ជប៉ុនជួបវិបត្តិធនធានមនុស្សធ្ងន់ធ្ងរ និងកំពុងព្យាយាមយកពលរដ្ឋវ័យចំណាស់មកធ្វើការវិញ

បញ្ហាវិបត្តិធនធានមនុស្សគួរព្រួយបារម្ភរបស់ជប៉ុនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងតំបន់ និងពិភពលោកផងដែរនោះ បានបង្ខំឲ្យពលរដ្ឋមួយចំនួនដែលត្រូវដល់វ័យចូលនិវត្តអាចនឹងត្រឡប់មកធ្វើការងារពឬបន្តធ្វើការងាររហូតដល់អាយុ៦៥ឆ្នាំ។

ពលរដ្ឋជប៉ុនវ័យចំណាស់កាន់តែច្រើន ប៉ុន្តែពលរដ្ឋវ័យក្មេងមានចំនួនកើនឡើងយឺតយ៉ាវគឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់សកម្មភាពអាជីវកម្មនៅទូទាំងប្រទេស ហើយបន្តជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់ជប៉ុនយ៉ាងខ្លាំង។ ដូច្នេះ ទាំងរដ្ឋាភិបាលជប៉ុន និងវិស័យឯកជន បានខិតខំរកវិធីសាស្ត្រក្នុងការទប់ស្កាត់បញ្ហាកុំឲ្យស្ថានភាពនេះកាន់តែអាក្រក់ ហើយបើទោះបីជាមានកម្មវិធីលើកទឹកចិត្តជាច្រើនក្តី ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទាន់ល្អប្រសើរភ្លាមៗដូចការចង់បាននោះទេ។

វិបត្តិធនធានមនុស្សបានបង្ខំឲ្យក្រុមហ៊ុនជាច្រើននាំគ្នាប្រកាសជួលពលរដ្ឋវ័យចំណាស់ទោះមានវ័យច្រើនជាង៧០ឆ្នាំក្តីក៏អាចវិលត្រឡប់មកចូលរួមធ្វើការងារវិញបាន។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅនេះ គិតជាមធ្យមមានក្រុមហ៊ុនចំនួន៤ក្នុងចំណោមក្រុមហ៊ុន១០នៅទូទាំងប្រទេសបានអនុវត្តវិធីសាស្ត្រនេះ ។ នេះបើយោងតាមតួលេខដែលត្រូវបានបង្ហាញដោយក្រសួងកិច្ចការងារ និងសុខាមាលភាពរបស់ជប៉ុន។

ក្រៅតែពីកត្តានៃការកើនឡើងនៃពលរដ្ឋវ័យចំណាស់ ហើយពលរដ្ឋវ័យក្មេងមានចំនួនតិចហើយនោះ ជប៉ុនក៏កំពុងជួបបញ្ហាមួយចំនួនទៀតបន្ថែមពីលើសំពាធនេះ ដូចជាការធ្លាក់ចុះនៃអំណាចរូបិយវត្ថុគឺលុយយេន YEN ។ អត្រាធ្លាក់ចុះខ្លាំង និងអូសបន្លាយពេលជាយូរមកហើយនោះ បាន និងកំពុងធ្វើឲ្យធនធានការងារពីក្រៅប្រទេសមិនសូវចាប់អារម្មណ៍ការងារនៅជប៉ុន ហើយពលរដ្ឋវ័យក្មេងរបស់ជប៉ុនខ្លួនឯងបែរជានាំគ្នាទៅរកការងារធ្វើនៅក្រៅប្រទេសជំនួសវិញ។

យ៉ាងណាក្តី បញ្ហានេះគឺមិនមែនជារឿងថ្មីនោះទេដោយក្នុងនោះជប៉ុនបានព្យាយាមទប់ស្កាត់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាក់ស្តែងកាលពីឆ្នាំ២០១៣ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឲ្យពលរដ្ឋដែលត្រូវដល់វ័យចូលនិវត្សរ៍៦០ឆ្នាំមានសិទ្ធិក្នុងការបន្តធ្វើការងារដល់៦៥ឆ្នាំក៏បានប្រសិនបើពួកគេមានបំណងធ្វើការបន្ត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចំនួនប្រជាជនជប៉ុនមានប្រមាណជាង ១២៥លាននាក់ ប៉ុន្តែស្ថិតនៅក្នុងអត្រាធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលេ១៦ឆ្នាំមកហើយ។ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ តាមការព្យាករណ៍ប្រជាជនជប៉ុនអាចនឹងធ្លាក់ចុះមកត្រឹម៨៧លាននាក់ប៉ុណ្ណោះនៅត្រឹមឆ្នាំ២០៧០ ក៏ដោយសារតែចំនួនប្រជាជនដែលកាន់តែរួមតូច ហើយបែរជាកើនឡើងយ៉ាងខ្លាំងនៃពលរដ្ឋវ័យចំណាស់និងការថយចុះខ្លាំងដូចគ្នានៃអត្រាកំណើតថ្មី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន