តស់ ! ទៅស្គាល់ពីអាជីវកម្មបរិយាបន្នចំនួន៣ ដែលផ្ដោតការយកចិត្តទុកដាក់ទៅលើបរិស្ថាន

អាជីវកម្មបរិយាបន្ន សំដៅលើប្រភេទអាជីវកម្មឈ្នះ​-ឈ្នះ-ឈ្នះ ដែលមានន័យថា ឈ្នះទាំងម្ចាស់​អាជីវកម្មផ្ទាល់ក្នុងការបង្កើតចំណូល ឈ្នះទៅដល់សហគមន៍ដែលបានទទួលផលពីអាជីវកម្ម និងឈ្នះទៅដល់រដ្ឋាភិបាលតាមរយៈការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

អាជីវកម្មប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងជំរុញឱ្យមានកាន់តែច្រើនឡើង ដើម្បីជាផ្នែកមួយក្នុងការសម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយឡែក រាប់ចាប់តាំងពីការអនុវត្តអាជីវកម្មបរិយាបន្ននៅក្នុងប្រទេសកម្ពុជាមក មានអាជីវកម្ម​ចំនួន ១៨ហើយ ដែលបានក្លាយខ្លួនជាអាជីវកម្មបរិយាបន្ន។ ក្នុងចំណោមអាជីវកម្មគំរូទាំង១៨នោះ ក៏មាននូវអាជីវកម្មមួយចំនួនដែលផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើបរិស្ថាន។

មួយក្នុងចំណោមនោះគឺ អាជីវកម្មធ្យូងអនាម័យ ដែលជាប្រភេទអាជីវកម្មយកត្រឡោកដូងមកកែច្នៃ ធ្វើជាធ្យូងសម្រាប់ដុត។ ខុសពីធ្យូងទូទៅ ធ្យូងប្រភេទនេះ​មិនមានផ្កាភ្លើង និងមិនមានផ្សែង ដែលបង្កការងាយស្រួលដល់អ្នកប្រើប្រាស់។

ឈរជើងក្នុងទីផ្សារតាំងតែពីឆ្នាំ២០០៨ អាជីវកម្មធ្យូងអនាម័យនេះបានរួមចំណែកជួយបរិស្ថានបានយ៉ាងច្រើនតាមរយៈការជួយសម្រាលពីការយកឈើទៅដុតដើម្បីធ្វើជាធ្យូង និងការបោសសម្អាតកាកសំណល់ត្រឡោកដូងចេញពីបរិស្ថានផងដែរ។

ក្រៅពីអាជីវកម្មធ្យូងអនាម័យនេះទៅ Okra solar ក៏ជាអាជីវកម្មដែលគិតគូរពីបរិស្ថាន និងសុខមាល​ភាពរបស់ប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាលផងដែរ។ Okra ជាក្រុមហ៊ុនដែលផ្គត់ផ្គង់ សូឡា ទៅដល់ក្រុមប្រជាជនដែលរស់នៅតាមតំបន់ដាច់ស្រយាល ដែលមិនមានអគ្គិសនីប្រើប្រាស់ ឬមាន ប៉ុន្តែក្នុងតម្លៃថ្លៃជាដើម។

តាមរយៈការប្រើប្រាស់សូឡា ក្នុងការបំលែងជាថាមពលអគ្គិសនីបែបនេះ មិនត្រឹមតែបានជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតដែលមិនប៉ះពាល់ដល់បរិស្ថាន។

ស្រដៀងគ្នានឹងអាជីវកម្មទាំងពីរខាងលើ ACE Energy ក៏ជាអាជីវកម្មគំរូមួយដែលគិតគូដល់បរិស្ថានផងដែរ។ អាជីវកម្មនេះមានផលិតនូវចង្ក្រានបរិស្ថាន ដែលផ្ដល់ភាពសន្សំសំចៃដល់អ្នកប្រើប្រាស់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ និងជាអាជីវករលក់ម្ហូបអាហារ។

ផលិតផលចង្ក្រានរបស់ក្រុមហ៊ុនខាងលើនេះ អាចជួយកាត់បន្ថយការបញ្ចេញផ្សែងតាមផ្ទះបាយ និងជាពិសេសជួយដល់សុខមាលភាពស្ត្រីមេផ្ទះ។ ក្រៅតែពីចង្ក្រានទៅ ក្រុមហ៊ុននេះក៏មាននូវផលិតផលអុស ដែលផលិតចេញពីកាកអំពៅផងដែរ។ ។

ដោយផ្អែកលើផលជះទៅក្នុងសង្គម និងបរិស្ថានដ៏លើសលប់នេះហើយ ទើបនាំឱ្យអាជីវកម្មនេះ បានជាប់ជាអាជីវកម្មបរិយាបន្ន។ ហើយក្រោយបានក្លាយខ្លួនជាអាជីវកម្មបរិយាបន្នហើយ​ អាជីវកម្មខាងលើ បានពង្រីកខ្លួនកាន់តែធំ និងបន្តជួយសហគមន៍បានកាន់តែច្រើន ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់