តម្លៃប្រេងឡើងថ្លៃ បន្ទាប់ពីមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ យោងតាមប្រភពពីរ៉យទ័រ បានរាយកាតណ៍ថា តម្លៃប្រេងបានឡើងថ្លៃជាង ១ ភាគរយបន្ទាប់ពីការធ្លាក់ចុះតម្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមានការកើនឡើងនៃការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៥៤ ភាគរយ ឬ ៧៧,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៥ ភាគរយ ឬ ៧៣,០១ ដុល្លារក្នុងមួយបារ៉ែល។ ស្របពេលនេះដែរ មនុស្សជាច្រើនរំពឹងថា ធនាគារកណ្តាលអាម៉េរិកកំពុងស្ថិតនៅលើដំណើរកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ។ អត្រាការប្រាក់ខ្ពស់បានបង្កើនថ្លៃដើមនៃការខ្ចី ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចយឺត និងកាត់បន្ថយតម្រូវការប្រេង។

ក្រុមអ្នកវិភាគ និងពាណិជ្ជករកំពុងរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់មកនៅត្រឹមចន្លោះពី ៥ ភាគរយទៅ ៥,២៥ ភាគរយ។ នាពេលថ្មីៗនេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ដោយសារក្តីបារម្ភអំពីសេដ្ឋកិច្ចធ្លាក់ចុះបានជំរុញដល់តម្លៃប្រេងឡើងថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងការងារសហរដ្ឋអាមេរិកលើកឡើងថា ចំនួននៃការទាមទារអត្ថប្រយោជន៍គ្មានការងារធ្វើបានកើនឡើងកាលពីសប្តាហ៍មុន ប៉ុន្តែវាហាក់មិនសូវប៉ះពាល់ដល់ទីផ្សារការងារនោះទេ។ វាបានបង្ហាញពីដំណាក់កាលមួយសម្រាប់ការកាត់បន្ថយអត្រាការប្រាក់។ បន្ថែមពីការឡើងថ្លៃតម្លៃប្រេង របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងសាំងបានធ្លាក់ចុះច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន ដែលជាសញ្ញានៃតម្រូវការកើនឡើង។ លើសពីនេះ វិនិយោគិនកំពុងតាមដានមើលថា ក្រុមប្រទេសនាំចេញប្រេង OPEC+ អាចនឹងពិចារណាឡើងវិញនូវផែនការរបស់ពួកគេក្នុងការបន្ធូរបន្ថយផលិកម្មប្រេង។

មួយវិញទៀតនោះ ពួកសកម្មប្រយុទ្ធ Houthi ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់បានបន្តវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមកងទ័ពជើងទឹកសមុទ្រក្រហមរបស់សហភាពអឺរ៉ុប Aspides បាននិយាយថា កប៉ាល់ដឹកប្រេងដែលមានទង់ជាតិក្រិកផ្ទុកប្រេងឆៅត្រូវបានវាយប្រហារ ហើយការវាយប្រហារនេះត្រូវបានចាត់ទុកថាជាការបង្កគ្រោះថ្នាក់ដល់នាវាចរណ៍ និងបរិស្ថាន។ កប៉ាល់ដឹកប្រេងមានឈ្មោះថា Sounion ដែលផ្ទុកប្រេងឆៅ ១៥០ ០០០ តោន និងមានមនុស្ស ២៩ នាក់ ត្រូវបានវាយប្រហារដោយការបាញ់កាំភ្លើងពីទូកតូចៗពីរ។ ក្រោយមក កប៉ាល់នេះត្រូវបានវាយប្រហារដោយកាំជ្រួចមិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ ដែលបណ្តាលឱ្យឆេះ ហើយ។ យ៉ាងណាមិញ មនុស្សទាំងអស់នៅលើនាវាត្រូវបានជួយសង្រ្គោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *