តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីតម្រូវការប្រេងឥន្ធនៈអាម៉េរិកចុះខ្សោយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានរាយការណ៍ពីតម្រូវការប្រេងឥន្ធនៈចុះខ្សោយនៅក្នុងប្រទេស និងការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលនៃប្រេងសាំង និងស្តុកប្រេងចម្រាញ់។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,១ ភាគរយ ឬ ៨១,៨៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ១,៧ ភាគរយ ឬ ៧៧,៩១ ដុល្លារក្នុងមួយបារ៉ែល។ ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបានកើនឡើងដល់អត្រាប្រើប្រាស់ខ្ពស់បំផុតក្នុងរយៈពេលជាង ៩ ខែចុងក្រោយ។ ទោះជាយ៉ាងណាក្តី ស្តុកប្រេងសាំង និងប្រេងចម្រាញ់មានការកើនឡើងគួរឱ្យភ្ញាក់ផ្អើល ខណៈដែលតម្រូវការធ្លាក់ចុះ។

លោក Alex Hodes អ្នកវិភាគប្រេងមកពី StoneX លើកឡើងថា តំបន់ប្រេង​ដែល​នៅ​សល់​បាន​បន្ត​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយ​សារភាព​ទន់​ខ្សោយ​ក្នុង​ទីផ្សារ​ប្រេងសាំង។ យ៉ាងណាមិញ តម្រូវការប្រេងសាំងបានធ្លាក់ចុះប្រហែល ២ ភាគរយកាលពីសប្តាហ៍មុន ឬ មកត្រឹម ៩,១៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ទីផ្សារប្រេងសាំងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាង ២ ភាគរយដល់កម្រិតទាបរយៈពេល ៣ ខែ។

ក្រុមអ្នកវិភាគមកពី ActivTrades បាននិយាយថា ការជំរុញតម្លៃប្រេងបន្ថែមទៀត និងការព្រួយបារម្ភពីហានិភ័យរបស់អ្នកវិនិយោគត្រូវបានកាត់បន្ថយ ដោយសារការព្យាករណ៍នៃការពន្យាពេលបន្ធូរបន្ថយរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការភ័យខ្លាចនៅក្នុងការជួញដូរកំពុងគ្របដណ្តប់ទីផ្សារហិរញ្ញវត្ថុ ខណៈដែលអ្នកវិនិយោគប្រេងបន្តមានការប្រុងប្រយ័ត្នមុនពេលកិច្ចប្រជុំ OPEC+ នៅចុងសប្តាហ៍នេះ ដើម្បីរង់ចាំមើលថាក្រុមអ្នកផលិតនឹងសម្រេចចិត្តត្រូវពង្រីកឱ្យកាន់តែស៊ីជម្រៅ ឬកាត់បន្ថយការផ្គត់ផ្គង់? អ្នកវិភាគសង្ឃឹមថា ការចុះខ្សោយនៃតម្រូវការឥន្ធនៈ និងការកើនឡើងនៃស្តុកប្រេងពិភពលោកអាចជួយបញ្ចុះបញ្ចូលអ្នកផលិត OPEC+ ដែលរួមមានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដើម្បីរក្សាការកាត់បន្ថយការផ្គត់ផ្គង់នៅពេលពួកគេជួបគ្នានៅថ្ងៃទី ២ ខែមិថុនា នាចុងសប្ដាហ៍នេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលសម្រេចបានជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងមានទិសដៅនាំចេញនៅពេលខាងមុខនេះ

តម្លៃហ្គាស (LPG) ហក់ឡើងខ្លាំង បង្កផលប៉ះពាល់ដល់អ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

តម្លៃឧស្ម័នហ្គាស (LPG) នៅដើមសប្តាហ៍នេះ បានហក់ឡើងដល់ប្រមាណ ៤០០០ រៀល ក្នុងមួយលីត្រ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន ដូចជាអ្នករត់តាក់ស៊ី អ្នករត់កង់បី និងសេវាកម្មដឹកជញ្ជូនក្នុង និងក្រៅប្រទេស

តម្លៃមាសធ្លាក់ចុះ ២% ខណៈដែលប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ០,៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

នៅថ្ងៃអង្គារ៍នេះ តម្លៃមាសបានធ្លាក់ចុះ ២% ឬ នៅសល់ ៤ ៣៣៥ ដុល្លារក្នុងមួយអោន ខណៈដែលនៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៥ ៣៥១ ដុល្លារក្នុងមួយតម្លឹង និង ៥៣៥​ ដុល្លារក្នុងមួយជី

កម្ពុជា – សិង្ហបុរី រួមគ្នាការពារកម្មសិទ្ធិឧស្សាហកម្ម​ និងកម្មសិទ្ធិបញ្ញានៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/03/2026

ព្រះរាជាណាចក្រកម្ពុជា និងប្រទេសសិង្ហបុរី រួមគ្នាការពារកម្មសិទ្ធិឧស្សាហកម្មនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៤៥០ លានដុល្លារនៅខេត្ត​ក្រចេះ​ នឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ ក្រោមទុនវិនិយោគប្រមាណ ៤៥០ លានដុល្លារ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ត្រូវបានរំពឹងថានឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារបន្ថែមទៀត

បណ្តាប្រទេសអឺរ៉ុបមួយចំនួនចាត់វិធានការទប់ទល់នឹងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

សង្រ្គាមនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃថាមពលជុំវិញពិភពលោកឡើងថ្លៃដល់កម្រិតខ្ពស់ ជាពិសេសតម្លៃហ្គាសនៅអឺរ៉ុបឡើងថ្លៃប្រហែល ៦០ ភាគរយ ដែលធ្វើឱ្យប្រទេសជាច្រើនបានចេញវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងបញ្ហានេះ

នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦​​ តម្លៃដីធ្លីនៅខណ្ឌដូន​ពេញ នៅតែទ្រឹងដូចគ្នាក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/03/2026

ខណ្ឌដូនពេញ ត្រូវ​បានគេចាត់ទុកជា​តំបន់ដែលមាន​សក្ដានុពលខ្ពស់ ហើយតម្លៃដីធ្លី​ជាមធ្យមក៏ខ្ពស់ជាង​គេក្នុង​ចំណោម​បណ្ដា​ខណ្ឌទាំង​១៤​ ក្នុងរាជធានីភ្នំពេញ

តម្លៃមាស​នៅកម្ពុជា អាចធ្លាក់ចុះក្រោម ៥០០០ ដុល្លារ ក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/03/2026

តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់​ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេល​ដែល​សង្គ្រាម​ដឹកនាំដោយ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់កំពុងបន្ត

រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ

សំបក​កង់ឡាន​ផលិត​ក្នុងស្រុក ​នឹងអាច​​ដណ្ដើម​ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកទាំងស្រុងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

កម្ពុជា ​បាននិង​កំពុងផ្លាស់​ប្តូរពីប្រទេស​នាំចូល​សំបក​កង់ឡានពីបរទេស​ទាំង​ស្រុង ​មក​ជាការផ្គត់​ផ្គង់ដោយខ្លួនឯងបណ្ដើរៗ ហើយនឹងអាច​ជំនួស​ឱ្យរបស់នាំចូលបានទាំង​ស្រុង បន្ទាប់ពីរោងចក្រផលិតសំបកកង់ឡាន​​នៅក្នុងប្រទេ​ស ​បានដាក់ដំណើរការខ្សែច្រវាក់​ផលិត​កម្មជា​បន្ត​បន្ទាប់ ខណៈអ្នក​ប្រើប្រាស់កាន់តែច្រើនក៏ងាកមក​ប្រើ​របស់ក្នុងស្រុក​ជំនួសឱ្យការនាំចូលដែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)