អាល្លឺម៉ង់ ផ្តល់ឥណទានសម្បទានប្រមាណ៥៥លានដុល្លារដល់កម្ពុជាសម្រាប់វិស័យថាមពល

ភ្នំពេញ ៖ កម្ពុជា និងអាល្លឺម៉ង់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧.៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ក្នុងនោះទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងទឹកប្រាក់ចំនួន ១៧,៥លានអឺរ៉ូសម្រាប់គម្រោងនេះជំហានទី៣។

កិច្ចព្រមព្រៀងបានត្រូវចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KfW)ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនាថ្ងៃទី២១ខែវិច្ឆិកា បានឱ្យដឹងថាគម្រោងទាំងពីរដំហាននេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២ KV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ការសាងសង់និងពង្រីកអនុស្ថានីយ៍, ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធ អាគុយស្តុកថាមពល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖

« ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ នាពេលនេះជាការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា»។

 ឆ្លៀតក្នុងឱកាសនោះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ កាលពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធីដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារនិងសុខមាលភាពសង្គមសុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។

ឯកឧត្តមកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ដទៃទៀត រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយៈពេលយូរអង្វែងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននឹងកំពុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយផ្តល់ហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវ ការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ជាក់ស្តែង,គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងជំហានទី៣ ដែលត្រូវ បានចុះហត្ថលេ​ខា​លើកិច្ចព្រមព្រៀងឥណទានសម្បទាននៅថ្ងៃនេះ បានឆ្លើយតបនឹងតម្រូវការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និង ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ អគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម, ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលឱ្យអស់សក្តានុពលដើម្បី ធានាបាននូវសន្តិសុខថាមពល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន​ និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​


Leave a Reply

Your email address will not be published.Required fields are marked *