ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ភ្នំពេញ ៖ នៅដើមឆ្នាំ២០២៦នេះ ខេត្ត​កំពត​ ទទួលបាន​គម្រោង​វិនិយោគ​លើតំបន់​សេដ្ឋកិច្ច​ចំនួន​២​បន្ថែមទៀត ដែល​គម្រោងទាំង​២ នេះមានទុន​វិនិយោគសរុប​ចំនួន​ ១៨៥​លានដុល្លារអាម៉េរិក​ និងអាច​បង្កើត​ការងារ​ជា​បឋមជូន​ពលរដ្ឋជាង៥០០កន្លែង ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់គណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ។

បើតាម​គណៈកម្មាធិការ​វិនិយោគកម្ពុជា​បាន​បង្ហាញទីតាំង​នៃគម្រោង​វិនិយោគលើ​តំបន់​សេដ្ឋកិច្ចពិសេសទាំង២ ដោយតំបន់សេដ្ឋកិច្ចកំពតហ៊្វូជាន​ ស្ថិតនៅក្នុងស្រុកជុំគិរី តាមបណ្ដោយផ្លូវជាតិលេខ​៤១ ក្នុងទំហំទុនវិនិយោគ​ ១២០លានដុល្លារអាម៉េរិក និងមួយទៀត គឺតំបន់​សេដ្ឋកិច្ចពិសេស​ ខេភី យ៉ញ ​ស្ថិតនៅ​ក្នុងក្រុងបូក​គោខេត្តកំពត តាមបណ្ដោយផ្លូវជាតិលេខ​៣​ ក្នុងទំហំទុន​វិនិយោគ ៦៥លានដុល្លារអាម៉េរិក ។

តាមរយៈការវិនិយោគតំបន់​សេដ្ឋកិច្ចពិសេស​ទាំង២​នេះ នឹង​អាចទាក់ទាញគម្រោងវិនិយោគថ្មីបន្ថែម​ ជាពិសេស ​គម្រោង​វិនិយោគ​លើឧស្សាហកម្ម​ចូលទៅក្នុង​ខេត្តកំពត ស្របពេលសក្ដានុពលរបស់​ខេត្តជាប់មាត់សមុទ្រ​មួយ​នេះមានភាពទាក់ទាញ​ស្រាប់ ដោយរាជរដ្ឋាភិបាល​បាន​ចំណាយថវិកា​រាប់​រយ​លានដុល្លារអាម៉េរិក​ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មានផ្លូវជាច្រើន​ខ្សែ​តភ្ជាប់ពីភ្នំពេញ និងពីបណ្តាខេត្តមួយចំនួនមួយ ដើម្បីងាយស្រួលឆ្ពោះទៅខេត្តកំពត ដូចជា ផ្លូវជាតិលេខ​២ លេខ​៣​ លេខ​៣១ ផ្លូវជាតិលេខ​៣៣ និងផ្លូវជាតិ​លេខ​៤១​ជាដើម​ ។​

គួរបញ្ជាក់ថា ចាប់តាំងពី​រាជរដ្ឋាភិបាលបានបើក​សម្ពោធឱ្យប្រើប្រាស់​កំពង់ផែទឹកជ្រៅដំណាក់​កាលទី ១​ក្នុង​ខេត្តកំពត បានជំរុញឱ្យសក្ដានុពលខេត្តកំពត ជាពិសេស​តំបន់តាមបណ្ដោយផ្លូវជាតិ​សំខាន់ៗ​ទៅកាន់​ខេត្តកំពតកាន់តែមានភាពទាក់ទាញ និងការ​វិនិយោគ ។ ជាក់ស្ដែង​តាមបណ្ដោយផ្លូវជាតិលេខ​៣ និងផ្លូវជាតិលេខ​៤១ មានការទាក់ទាញការ​វិនិយោគ​កាន់តែខ្លាំង​ឡើង ដោយវិនិយោគ​បានសំឡឹង​មើលពី​ឱកាស​វិនិយោគសាងសង់​រោងចក្រ ឃ្លាំង និងតំបន់​សេដ្ឋកិច្ចពិសេស​ជាដើម ។​

កាលពីចុង​ខែមករា​ កន្លងទៅនេះ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានណែនាំឱ្យក្រុមការងារ​គ្រប់ជាន់ថ្នាក់​ និងអាជ្ញាធរ​ក្នុង​ខេត្តកំពត ត្រូវ​យក​ចិត្តទុកដាក់អនុវត្ត​ការងារ ដើម្បីបង្កើន​សមិទ្ធផល​ថ្មី ក៏ដូចជាដើម្បីប្រែក្លាយខេត្តកំពត​ទៅជា​របៀងសេដ្ឋកិច្ច​ដ៏រឹង​មាំរបស់ជាតិ ដោយក្នុងនោះ ត្រូវ​យកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។ ក្រៅពីនេះ ត្រូវកសាងខឿនទេសចរណ៍ខេត្តកំពត​ ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូល និងកាត់បន្ថយបំណុលគ្រួសារ ព្រមទាំងបង្កើនផ្នត់គំនិតជាសហគ្រិនមូលដ្ឋាន ព្រមទាំងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរឱ្យប្រជាពលរដ្ឋ ។

ភ្នាក់ងារអចលនវត្ថុវ​ប្រចាំខេត្ត​កំពត​ និង​កែប លោក លឹម រដ្ឋា បាន​និយាយថា តាមរយៈគម្រោង​វិនិយោគធំៗនៅក្នុង​ខេត្តកំពត​ និងកែប ដូចជា​គម្រោង​ព្រែកជីក​ហ្វូណ​នតេជោ គម្រោងកំពង់ផែ​ទឹកជ្រៅ ​នឹង​ធ្វើឱ្យ​ខេត្តទាំងពីរនេះ ក្លាយជា​គោល​នៃការ​វិនិយោគរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស​ ។ ប៉ុន្តែដោយសារ​ស្ថានភាពសេដ្ឋកិច្ច​សកល ​និង​សេដ្ឋកិច្ចកម្ពុជា នៅមិនទាន់ប្រសើរ​ ការទាក់ទាញ​នូវ​វិនិយោគិន​ថ្មីៗ ក៏មិន​ទាន់​ខ្លាំងប៉ុន្មានដែរ ដោយរំពឹងថា​ រយៈពេល​ ៣ ទៅ ៥ឆ្នាំខាងមុខ​ទៀត អាច​នឹងមានការ​វិនិយោគច្រើន ហើយនឹងធ្វើឱ្យតម្រូវការ​នៃការ​ប្រើប្រាស់ដីធ្លី​ក្នុង​ខេត្ត​ជាប់សមុទ្រ​ទាំងនេះ​មានកំណើន​ខ្ពស់ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2026

រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំង​ក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *