ក្រសួងកិច្ចការនារី សហការជាមួយបណ្ដាញសហគ្រិនស្ត្រីកម្ពុជា (Cam-WEN) និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) បានរៀបចំវេទិកាប្រគល់ពានរង្វាន់ដល់សហគ្រិនស្រ្តីអាស៊ាន។ វេទិកានេះផងដែរ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

វេទិកានេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០រូប ដែលជាតំណាងមន្ត្រីជាន់ខ្ពស់របស់អាស៊ាន ជាអគ្គរដ្ឋ អគ្គរាជទូតបណ្ដាប្រទេសអាស៊ាន កាណាដា និងអូស្ត្រាលីប្រចាំកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ក្រៅពីនោះមានការចូលរួមតាមអនឡាញប្រហែល ២០០នាក់ទៀត។
លោកជំទាវ គង់ សូរីតា អគ្គលេខាធិកាក្រសួងកិច្ចការនារីបានបញ្ជាក់ថា វេទិកានេះធ្វើឡើងដើម្បីបង្កើនការយល់ដឹងរបស់ស្ត្រីទៅនឹងការរកប្រាក់ចំណូល និងបញ្ជាក់ពីការគាំពាររបស់ក្រសួងពាក់ព័ន្ធទៅលើសង្គម និងគ្រួសាររបស់ស្ត្រីជាពិសេស។ ស្ត្រីក្នុងពេលបច្ចុប្បន្នបានប្រឈមនឹងការបាត់បង់ការងារធ្វើដោយសារតែបន្ទុកគ្រួសារ ដូច្នេះហើយវេទិកានេះគឺចង់ប្រមូលគៀគរសហគ្រិនស្ត្រីឱ្យចូលរួមកាន់តែច្រើនក្នុងការជួយលើក ទឹកចិត្តគ្នា បន្តធ្វើការងារផ្សេងៗ ដើម្បីភាពឯករាជ្យហិរញ្ញវត្ថុផ្ទាល់ខ្លួន។

តាមរយៈវេទិកានេះ ស្ត្រីជាច្រើនរូបមកពីបណ្ដាប្រទេសក្នុងអាស៊ានបានមកចូលរួម និងផ្លាស់ប្ដូរយោបល់គ្នាជាច្រើនលើបញ្ហាលើកកម្ពស់ស្ត្រីនៅក្នុងវិស័យអាជីវកម្ម សំដៅឱ្យមានភាពប្រហាក់ប្រហែលគ្នាទៅនឹងបុរសក្នុងវិស័យអាជីវកម្មដែរ។ កម្មវិធីនេះក៏បានលើកជាគម្រូនូវសហគ្រិនដែលបានទទួលពានរង្វាន់ទាំងឡាយ ឱ្យបន្តធ្វើអាជីវកម្មដែលមានស្តង់ដារ និងដែលជួយទៅដល់សង្គម។ ស្របជាមួយឧស្សាហកម្ម ៤.០ កន្លងមកក្រសួងក៏បានបង្កើតវគ្គបណ្ដុះបណ្ដាលដើម្បីធានាថាស្ត្រីបានយល់ពីការវិវត្តរបស់បច្ចេកវិទ្យា និងចេះប្រើប្រាស់វាជាប្រយោជន៍ឱ្យការធ្វើអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា សហគ្រិនស្ត្រីដែលបានទទួលពានរង្វាន់កាលពីថ្ងៃទី១៣តុលា កន្លងទៅនេះមានចំនួន ៣៨នាក់ ដែលមានសហគ្រិនស្ត្រីមកពី ប្រុយណេចំនួន២នាក់ កម្ពុជា៧នាក់ ឥណ្ឌូនេស៊ី៥នាក់ ឡាវ៤នាក់ មីយ៉ាន់ម៉ា ៤នាក់ ហ្វីលីពីន៧នាក់ ថៃចំនួន៥នាក់ និងវៀតណាមចំនួន៤នាក់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ
Top News, ជំនួញ, ព្រឹត្តិការណ៍
• 23/06/2026
មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង
សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/06/2026
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។
SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/06/2026
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង
សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក សម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/06/2026
សិប្បកម្មកែច្នៃចំណីអាហារក្នុងស្រុក ដែលរួមមានទាំងប្រភេទអាហារសម្រេច និងពាក់កណ្តាលសម្រេច កំពុងសម្រុកបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញទៅក្រៅប្រទេស




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content