គន្លឹះមួយចំនួនដែលអ្នកគួរយល់ដឹងពីអាជីវកម្មបរិយាបន្ន ឬ Inclusive Business

យោងតាមប្រភពពី InclusiveBusiness.net បានលើកឡើងថា មនុស្ស ៤.៥ ពាន់លាននាក់កំពុងរស់នៅជាមួយនឹងប្រាក់ចំណូលទាប ជាង ៨ ដុល្លារក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ អាជីវកម្មបរិយាបន្នគឺជាដំណោះស្រាយផ្អែកលើទីផ្សារ ដើម្បីជួយសម្រួលដល់ជីវភាពអ្នកក្រីក្រ ឬអ្នកចំណូលទាបនៅក្នុងសេដ្ឋកិច្ច ឬ Base or Pyramid។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកបានឲ្យនិយមន័យ Inclusive Business ឬ អាជីវកម្មបរិយាបន្ន គឺជាការផ្តល់ឱកាសដល់ប្រជាជនមានចំណូលទាប ឬពិការភាព ដោយពង្រីកលទ្ធភាពដល់ពួកគេក្នុងការរកចំណូលបន្ថែម ទិញទំនិញ និងប្រើប្រាស់សេវាកម្មជាមូលដ្ឋានប្រកបដោយតម្លៃសមរម្យ និងគុណភាព ដោយស្មើភាពគ្នា។ លើសពីនេះ វាគឺជាការរួមបញ្ចូលទម្រង់នៃអាជីវកម្ម និងជាវិធីដែលធ្វើឲ្យមាននិរន្តរភាពផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដោយការចូលរួមពីមនុស្សចំណូលទាបក្នុងនាមជាបុគ្គលិក អ្នកចែកចាយ ឬអ្នកលក់រាយ និងការផ្តោតលើតម្រូវការរបស់អតិថិជនចំណូលទាប។ នេះគឺជាគន្លឺះមួយចំនួនដែលអ្នកគួរយល់ដឹងពី Inclusive Business ឬ អាជីវកម្មបរិយាបន្ន៖

១. ការផ្សារភ្ជាប់ជាមួយនឹងប្រជាជនចំណូលទាប៖ Base of Pyramid ឬ ផ្នែកបាតក្រោមបំផុតនៃពីរ៉ាមីត សំដៅលើជនក្រីក្រ និងមនុស្សប្រាក់ចំណូលទាប។ បច្ចុប្បន្ននេះ មនុស្សប្រហែល ៤,៥ ពាន់លាននាក់ដែលរស់នៅជាមួយប្រាក់ចំណូល ៨ ដុល្លារអាមេរិក ឬតិចជាងនេះក្នុងមួយថ្ងៃ ហើយជារឿយៗពួកគេខ្វះឱកាសរកប្រាក់ចំណូល។ ដូចគ្នានេះផងដែរ ពួកគេខ្វះលទ្ធភាពទិញទំនិញ និងទទួលសេវាកម្មនៅមានកម្រិត ដូចជា ទឹកស្អាត ការថែទាំសុខភាព ឬអគ្គិសនី។ ដូច្នោះហើយ គោលបំណងនៃអាជីវកម្មបរិយាបន្នគឺការរួមបញ្ចូលមនុស្សប្រាក់ចំណូលទាបទៅក្នុងសេដ្ឋកិច្ច ដោយជំរុញឲ្យពួកគេចូលរួមក្នុងនាមជាអ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ កម្មករ ឬជាអតិថិជន។

ជាទូទៅ អាជីវកម្មបរិយាបន្នផ្តល់ឱកាសពួកគេរកប្រាក់ចំណូលបន្ថែម ជួយសម្រួលជីវភាពរស់នៅកាន់តែប្រសើរឡើង និងការប្រើប្រាស់សេវាកម្មក្នុងតម្លៃសមរម្យ។

នៅប្រទេសហ្សាំប៊ី Nature’s Nectar គឺជាក្រុមហ៊ុនអាជីវកម្មបរិយាបន្នមួយ ដែលសហការជាមួយកសិករផលិតទឹកឃ្មុំខ្នាតតូចនៅក្នុងប្រទេស។ ក្រុមហ៊ុននេះបានផ្តល់ឱ្យបុគ្គលិកពួកគេនូវការបណ្តុះបណ្តាល បច្ចេកទេសយកសំបុកឃ្មុំបែបទំនើប និងការចូលទៅកាន់ទីផ្សារ ដែលនាំឱ្យមានការកើនឡើងនៃប្រាក់ចំណូលពី ២០ ទៅ ៣០ ភាគរយ។

២. ភាពធន់ផ្នែកហិរញ្ញវត្ថុ៖ អាជីវកម្មបរិយាបន្នត្រូវការភាពធន់ផ្នែកហិរញ្ញវត្ថុ ដើម្បីប្រកួតប្រជែងក្នុងរយៈពេលយូរ ពីព្រោះវាគ្របដណ្តប់លើការចំណាយរបស់អាជីវកម្ម និងបំពេញតម្រូវការរបស់អ្នកវិនិយោគ បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀត។ លទ្ធភាពទទួលបានហិរញ្ញវត្ថុជួយឱ្យប្រាកដថាគំរូអាជីវកម្មមានលក្ខណៈរួមបញ្ចូល និងមាននិរន្តរភាពក្នុងរយៈពេលយូរ។ លើសពីនេះ វាក៏លើកទឹកចិត្តឲ្យអាជីវកម្មក្នុងផ្តល់តម្លៃដលមនុស្សចំណូលទាបក្នុងនាមជាដៃគូអាជីវកម្ម ឬអតិថិជន។ អាជីវកម្មដែលមានភាពធន់ផ្នែកហិរញ្ញវត្ថុអាចប្រើដើមទុនច្រើនទម្រង់ ដើម្បីជំរុញការងាររបស់ខ្លួន និងសម្រេចគោលដៅបន្ថែមទៀត។ ជាឧទាហរណ៍ LifeBank គឺជាក្រុមហ៊ុនអាជីវកម្មបរិយាបន្នដែលដឹកជញ្ជូនផលិតផលវេជ្ជសាស្រ្ត ដោយពួកគេបានផ្តល់សេវាបន្ថែមដល់អតិថិជនអ្នកមាន ដើម្បីឲ្យការបរិច្ចាកឈាម និងការផ្គត់ផ្គង់អុកស៊ីសែនបានទៅដល់មនុស្សចំណូលទាប និងទីផ្សារ។

៣. ការពង្រីកអាជីវកម្ម៖ ការពង្រីកអាជីវកម្មសំដៅលើការរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងទទួលបានផលចំណេញលើសពីការខាតបង់ ដោយសារអាជីវកម្មទទួលយកដំណើរការដែលមានប្រសិទ្ធភាពជាងមុន។ ការពង្រីកអាជីវកម្មក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើនឥទ្ធិពលសង្គម ដោយសារមនុស្សចំណូលទាបក៏មានចំណែកក្នុងទីផ្សារអ្នកប្រើប្រាស់ពិភពលោក ៥ ពាន់លានដុល្លារ ហើយវាក៏អាចទាក់ទាញវិនិយោគិនផងដែរ។

ដើម្បីពង្រីកអាជីវកម្ម វាត្រូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសហការជាជាដៃគូ។ ជាឧទាហរណ៍ អ្នកចែកចាយ Econome នៅប្រទេសកេនយ៉ា កំពុងពង្រឹកប្រតិបត្តិការរបស់ខ្លួនតាមរយៈគំរូលក់បែបឌីជីថល។ នៅប្រទេសតង់ហ្សានី អាជីវកម្មកសិ-ពាណិជ្ជកម្ម OBRI កំពុងសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីបង្កើនចំនួនបីដងនៃអ្នកពាក់ព័ន្ធស្ត្រី។

៤. ការត្រួតពិនិត្យ និងគ្រប់គ្រងផលប៉ះពាល់លើអ្នកចំណូលទាប៖ ការត្រួតពិនិត្យ និងការគ្រប់គ្រងផលប៉ះពាល់ គឺជាគន្លឹះក្នុងការលើកកម្ពស់លទ្ធផលវិជ្ជមានសម្រាប់មនុស្សចំណូលទាប។ ការគ្រប់គ្រងផលប៉ះពាល់គឺជាដំណើរការនៃការកាត់បន្ថយការផ្លាស់ប្តូរអវិជ្ជមាន និងបង្កើនការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ពួកគេ។ តាមរយៈលក្ខណៈពិសេសនេះ អាជីវកម្មបរិយាបន្នទទួលបានការយល់ដឹងអំពីផលប៉ះពាល់របស់ពួកគេលើអ្នកចំណូលទាប ដោយអនុញ្ញាតឱ្យពួកគេសម្របប្រតិបត្តិការ និងគំរូអាជីវកម្មសមស្របតាមតម្រូវការរបស់អ្នកចំណូលទាបដែលជាអ្នកផ្គត់ផ្គង់ បុគ្គលិក អ្នកចែកចាយ ឬអ្នកលក់រាយ និងអតិថិជន។ ជាឧទាហរណ៍ Good Nature Agro គឺជាក្រុមហ៊ុនអាជីវកម្មបរិយាបន្នដែលប្រើកម្មវិធីស្មាតហ្វូន ដើម្បីវាស់ស្ទង់ការកើនឡើងប្រាក់ចំណូលរបស់កសិករខ្នាតតូច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ