រយៈពេល៤ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង១៧.៦ពាន់លានដុល្លារ

ភ្នំពេញ​ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល៤ខែ ដើមឆ្នាំ២០២២កន្លងទៅនេះ មានទំហំទឹកប្រាក់សរុប ១៧.៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២.៣ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ ដោយក្នុងនោះការនាំចេញមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ កើនឡើង៣២.១% និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើង៥.៤%។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញទិន្នន័យពីការនាំចេញ និងនាំចូលទំនិញរបស់កម្ពុជាចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១៧ ៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥ ២៨៤លានដុល្លារ។ ក្នុងនោះ ការបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ របស់កម្ពុជារយៈពេល៤ខែនេះ មានតម្លៃ ៧ ៦០៦លានដុល្លារ កើនឡើង៣២.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានត្រឹម ៥.៧ពាន់លានដុល្លារ និងនាំចូលមកវិញមានតម្លៃ ១០ ០៤៣ លានដុល្លារកើនឡើង ៥.៤%។

ទិន្នន័យក៏បានបញ្ជាក់ថាទំនិញសំខាន់ដែលកម្ពុជា បាននាំចេញរួមមាន សម្លៀកបំពាក់ក្នងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារអាមេរិក ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩%  វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤% ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១% ផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង ២០.៥%, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ៦.២% ខណៈដែលកម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង៥៣.៦%, វៀតណាម៩៧៧លានដុល្លារ កើនឡើង ៥%, ចិន ៤២៣ លានដុល្លារ ថយចុះ០.១%។                              

យានក្រៅពីអយស្ម័យយាន ៣៣៥ លានដុល្លារ កើនឡើង ៥៩.៩% គ្រឿងសង្ហារឹម ២៣០ កើនឡើង៥៧.៧% វត្ថុធាតុប្លាស្ទីក ១៥៨លានដុល្លារ កើនឡើង២៨.៥% កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ១៤៩លានដុល្លារ កើនឡើង១៦.៥% ឈើ និងធ្យូងឈើ ១១៥លានដុល្លារ កើនឡើង១៤.៥%, បន្លែ ២៤៥លានដុល្លារ កើនឡើង៣៣.៥% គុជខ្យង និងត្បូងមានតម្លៃ១១៤លានដុល្លារ កើនឡើង ១៧​​​៤២% រួមនឹងផលិតផលមួយចំនួនទៀត ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ AMS ថា ៖

“យើងមោទនភាពចំពោះការកើនឡើង តែអ្វីជាការកត់សម្គាល់គឺការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៧.៦ពាន់លានដុល្លារ និងការនាំចូលមានទឹកប្រាក់ ១០ពាន់លានដុល្លារ កើនឡើងតិចតួច ។ បើយើងធ្វើតុល្យការទំហំទឹកប្រាក់នេះ កម្រិតនៃការនាំចេញរបស់កម្ពុជានៅតែមិនទាន់មានតុល្យភាព ជាមួយកម្រិតនៃការនាំចូលនៅឡើយទេ ព្រោះថាកំណើនសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា ឬរបស់ប្រទេសមួយ គឺផ្អែកទៅលើការនាំចេញមានទំហំកើនឡើង ជាងការនាំចូល ដោយមានបរិមាណជាតុល្យភាពកំណើនព្រមៗគ្នា រវាងការនាំចេញនាំចូល ឬត្រូវមានតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងគ្នានឹងគ្នា”

លោកបណ្ឌិតបានបន្តថា ពាក់ព័ន្ធទៅនឹងការនាំចេញ និងនាំចូលនេះអតុល្យភាពជញ្ជីងពាណិជ្ជកម្មមានច្រើន ដែលធ្វើយ៉ាងណាកម្ពុជាត្រូវតែបង្កើន និងរៀបចំខ្លួន បង្កើនការនាំចេញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម នៅលើទីផ្សារអន្តរជាតិ ជាពិសេសការនាំចេញ ឱ្យមានកំណើនខ្ពស់ជាងនេះដោយសារការនាំចូល នៅតែមានអត្រាខ្ពស់ជាងការនាំចេញរបស់កម្ពុជា ជាហេតុនាំឱ្យបាត់បង់ទឹកប្រាក់ រូបបិយប័ណ្ណបរទេសដែលកំពុងតែចរាចរនៅកម្ពុជា។ រីឯការនាំចេញមានកម្រិតទាប ធ្វើឱ្យការនាំចូលរូបបិយប័ណ្ណបរទេសមានកម្រិតតិច បើធ្វើការប្រៀបធៀបកម្រិតការនាំចូលពីបរទេស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០ ​រៀល ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក