ភ្នំពេញ ៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញតម្លៃ ២០០លានដុល្លារសហរដ្ឋអាមេរិកគ្រោងបើកដំណើរការសាងសង់ក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូល ជាពិសេស លើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់បានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន Worldbridge ដើម្បីរួមគ្នាសហការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC)នៅថ្ងៃទី៣ ខែឧសភា បានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញគ្រោងបើកដំណើរការសាងសង់ក្នុងពេលខាងមុខឆាប់ៗនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចរាល់។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រោយការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះរួចរាល់ និងអាចជួយលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងជួយក្នុងការកាត់បន្ថយចំណាយ និងចំណេញពេលវេលា តម្លៃ និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ជាមួយគ្នានោះនឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលកំពុងតែខិតខំកសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់បានផងដែរ។
គួររំលឹកដែរថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីខែមីនា ឆ្នាំ2021 រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA របស់សិង្ហបុរី។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់និងចាំបាច់ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content