ក្រសួងទេសចរណ៍ជំរុញការប្រើប្រាស់ឌីជីថលដើម្បីបង្កើនការផ្សព្វផ្សាយពីតំបន់ទន្លេមេគង្គ

ភ្នំពេញ ៖ ក្រុមការងារក្រសួងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបមួយចំនួននៅកម្ពុជា ចុះទៅដល់ទីតាំងតំបន់សក្តា​នុពលអេកូទេសចរណ៍កោះហាននៃខេត្តស្ទឹងត្រែង។ យ៉ាងណាមិញ សកម្មភាពនេះគឺធ្វើឡើងស្របតាមការងារគាំទ្រអាទិភាពអភិវឌ្ឍ ៣ (3Ds) របស់ក្រសួងទេសចរណ៍ទៅលើការអភិវឌ្ឍបរិវត្តកម្មឌីជីថល និងដើម្បីជំរុញឱ្យកាន់តែទូលំទូលាយនូវតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គម។

ក្នុងការចុះទៅទស្សនា ផ្តិតរូបភាព និងវីដេអូនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាននេះ ក្រុមការងារបានចុះទៅដល់ទីតាំងមួយចំនួនដូចជា តំបន់បោះតង់ តំបន់ជិះកៃយាក់ តំបន់ព្រៃលិចទឹក តំបន់មើលសត្វស្លាប តំបន់សហគមន៍ តំបន់ស្នាក់នៅ និងញាំអាហារជុំគ្នាជាដើម។ ដោយឡែក ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះហើយ ដែលជួយឱ្យតំបន់ទេសចរណ៍សហគមន៍មួយនេះអាចទទួលបានភ្ញៀវកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ទាក់ទិននឹងចំណុចនេះ អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានឱ្យដឹងថា កាលពីមុនផ្ទុះជំងឺកូវីដ សហគមន៍អ្នកស្រីមិនសូវជាមានភ្ញៀវនិយមទៅលេងនោះទេ ប៉ុន្តែក្នុងអំឡុងចុងឆ្នាំ២០២១ ដែលជំងឺកូវីដបានធូរស្រាលបន្តិច ភ្ញៀវក៏ចាប់ផ្ដើមទៅលេងសហគមន៍កាន់តែច្រើន។ នោះក៏ដោយសារតែទំនោរនៃការប្រើប្រាស់ឌីជីថលរបស់ប្រជាជនកាន់តែកើនឡើងក្រោយពេលមានជំងឺកូវីដ១៩។

ព្រោះតែការផ្សព្វផ្សាយរបស់អ្នកទេសចរដែលបានទៅដល់តំបន់សហគមន៍ទាំងនោះហើយ ដែលធ្វើឱ្យប្រជាជនផ្សេងទៀតមានការចាប់អារម្មណ៍ចំពោះគោលដៅទេសចរណ៍តំបន់ទន្លេមេគង្គមួយនេះកាន់តែខ្លាំង។

សម្រាប់អ្នកស្រី ប្រព័ន្ធផ្សព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ជាពិសេសគឺសម្រាប់វិស័យទេសចរណ៍តែម្ដង។ ជាក់ស្ដែង ឥទ្ធិពលនៃការផ្សព្វផ្សាយនេះហើយ ដែលនាំឱ្យសហគមន៍អ្នកស្រីបន្ថែមទូកដឹកភ្ញៀវចំនួន ៤បន្ថែមទៀតនៅឆ្នាំនេះ។ បន្ថែមទូកចំនួន៤ទៀត ធ្វើឱ្យទូកសរុបនៅក្នុងសហគមន៍កើនដល់ ១៥ទូក ដែលរួមចំណែកកាន់តែធំក្នុងការជួយសេដ្ឋកិច្ចប្រជាសហគមន៍ប្រមាណជិត៤០គ្រួសារ។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតលើដីកោះក្នុង​ឃុំកោះស្នែង ស្រុកអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានចម្ងាយប្រមាណ ២៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។

ចំណុចពិសេសរបស់ដែនកោះនេះគឺ​ វាស្ថិតនៅតាមដងទន្លេមេគង្គ ដែលជាទន្លេសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ។ នៅរដូវទឹកស្រកម្ដងៗ ភ្ញៀវទេសចរអាចទៅគយមើលឆ្នេរខ្សាច់សក្បុស ដែលហូរមកតាមទឹកទន្លេមេគង្គ។ អ្នកទេសចរអាចទៅលេងតំបន់អេកូទេសចរណ៍សម្រស់កោះហាននៅរដូវប្រាំង ចន្លោះពីខែ ១២ ទៅដល់ខែ៥។ ប៉ុន្តែក្នុងអំឡុងខែ ១២ ខែ១ និងខែ២ ជារដូវដែលតំបន់នេះ​បញ្ចេញសម្រស់​ស្រស់ស្អាតជាងខែណាៗទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ឯកឧត្តមបណ្ឌិត​ គី សេរីវឌ្ឍន៍ បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 05/12/2024

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចតាមរយៈបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងពង្រឹងសមត្ថភាពវិស័យឧស្សាហកម្ម

អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

បច្ចុប្បន្ន​នេះ ពលរដ្ឋ​កំពុងទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​មានចំនួន​ច្រើន ហើយបើតាម​និយ័តករ​បានបញ្ជាក់ថា​គិតជា​ទឹកប្រាក់ប្រមាណជិត​ ១ពាន់លានដុល្លារអាមេរិក

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម