ឯកឧត្តម ហែម វណ្ណឌី៖ ប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាមូលដ្ឋានគ្រឹះ និងផ្តល់ទំនុកចិត្ត ដល់អ្នកវិនិយោគសម្រាប់ប្រកួតប្រជែងទីផ្សារ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានថ្លែងថា ប្រព័ន្ធនៃការចុះបញ្ជីកម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ដែលអាចផ្តល់ភាពកក់ក្តៅ និងផ្តល់ទំនុកចិត្តយ៉ាងរឹងមាំដល់អ្នកវិនិយោគ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកសិក្សាស្រាវជ្រាវ ដែលបានប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួន ដើម្បីច្នៃប្រតិដ្ឋ បង្កើតនូវផលិតផលថ្មីៗក្នុងការប្រកួតប្រជែងនៅលើទីផ្សារក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ។

ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«ការកសាងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញ និងពិធីប្រកាសឱ្យប្រើទិន្នន័យប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម» លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាមានលក្ខណៈជាសសរស្តម្ភ គាំទ្រ និងជំរុញការលូតលាស់វិស័យដទៃទៀត តាមរយៈការផ្តល់ការលើកទឹកចិត្ត និងជំរុញនវានុវត្តន៍ ដែលកើតចេញពីកិច្ចការពារសិទ្ធិស្របច្បាប់លើ កម្មសិទ្ធិបញ្ញា និងលើកកម្ពស់ការធ្វើពាណិជ្ជូបនីយកម្មទាំងទ្រព្យរូបីយរបស់វិស័យឯកជនជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទិ្ធបញ្ញារួចហើយ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងផ្សព្វ​ផ្សាយឱ្យមានការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពរីកចំរើនលើវិស័យបច្ចេកវិទ្យាក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ។រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យដែលក្នុងនោះកម្មសិទិ្ធបញ្ញា ជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ការជំរុញឱ្យមានការច្នៃប្រតិដ្ឋ និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ការធ្វើឱ្យកាន់ តែរីកចម្រើន និងធានាឱ្យបាននូវកិច្ចការពារកម្មសិទ្ធិបញ្ញា នៅ​កម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ដោយសារកត្តានៃកិច្ចការពារកម្មសិទ្ធិបញ្ញានេះហើយ ទើបវិស័យឯកជនហ៊ានចំណា​យធនធានក្នុងការសិក្សាស្រាវជ្រាវលើការអភិវឌ្ឍន៍លើផលិតផលថ្មីៗ ការបង្កើតបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ ដែលនាំមកនូវការផ្ទេរបច្ចេកវិទ្យាចូលក្នុងទីផ្សាពិភពលោក។

ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបានជួយគាំទ្រដល់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសផ្តល់ការគាំទ្រធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ទី៣ (IPA​S​3) ទៅជំនាន់ទី៤(IPAS4) នៅកម្ពុជា ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ ការដំណើរការទទួលពាក្យសុំ ការចេញលិខិតបង់ប្រាក់ ការចុះបញ្ជី ការបោះពុម្ពផ្សាយ និងការស្រាវជ្រាវព័ត៌មានប្រកាស​នីយ  បត្រតក្កកម្ម វិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលទាំងនេះក៏ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងជំរុញកម្ពុជាឱ្យក្លាយទៅជាសង្គមសេដ្ឋកិច្ចឌីជីថល​។

សូមជម្រាបជូនថា ដំណើរវិវត្តន៍នៃកម្មសិទ្ធិបញ្ញារបស់កម្ពុជា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានច្បាប់កម្មសិទ្ធិបញ្ញា រួមមាន៖ ១-ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់ ២-ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ៣-ច្បាប់ស្តីពីប្រកាសសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សហកម្ម ៤-ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ៥-ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ៦-ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង