ជប៉ុន ផ្ដល់​កម្ចីជិត ​៣០០លានដុល្លារ​ដល់កម្ពុជា​ សម្រាប់អភិវឌ្ឍន៍​វិស័យ​ថាមពល​ និងទឹក​ស្អាត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានសម្រេចផ្ដល់ឥណទាន​​សម្បទាន​ដល់​រាជរដ្ឋាភិបាលកម្ពុជាក្នុងទំហំទឹកប្រាក់សរុបជិត​៣០០លានដុល្លារអាម៉េរិក​ សម្រាប់​អភិវឌ្ឍន៍លើវិស័យថាមពល និងទឹកស្អាត​ក្នុងពេលតម្រូវ​ការមានកំណើន​ខ្ពស់​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៅថ្ងៃទី០៨ ខែ​តុលា ២០២៥​បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ចំនួ​នពីរ ត្រូវ​បាន​ចុះហត្ថលេខា​នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥​នេះ ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម​ UENO Atsushi ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព​ជប៉ុន​ប្រចាំ​នៅកម្ពុជា ។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់ថា​ ឯក​សារពាក់ព័ន្ធ​ស្ដីពីការផ្ដល់ឥណទាន​សម្បទាន​ប្រាក់យ៉េន​របស់រាជរដ្ឋាភិបាលជប៉ុន​នេះ ត្រូវបាន​បែងចែកជា​ពីរ ដោយ១. មានទំហំទឹកប្រាក់​សរុប​ ២១,៥២​ពាន់លានយ៉េន ឬស្មើនឹ​ងនឹង​ប្រមាណ ១៤៣​,៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត​គម្រោងពង្រី​កប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត​និរោធ និង​ទី២ មានទំហំទឹកប្រាក់​សរុប​ចំនួន​២២,៩១​ពាន់​លានយ៉េន ឬស្មើនឹង​ប្រ​មាណ  ១៥២,៧លានដុល្លារអាម៉េរិក​​ សម្រាប់អនុវត្តគម្រោង​ពង្រីកប្រព័ន្ធខ្សែ​បញ្ជូន និងចែកចាយអគ្គិសនី​ក្នុងរាជធានីដំណាក់កាលទី៣ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានបញ្ជាក់ថា ការ​បន្ត​ផ្ដល់​ជំនួយហិរញ្ញវត្ថុ​នេះ បញ្ជា​ក់ពីការប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់ជប៉ុន​ ក្នុងការជំរុញការអភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​របស់កម្ពុជា និងពង្រឹ​ង​​ប​ន្ថែ​​​ម​ទៀត​នូវភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ ។

យោងតាម​ព្រឹត្តិបត្រ​ស្ថិតិបំណុល​សាធារណៈកម្ពុជា​សម្រាប់ត្រីមាស​ទី​២​ឆ្នាំ ២០២៥ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បានឱ្យដឹងថា គិតត្រឹម​ដំណាច់​ត្រីមាសទី២ ឆ្នាំ២០២៥ ទាំងបំណុល​មរតក​ កម្ពុជា​មាន​សន្និធិ​បំនុល​សាធារណៈសរុប​ចំនួន ១២,៦៧​ពាន់​លាន​ដុល្លារអាម៉េរិក ក្នុងនោះ​៩៩ភាគរយ​ ឬ​១២,៥៤ពាន់លាន​ដុល្លារអាម៉េរិក ជា​បំណុល​សាធារណៈក្រៅ​ប្រទេស និ​ង១ភាគរយ ត្រូវ​នឹង​ប្រមាណ​១២៨,៥លានដុល្លារអាម៉េរិកជា​បំណុល​ក្នុងប្រទេស​ ។

របាយការណ៍ដដែល​បានបញ្ជាក់ថា នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​​បានចុះកិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ជាមួយ​ដៃគូអភិវឌ្ឍនានា​សរុប ១៩៦​,៤៨​លានដុល្លារអាម៉េរិក បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀង​ឥណទានថ្មី​មានការថយ​ចុះ​ប្រមាណ៣៧​ភាគរយ ។

សូមបញ្ជាក់ថា សម្រាប់ទំនាក់ទំនង​រវាង​កម្ពុជា និង​ជប៉ុន ក្រៅពីការផ្ដល់​ឥណទាន​ដល់​កម្ពុជាហើយ រាជរដ្ឋាភិបាលនៃ​ប្រទេស​​ជប៉ុន​ក៏បានផ្ដល់​ជំនួយ​ឥតសំណងជា​បន្ត​បន្ទាប់សម្រាប់កម្ពុជា​ក្នុងការអភិវឌ្ឍ​ធនធានមនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ។ ជប៉ុន​ក៏បានបញ្ជូន​វិនិយោគិនរបស់ខ្លួនមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​ជាច្រើនផងដែរ ដែលបានរួ​ម​ចំណែក​ដល់​ការ​រីក​ចម្រើន​នៃសេដ្ឋកិច្ច​របស់កម្ពុជាគួរឱ្យកត់សម្គាល់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

រដ្ឋាភិបាលសម្រុកចែក​បណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង ​និង​ចុះបញ្ជីរួច​ជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បីប្រើប្រាស់​តាម​ការ​ចាំបាច់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/09/2026

ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជី​រួច រាជរដ្ឋាភិបាល​ដែលមានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ ជា​សេនាធិការបាន​សម្រុកចែក​វិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​ដែលបានបញ្ចប់ការ​វាស់វែង និង​ចុះបញ្ជី​រួចរាល់ជាស្ថាពរ ជាក់ស្ដែង ​កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន នគរូបនីយកម្ម និងសំណង់​ រួមជាមួយនឹង​មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប​ទៀត បាន​ចុះប្រគល់បណ្ណជូនពលរដ្ឋ​ក្នុងខេត្ត​គោលដៅជាច្រើន។​ យោងតាម ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព


Leave a Reply

Your email address will not be published.Required fields are marked *