ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៦សែនតោន និងរកចំណូលពីការនាំចេញ ជាង៨០០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ៦៣.៩ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម៦១.៣ម៉ឺនតោន ដោយទទួលបានចំណូល៨២៩លានដុល្លារ ថយចុះប្រមាណ ១៦,​៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ នេះបើយោងតាមទិន្ន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា  ក្នុងឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានថយចុះ១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ការធ្លាក់ចុះនេះ បណ្ដាលមកពីវិបត្តិអា​កាសធាតុបានយាយីទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួនមិនអាចថែទាំបាន ក៏សម្រេចបោះបង់ ឬកាប់ដើមចោលតែម្ដង។  លោកមើលឃើញថា សហគ្រាសក្នុងស្រុកក៏បានចូលរួមប្រជែងទិញពីឈ្មួញដែលនាំចេញយ៉ាងសន្ទឹកផងដែរ ក្រោយមានគោលនយោបាយជាតិស្ដីពីស្វាយចន្ទី។

លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ៖

« យើងបានព្យាករថា ការនាំចេញគ្រាប់ស្វាយចន្ទីធ្លាក់ចុះតាំងពីដើមឆ្នាំមកម្ល៉េះ ដោយសារតែកសិកបានកាប់ស្វាយចន្ទីមួយចំនួនចោល។ មូលហេតុ មកពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យពួកគាត់ពិបាកក្នុងការថែទាំ។ ទិន្នផលប្រហែល ៩៥ភាគរយនៃគ្រាប់ស្វាយ​ចន្ទីឆៅ (RCN) ត្រូវបាននាំចេញទៅប្រទេសវៀតណាមសម្រាប់កែច្នៃ ខណៈដែលមានតែ ៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក ដោយសារសមត្ថភាពផលិតមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្ម ដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, ខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្តុកទុកដើម្បីកែច្នៃ»។

លោក អួន ស៊ីឡុត  ក៏បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ពីធនាគាររដ្ឋ និងឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជាមានភាពប្រសើរឡើងបានលឿន។ ដូច្នេះ លោកក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យ ស្វាយចន្ទី ដើម្បីឱ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើងបាន។

សូមបញ្ជាក់ថា នៅខែកញ្ញា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ០០០ ទៅ ៧ ៥០០រៀល ក្នុងមួយគីឡូក្រាម ឬស្មើ ១ ៩០០ដុល្លារក្នុងមួយតោន។ ចំពោះតម្លៃនេះបានហាក់ឡើងខ្ពស់បន្តិច ធៀបនឹងតម្លៃមធ្យម ១ ៦៥៨ដុល្លារ ក្នុងមួយតោន។

របាយការណ៍​សមាគមស្វាយចន្ទីកម្ពុជាក៏បានឱ្យដឹង​ថា​ តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម​ត្រូវ​បាន​កំណត់​ថា​ជា​សក្តានុពល​សម្រាប់​ការនាំចេញ​។​ ​ទោះ​យ៉ាង​ណាក៏ដោយ​ ​គ្រាប់ស្វាយ​ចន្ទី​ជាច្រើន​ត្រូវ​បាន​នាំចេញ​ឆៅ​ ​ដែល​ធ្វើឱ្យ​តម្លៃ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​បាត់បង់​តម្លៃ​អតិបរមា​​​។​

ថ្មីៗនេះអង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ​ (​UNI​DO​) ​បាន​សហការ​ជាមួយ​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ (CAC) ​ដើម្បី​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឱ្យ​បាន​១២​​ភាគរយ​នៅ​ឆ្នាំ​២០២៥ ​ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​(MS​ME​s)​។​

តាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះដែរ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំចន្ទីឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះធៀបនឹងឆ្នាំ២០​២​១ មានដល់៨០ម៉ឺនហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក