីក្នុងទំហំតិចតួចក៏ដោយ។
បើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការយានដ្ឋានអេក្លាសអូតូ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា សេដ្ឋកិច្ចជាតិរបស់កម្ពុជាក្នុងមួយឆ្នាំមានកំណើនប្រហែល ៧% គិតត្រឹមរយៈពេល២០ឆ្នាំចុងក្រោយនេះ។

ជាការកត់សម្គាល់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ៖
“ក្នុងឆ្នាំ ១៩៩៨ ក្នុងមួយឆ្នាំមានការចុះបញ្ជីរថយន្ដបានត្រឹម ៣ ៣០០ គ្រឿង ដោយឡែកនៅក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាយើងចុះបញ្ចីរថយន្ដបាន ៦១ ០០០គ្រឿង ដែលស្មើនឹង ២០ដងលើសពីឆ្នាំ១៩៩៨!”
បើតាមរបាយការណ៍របស់ក្រសួងសាធារណៈការដដែលបានបញ្ជាក់ថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ចំនួនរថយន្ដដែលចុះបញ្ជីនៅឆ្នាំ២០២១បានកើន១០% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយកើន១៣%នៅឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩។
ជាការសន្និដ្ឋានទៅលើសេដ្ឋកិច្ចជាតិ ដោយមើលពីជ្រុងនៃសេដ្ឋកិច្ចរបស់ប្រជាជន អាចនិយាយបានថា សេដ្ឋកិច្ចជាតិកម្ពុជាមិនបានដើរថយក្រោយនោះទេ។ ប្រជាជនមាននូវលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញគ្រឿងអេឡិចត្រូនិក និងមធ្យោបាយធ្វើដំណើរ ដែលនេះវាសបញ្ជាក់យ៉ាងច្បាស់អំពីសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកម្ពុជា។ ជាងនេះទៅទៀត ការមានលទ្ធភាពរបស់ប្រជាជនបែបនេះ ក៏ព្រោះតែវិស័យសំខាន់ៗនៅកម្ពុជាបានដើរទៅមុខ ដោយមិនមានការរំខានពីសង្គ្រាម ប្រជាជនមានសេរីភាពក្នុងការរកទទួលទាន ការលក់ដូរ និងធ្វើជំនួញផ្សេងៗ ដើម្បីបង្កបង្កើនទ្រព្យទៅតាមលទ្ធភាពរៀងៗខ្លួន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content