ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

ជាមួយនឹងគោលដៅប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញនូវការអនុវត្តគំរូអាជីវកម្មថ្មីមួយនេះ​ សំដៅជាពិសេសដល់ប្រភេទអាជីវកម្មធុនតូច និងមធ្យម (SMEs)។ ដោយទើបនឹងចាប់អនុវត្តអាជីវកម្មដែលជាប់ជាប្រភេទអាជីវកម្មបរិយាបន្ននៅកម្ពុជា​​ គឺនៅមាន​កម្រិតតិចតួចនៅឡើយ។ មួយក្នុងចំណោមអាជីវកម្មបរិយាបន្នទាំង១៨ គឺក្រុមហ៊ុន CSDS ជាក្រុមហ៊ុនផ្គត់ផ្គង់កសិផលមួយដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ។

រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានកុងត្រាទិញកសិផលពីក្រុមកសិករ និងពីសហគមន៍កសិកម្ម ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។ តាមរយៈកុងត្រាទាំងនោះ ក្រុមហ៊ុនខាងលើបានរួមចំណែកជួយកសិករដែលធ្លាប់តែប្រឈមមុខជាមួយនឹងទីផ្សារមិនច្បាស់លាស់ទៅជាមានទីផ្សារជាក់លាក់។

លោក ចក់ ធឿន ប្រធានសហគមន៍កសិកម្មបឹងលាចសំបូរផល ដែលជាសហគមន៍ផ្គត់ផ្គង់កសិផលដល់ក្រុមហ៊ុន CSDS បានឱ្យដឹងថា សហគមន៍របស់លោកបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ជាមួយនឹងសមាជិកប្រមាណជាង ១០០គ្រួសារ។

បើតាមប្រធានសហគមន៍រូបនេះបានឱ្យដឹងថា កាលណោះសហគមន៍របស់លោកមានទីផ្សារ​សម្រាប់លក់ចេញនូវកសិផលដែរ គ្រាន់តែថាតម្លៃលក់មិនសូវបានថ្លៃ ហើយជារឿយៗតែងជួបបញ្ហាលើភាពយឺតយ៉ាវក្នុងការទូទាត់ប្រាក់។

ក្នុងការចុះកុងត្រាផ្គត់ផ្គង់កសិផលជូនក្រុមហ៊ុន CSDS លោកបានឱ្យដឹងដែរថា៖

«ជារួមគឺមានភាពល្អប្រសើរច្រើន ដោយសារតែក្រុមហ៊ុនទូទាត់ឱ្យយើងទាន់ពេលវេលា ហើយយើងមិនពិបាកដាំដំណាំចម្រុះច្រើនមុខទៀត។»

សម្រាប់សហគមន៍ដែលស្ថិតនៅខេត្តកំពង់ឆ្នាំងមួយនេះ បច្ចុប្បន្នផ្គត់ផ្គង់ត្រឹមតែបន្លែសាឡាត់មួយមុខប៉ុណ្ណោះ ដែលធ្វើឱ្យប្រជាសហគមន៍មានពេលវេលាច្រើនក្នុងការផ្ដោតលើដំណាំតែមួយមុខ ដែលមានគុណភាព និងជាបន្លែសុវត្ថិភាព។

លោក ចក់ ធឿន បានឱ្យដឹងដែរថា សហគមន៍របស់លោកផ្គត់ផ្គង់សាឡាត់ពេញមួយឆ្នាំតែម្ដងទៅឱ្យក្រុមហ៊ុនខាងលើ ដោយមួយគីឡូគឺមានតម្លៃ១ដុល្លារ ហើយជាមធ្យមសហគមន៍របស់លោកអាចផ្គត់ផ្គង់បានជាង១តោនក្នុងមួយខែ។

តាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនបែបនេះ រូបលោកផ្ទាល់ ក៏ដូចជាសមាជិកផ្សេងទៀត បានទទួលផលប្រយោជន៍ច្រើន ជាពិសេសគឺមិនព្រួយបារម្ភអំពីកង្វះទីផ្សារពេលដាំដុះដំណាំរួច។ ម្យ៉ាងទៀត ការដាំដុះក៏មានភាពងាយស្រួលច្រើន ដោយប្រជាសហគមន៍រួមគ្នាដាំដុះដំណាំតែមួយមុខ អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ