អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

បរទេស ៖ ក្រៅតែពីការវាយប្រហារស្រោចដោយមីស៊ីលយ៉ាងច្រើនទៅលើគោលដៅសំខាន់ៗដែលពាក់ព័ន្ធជាមួយអាម៉េរិក និងអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយនោះ អ៊ីរ៉ង់ បានត្រៀមផែនការវាយប្រហារដោយអាវុធសេដ្ឋកិច្ចមួយទៀតដែលសំដៅឆ្អឹងខ្នងរបស់សហរដ្ឋអាម៉េរិក(ដុល្លារអាមេរិក)ក្នុងនាមខ្លួនជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz ។

ចូលមកដល់ពាក់កណ្តាលខែមីនា គឺជាសប្តាហ៍ទី៣នៃសង្គ្រាមរវាង អ៊ីរ៉ង់ ជាមួយសហរដ្ឋអាម៉េរិកដែលសហការគ្នាជាមួយអ៊ីស្រាអែល ដែលកំពុងបន្តផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងនៅជុំវិញពិភពលោកដោយសារតែការប្រកាសបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់។

កាសែត Times of India បានរាយការណ៍ថា​ រដ្ឋាភិបាលទីក្រុងតេហរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង។​ វិធានការនេះជឿជាក់ថា វាគឺជាជម្រើសថ្មីមួយផ្សេងទៀតក្នុងការវាយប្រហារទៅលើអាម៉េរិក និងអ៊ីស្រាអែល។ សូមជម្រាបថា​ ទីផ្សារប្រេងបានប្រើប្រាស់លុយដុល្លារ (Petrodollar) គឺជាក្របខណ្ឌទូទាត់ប្រេងជាសកលដែលមានឥទ្ធិពលយ៉ាងខ្លាំងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងមានវិសាលភាពយ៉ាងទូលាយរហូតដល់ប្រមាណ ៨០ភាគរយ។

អ្នកជំនាញទីផ្សារប្រេងបានលើកឡើងថា ប្រសិនបើអ៊ីរ៉ង់ទទួលបានជោគជ័យក្នុងការអនុវត្តផែនការជួញដូរប្រេងជាលុយយ័ន Petroyuan វាអាចប៉ះពាល់ខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុជាសកល។ សម្រាប់ក្របខណ្ឌ Petroyuan នឹងប៉ះទង្គិចខ្លាំងជាងគេដល់ទីផ្សាររូបិយវត្ថុ និងទីផ្សារបណ្ណបំណុល ហើយក្នុងស្ថានភាពដែលមិនប្រាកប្រជាបែបនេះ អាចជំរុញឱ្យទីផ្សារមាសនិងប្រាក់ ហក់ឡើងសាជាថ្មីក្នុងនាមជាឧបករណ៍វិនិយោគដ៏មានសុវត្ថិភាពបំផុត។

បន្ថែមពីលើនេះ ក្រៅតែពីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកហើយនោះ ផែនការនៃការអនុវត្តក្របខណ្ឌ Petroyuan របស់អ៊ីរ៉ង់ ក៏អាចឲ្យរដ្ឋាភិបាលលោក Donald Trump ឈឺក្បាលបន្ថែមទៀតនៅពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រៀមរៀបចំធ្វើឡើងនៅអំឡុងខែវិច្ឆិកាខាងមុខនេះ ព្រោះតែអត្រាកើនឡើងនៃអតិផរណានៅក្នងប្រទេសដែលជះឥទ្ធិពលខ្លាំងទៅដល់ក្រុមពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស

Leave a Reply

Your email address will not be published. Required fields are marked *