ឡាវ មានគោលបំណងជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ

បរទេស ៖ យោងតាមប្រភពព័តមានពី Xinhua បានរាយការណ៍ថា ឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តកសិករ និងអ្នកផលិត បង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវដែលទើបបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ។

ជាមួយនឹងផែនការរបស់រដ្ឋាភិបាលដូចបានលើកឡើងខាងលើនេះ ពលរដ្ឋឡាវដែលជាកសិករ ក៏ដូចជាអ្នកផលិតកសិផលបានលើកឡើងថា ផ្លូវដែកចិន-ឡាវ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញ ដោយសារផ្លូវដែកមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ជាពិសេសផលិតផលស្រស់ៗ។ ពួកគេជឿជាក់ថា ប្រសិនបើផលិតផលរបស់ពួកគេបំពេញតាមស្តង់ដារគុណភាពសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបាននោះ ពួកគេនឹងរកប្រាក់ចំណូលបានច្រើន ដោយសារចិនគឺជាប្រទេសមានទីផ្សារដ៏ធំ។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ ឡាវ បាននាំចេញផ្លែចេកចំនួន ៣៩០ តោន តាមរយៈរថភ្លើងដែលធ្វើដំណើរពីរដ្ឋធានីវៀងចន្ទន៍ ទៅកាន់ទីក្រុងគុនមីង និងបន្តទៅកាន់តំបន់ Pinggu នៃទីក្រុងប៉េកាំង ប្រទេសចិន។

លោក Phonesak Jaliya អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ទីក្រុង​វៀងចន្ទន៍ បានលើកឡើងថា ពាណិជ្ជករចិនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍លើការដាំទុរេននៅក្នុងប្រទេសឡាវ ដើម្បីបំពេញតម្រូវការផ្លែឈើក្នុងចំណោមអ្នកប្រើប្រាស់ចិន ហើយនេះគឺជាឱកាសមាសសម្រាប់ឡាវ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទីផ្សារ​ចិន។ បន្ថែមពីនេះ ឡាវ មានធនធានធម្មជាតិច្រើន ជាមួយនឹងដីដែលមានភាពសមរម្យសម្រាប់ការដាំដុះដ៏មានសក្តានុពលសម្រាប់ប្រទេសចិន។

គួររំលឹកថា កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) និងក្រុមធុរកិច្ចចិន បានរៀបចំកិច្ចប្រជុំមួយដើម្បីស្វែងយល់ពីសក្តានុពលនៃដំណាំទុរេនរបស់ឡាវសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ នៅក្នុងជំនួបជាមួយក្រុមធុរកិច្ចចិន Bounleuth Luangpaseuth អនុប្រធាន LNCCI បានលើកឡើងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការដាំដុះទុរេននៅលើដីកសិកម្មដែលមានជីជាតិ។ លើសពីនេះ រដ្ឋាភិបាលឡាវ និងចិនបានវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវដែកចិន-ឡាវ ដែលជំរុញឲ្យផលិតផលឡាវអាចបញ្ជូនទៅកាន់ទីផ្សារធំៗនៅប្រទេសចិន។ បន្ថែមពីនេះ រដ្ឋាភិបាលឡាវក៏បានយកចិត្តទុកដាក់លើការកែលម្អច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផងដែរ ដើម្បីជំរុញដល់ការផលិត ការកែច្នៃ និងការនាំចេញផលិតផលកសិកម្មឲ្យកាន់តែខ្លាំងក្លា។

គួរឲ្យបញ្ជាក់ដែរថា កាលពីឆ្នាំ ២០២៣ ឡាវរកចំណូលពីការនាំចេញកសិផលបានជាង ១,៤ ពាន់លានដុល្លារអាមេរិក ខណៈដែលតម្លៃនៃផលិតកម្មក្នុងវិស័យកសិកម្ម និងព្រៃឈើមានចំណែក ២១,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ឡាវ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឡាវ កំពុងលើកទឹកចិត្តកសិករ និងអ្នកផលិតអោយផ្គត់ផ្គង់ទំនិញកាន់តែច្រើនទៅកាន់ទីផ្សារក្នុងស្រុក និងផលិតកាន់តែច្រើនសម្រាប់ការនាំចេញ ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេសឲ្យកាន់តែច្រើន និងជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ