ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម បានរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី «ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅ​តំបន់​អាស៊ាន តាម​រយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ» ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និង​អាស៊ាន​ក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះ នៅកម្ពុជានាពេលអនាគតផង​ដែរ។

លោកជំទាវ អ៊ឹង កន្ថាផាវី  រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២​ បានមានប្រសាសន៍ថា វេទិកានេះ នឹងផ្តល់ឱកាស​ដល់​អ្នកចូលរួមបានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោល​នយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងតំបន់តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវព័ត៌មាន និងមតិយោបល់សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធមករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ មានសារៈ​សំខាន់​ណាស់ ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេស​​ក្នុងចំណោមពលរដ្ឋជាស្រ្តី។

លោកស្រីបានបន្តថា ៖

“វេទិកាថ្ងៃនេះឆ្លុះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី និងការចូលរួម​ចំណែក​របស់ស្ថាប័ននានា និងអង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ន​នៅក្នុងប្រទេស និងក្នុងសហគមន៍អាស៊ាន។  អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ និងលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជា”

វេទិកានេះនឹងមានអ្នកចូលរួមផ្ទាល់ប្រមាណ ២០០នាក់ និង៥០០នាក់ទៀតតាមប្រព័ន្ធអនឡាញ (Zoom) ដែលជាថ្នាក់ដឹកនាំ-តំណាង​ក្រសួង-មន្ទីរ និងស្ថាប័ននៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គទូត និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហជីព សហគ្រិន និងស្វ័យ​និយោជន៏ជាស្រ្តី និងភ្ញៀវជាតិ-អន្តរជាតិ ដែលកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងពង្រឹងគោលនយោបាយ​គាំពារ​សង្គម និងគាំពារគ្រួសារប្រកបដោយបរិយាបន្ននៅកម្ពុជា។

គួរ​ជម្រាប​ថា ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំង​តាមរយៈគោលនយោបាយសំខាន់ដូចជា ៖ យុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលដែលផ្តោតលើការពង្រឹងសមភាពយេនឌ័រ កិច្ចគាំពារសង្គម និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ផ្តោតលើការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះពីការធ្លាក់ចូលទៅក្រោមបន្ទាត់ភាពក្រីក្រ និងឈានទៅធានាការទទួល​បានសេវា​សុខភាពសាធារណៈជាសកលនៅកម្ពុជា។  តាមរយៈកិច្ចប្រឹងប្រែងនេះ គេបានកត់សម្គាល់ឃើញថា ស្ថានភាពយេនឌ័រនៅកម្ពុជាកាន់តែមាន​ភាព​ប្រសើរ​ឡើង ហើយស្ត្រីកម្ពុជាកាន់តែច្រើនមានឱកាសចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

របាយការណ៍សិក្សាស្រាវជ្រាវមួយបានប៉ាន់ប្រមាណថា ស្ត្រីលើពិភពលោកបានធ្វើការថែទាំដែលមិនទទួលបានកម្រៃ បើគិតជាទឹកប្រាក់ គឺប្រមាណជា ១ ០០០ ពាន់លានដុល្លារ (US$10 trillion) ក្នុងមួយឆ្នាំៗ។ ជាក់ស្តែងក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ របាយការណ៍​របស់អង្គការសហប្រជាជាតិបានរកឃើញថា បន្ទុកការងារផ្ទះរបស់ស្ត្រីខ្មែរកម្ពុជាមានការកើនឡើងរហូតដល់ទៅ ២០% ស្រប​ពេលដែលបន្ទុកការងារផ្ទះក្នុងចំណោមបុរសមានការកើនឡើងតែ ១០% ប៉ុណ្ណោះ។

គម្លាតនៃប្រាក់បៀវត្សរ៍រវាងស្ត្រី និងបុរសនៅកម្ពុជា និងថ្នាក់តំបន់ ក៏ជាបញ្ហាប្រឈមមួយ ដែលយើងមិនគួរមើលរំលងផងដែរ។ ផ្អែកទៅលើ​ការ​សិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ជាមធ្យមស្រ្តី ២៥% រកប្រាក់ចំណូលទាបជាងបុរស ចំពោះការងារដូចគ្នា ស្រ្តីភាគច្រើន​បម្រើការ​ងារ​នៅ​ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចំណាយពេលវេលាច្រើនលើការងាផ្ទះ និងការងារថែទាំសមាជិកគ្រួសារ (ស្រ្តីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក បានចំណាយពេលវេលា ៤.១ដង ច្រើនជាងបុរស លើការងារថែទាំ)៕ អត្ថបទដោយ ៖ កែវ កិរិយា


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ចំណេះដឹង ៖ ស្វែងយល់ពីរបៀ​បប្រើប្រាស់​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/03/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ចូលសេវា​សាធារណៈតាមប្រព័ន្ធអនឡាញយ៉ាងសម្បូរបែប​ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងម្ចាស់​កម្មសិទ្ធិអាច​ឆែកមើល​សេវា​ផ្សេងៗដែល​មាននៅក្នុង​ប្រព័ន្ធ

សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃជាង ៨%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានវាយបកទៅវិញជាមួយនឹងមីស៊ីលជាច្រើនបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់

ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ៖ កម្ពុជា ជាទីផ្សារកំពុងលេចធ្លោដ៏សំខាន់ដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងទីផ្សារតំបន់ ដែលកំពុងលេចធ្លោដ៏សំខាន់មួយក្នុងការតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ខណៈអាជីវកម្ម អឺរ៉ុបកំពុងចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែម

ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/03/2026

ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

ចិន និងអាល្លឺម៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

រដ្ឋាភិបាលចិន និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាជំរុញកិច្ចអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

ផលិតផលខ្មែរចម្រុះច្រើនជាង១០០មុខ រួមទាំងបន្លែសុវត្ថិភាពផងដែរនោះ ត្រូវបានដាក់តាំងបង្ហាញ​ និងលក់នៅតាមស្តង់ចំនួន ១១០ស្តង់ ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិត​ផលខ្មែរ លើកទី១៩

ក្រសួងដែនដី បន្តសម្រេចបានលទ្ធផល​​វាស់វែងដី​ធ្លីទូទាំង​ប្រទេស​ សរុប​ប្រមាណ ​១៣,៨០លានក្បាលដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/02/2026

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបន្តសម្រេច​បានការ​វាស់វែង​ដីធ្លីនៅទូទាំង​ប្រទេស​កម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់

រដ្ឋមន្ត្រីក្រសួងការងារ ៖ អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)