ភ្នំពេញ ៖ វិស័យកាត់ដេរកម្ពុជានៅពេលបច្ចុប្បន្នកំពុងមានសកម្មភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ខណៈការបញ្ជាទិញមានការកើនឡើង ដោយក្នុងនោះរោងចក្រប្រមាណ ៥០០ទីតាំងកំពុងបង្កើនម៉ោងក្នុងការផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងអឺរ៉ុប ប្រមាណជាង ២០០០នាក់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ”
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុបមានដូចជា ផលិតផលកសិកម្ម រួមមានអង្ករ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ខណៈដែលទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហភាពអឺរ៉ុបរួមមាន សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថជាដើម។

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងសមាគមរោងច្រកកាត់ដេរ នឹងផ្តល់បរិយាកាសការងារកាន់តែប្រសើរឡើងសម្រាប់កម្មករកាត់ដេរ តាមរយៈកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលថ្មីៗនេះ ដែលនឹងនៅតែជាធរមានសម្រាប់រយៈពេលមិនកំណត់ និងបានកំណត់ច្បាស់លាស់នៃសកម្មភាពរួមគ្នាសម្រាប់សមាគមទាំងពីរនាឆ្នាំខាងមុខ។ ការចុះកិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសមាគមទាំងពីរ និងសមាជិករបស់ពួកគេ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងម៉ាកសម្លៀកបំពាក់អឺរ៉ុបនៅកម្ពុជា បន្ថែមពីលើការលើកកម្ពស់ឱកាសរបស់កម្ពុជានៅលើឆាកអឺរ៉ុប និងអាស៊ាន។
ជាមួយគ្នានេះដែររោងចក្រកាត់ដេរនៅកម្ពុជាបច្ចុប្បន្ននឹងអាចប្រើប្រាស់កម្មវិធីសុវត្ថិភាពសម្រាប់កម្មករកាត់ដេរ ដែលត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក ក្រសួងការបរទេសហូឡង់ និងក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋាភិបាលស្វីស ខណៈដែលដាណឺម៉ាក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់កម្មវិធីសុវត្ថិភាពសម្រាប់រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ដែលនឹងដំណើរការនៅគ្រប់មជ្ឈមណ្ឌលផលិតកម្មធំៗក្នុងប្រទេសកម្ពុជា រួមមាននៅភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ហើយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករជាង២០ម៉ឺននាក់នៅឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ធ្លាប់បានលើកឡើងថា ដំណើរការ ២៥ ឆ្នាំមកនេះ សមាគមរោងច្រកកាត់ដេរ និងស្បែកជើង ជាតំណាងរបស់វិនិយោគិនក្នុងវិស័យកាត់ដេរបានដើរតួនាទីការពារប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវសក្តានុពលដល់បរិយាកាសវិនិយោគទូទៅសំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិខាងការងារ សហជីព និងដៃគូសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើន។
ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧លាន ស្បែកជើង ១ ៣៩០លាន និងផលិតផលធ្វើដំណើរ ១ ៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគមមានសមាជិករោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content