ឥណ្ឌូនេស៊ី ចង់បង្កើនការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម និងវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ តំណាងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានលើកឡើងពីគោលបំណងចម្បងរបស់ខ្លួនថា ឥណ្ឌូនេស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការធ្វើពិពិធកម្មលើវិស័យពាណិជ្ជកម្ម ផ្នែកផលិតផលកសិកម្ម និងការវិនិយោគដោយផ្ទាល់ពីឥណ្ឌូនេស៊ី។

នៅក្នុងជំនួបជាមួយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សាន់តូ ដាណូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានលើកឡើងអំពីគម្រោងសំខាន់ៗដែលឥណ្ឌូនេស៊ីចង់ជំរុញនៅកម្ពុជា និងការរៀបចំព្រឹត្តការណ៍ធុរកិច្ចនៅឆ្នាំ ២០២៤នេះ ដែលក្នុងនោះរួមមានការតាំងពិព័រណ៍ផលិតផលផ្នែកសុខភាព ដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ការតាំងពិព័រណ៍ផលិតផលចម្រុះដទៃទៀតនៅខែបន្ដបន្ទាប់ និងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅខែតុលាខាងមុខនេះ។

ទាក់ទងនឹងគម្រោងធុរកិច្ចនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា និងអញ្ជើញសមាជិកសភាពាណិជ្ជកម្មកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរៀបចំឡើងដោយស្ថានទូត និងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងគាំទ្រចំពោះព្រឹត្តិការណ៍ធុរកិច្ចដែលពិតជារួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ អ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញឯកឧត្តម ឯក​អគ្គរដ្ឋទូត ធ្វើទស្សនកិច្ចនៅតាមខេត្តនីមួយៗដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសក្ដានុពលពាណិជ្ជកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាម​អគ្គនាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​ បានឱ្យដឹងថា គិតត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២៣ ការដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់​សរុប ៨០៨,០៧ ​លាន​ដុល្លារ កើន ១៨,៦ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ដែលមាន ៦៨១,២៥ លាន​ដុល្លារ​។ ​កម្ពុជា​បាននាំទំនិញទៅ​ឥណ្ឌូនេស៊ីមានទំហំចំនួន ៣៧,១២​ លាន​ដុល្លារ កើនឡើង ៤១,៨​ ភាគរយ ខណៈដែលឥណ្ឌូនេស៊ី​បាននាំទំនិញមក​កម្ពុជាមានទំហំ ៧៧០,៤៥ ​លាន​ដុល្លារ កើន ១៧,៧​ ភាគរយ​។ គិត​ត្រឹម​ខែកញ្ញាឆ្នាំ​២០២៣ ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី​៦របស់​កម្ពុជាដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន ខណៈ​កាលពី​ខែកញ្ញាឆ្នាំ​២០២២ស្ថិតនៅ​លេខ​រៀង​ ១៣​។​

​ដោយឡែក​ការផ្លាស់ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង ២ ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ គឺមាន​ចំនួន ៦៦ ​លាន​ដុល្លារ កើន ២០,៩៨ ​ភាគ​​រយ​ ធៀប​ខែកញ្ញា ឆ្នាំ​២០២២ ដែលមាន ៥៤,៥៥​ លាន​ដុល្លារ ដោយ​ទំនិញ​កម្ពុជា​នាំចេញ​វិញ​ ៧,៥៧​ លាន​ដុល្លារ កើនឡើង​ ៤៥,៩៤​ ភាគរយ និង​ទំនិញ​ដែល​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា ​៥៨,៤៣ ​លាន​ដុល្លារ កើនឡើង ១៨,៣៥​ ភាគរយ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *