ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​ឡើង ​១​៥​ ​ភាគរយ

ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ បាន​ឱ្យដឹង​ថា​ ក្នុងរយៈពេល​ ​៧​ ខែ​នៃ​ឆ្នាំ​ ២​០​២​៤​​ កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ​១​៤​,​៧​៦​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​បរទេស ​ ។​ ​តួលេខ​នេះមានការកើន​ឡើង​ជាង១៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​នៅពេលដែល​ការនាំចេញ​សរុប​មាន​ចំនួន​ ​១​២​,​៩​ ​ពាន់​លាន​ដុល្លារ​។​

​របាយការណ៍បានឱ្យដឹងទៀតថា​ ដោយ​បន្ត​ជាមួយនឹង​កំណើន​ដ៏​រឹង​មាំ​របស់​ខ្លួន​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ​១​៤​,​៧​៦​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​បរទេស​ក្នុងរយៈពេល​ ​៧​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៤​ ហើយ​កម្ពុជាក៏​បាន​នាំចូល​ទំនិញ​ក្នុង​តម្លៃ​១​៦​,​៤​២​ ​ពាន់​លាន​ដុល្លារ ​​​ ​កើន​ឡើង​១​៥​,​៩​ ​ភាគរយ​ពី​១​៥​,​១​៩​ ​ពាន់​លាន​ដុល្លារ​ នៅក្នុងរយៈពេល ៧ខែ ដែល​បាន​កត់ត្រា​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ កំណើន​នេះបាន​​​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​រហូតដល់​ទៅ​៣​១​,​១​៨​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​១​៥​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

នៅក្នុងរបាយការណ៍​បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​ដ៏​ធំបំផុត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ជាមួយនឹង​ការនាំចេញ​សរុប​ចំនួន​ ​៥​,​៥​១​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​៦​៤​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​ វៀតណាម​ ​និង​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ​និង​លេខ​៣​ ​ជាមួយនឹង​ការនាំចេញ​សរុប​ចំនួន​ ​២​,​២​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​៣​៧​,​៧​ភាគរយ​ ​និង​ ​០​,​៩​៧​ ​ពាន់​លាន​ ​កើន​ឡើង​ ​១​៩​,​៧​ ​ភាគរយ​រៀង​គ្នា​។​

​គួរបញ្ជាក់ថា ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​គឺជា​ប្រភព​ចំណូល​ព​រូបិយ​ប័ណ្ណ​បរទេស​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​ វិ​ស័​យ​នេះ​មាន​រោងចក្រ​ប្រហែល​ ​១​៣​០​០​ ​ដែល​មានកម្ម​ករ​ប្រមាណ​ ​៨​៥​០​.​០​០​០​ ​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​

ផលិតផល​នាំចេញ​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿងចក្រ​ ​ឧបករណ៍​អគ្គិសនី​ ​ផលិតផល​ស្បែកជើង​ ​ស្បែក​ ​គ្រាប់​ធញ្ញជាតិ​ ​គ្រឿង​សង្ហា​រឹម​ ​កៅស៊ូ​ ​ផ្លែឈើ​ ​បន្លែ​ គុ​ជ​ ​ប្រដាប់​ក្មេង​លេង​ ​និង​វាយនភណ្ឌ​​ ខណៈ​ការនាំចូល​សំខាន់ៗ​របស់​កម្ពុជា ​រួម​មាន ​ថ្នាំ​ ​និង​ថ្នាំ​បំប៉ន​ ​គ្រឿង​ប្រើប្រាស់​ ​អាហារ​ ​និង​ភេសជ្ជៈ​ជាដើម៕

ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់​ទុក​ការ​កើន​ឡើង​នៃ​ការនាំចេញ​ដោយសារ​កត្តា​រួមផ្សំ​ ​រួម​ទាំង​ការ​កើន​ឡើង​តម្រូវ​ការ​សកល​ ​និង​គំនិត​ផ្តួចផ្តើម​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ ​ដោយ​សង្កត់ធ្ងន់​លើ​តួនាទី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ជាមួយ​ប្រទេស​ចិន​ ​កូរ៉េ​ ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RC​E​P​) ដែ​ឡ​បើកឱកាស​ទី​ផ្សារ​ថ្មី​សម្រាប់​ផលិតផល​កម្ពុជា​។​

ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យដឹង​ថា​ ​របាំង​ពា​ណិជ្ជកម្ម​ត្រូវបាន​កាត់បន្ថយ​ពន្ធគយ​ ​ដែល​ធ្វើ​ឱ្យ​ទំនិញ​កម្ពុជា​កាន់តែ​ប្រកួតប្រជែង​នៅ​ក្នុង​ទី​ផ្សារ​ពិភពលោក​តាមរយៈការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​។​

យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​ឱ្យ​ដឹង​ថា​ វិ​ស័យ​ផលិតកម្ម​របស់​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​រឹង​មាំ​ ​ជាមួយនឹង​ចំនួន​រោងចក្រ​កើន​ឡើង​ដល់​ ​២​១​៧​៥​ ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ២០២៤ នេះ​។

វិ​ស័​យ​ឧស្សាហកម្ម​ ​រួម​ទាំង​វិ​ស័យ​កាត់​ដេរ​ ​និង​ផលិតកម្ម​មិនមែន​កាត់​ដេរ​ ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ ​ជំរុញ​ការនាំចេញ​ ​ទាក់ទាញ​គម្រោង​វិនិយោគ​ថ្មីៗ​។​ វិ​ស័យ​ផលិតកម្ម​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ទី​ផ្សារ​ការងារ​កម្ពុជា​ ​ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump