ភ្នំពេញ ៖ ខណៈដែលទីផ្សារប្រទេសចិនកំពុងបើកភ្លើងខៀវដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ក៏រំពឹងថានឹងនាំទៅកាន់ទីផ្សារប្រទេសចិននៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីកសិផលផ្សេងទៀត រួមមានចេកស្រស់ និងផ្លែស្វាយស្រស់ ដែលត្រូវបានអនុញ្ញាតនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនរួចរាល់ហើយនោះ។

តាមការរំពឹងទុក ផ្លែមៀនស្រស់កម្ពុជា អាចនឹងនាំចូលទីផ្សារប្រទេសចិនជាផ្លូវការនាដើមរដូវនៃការប្រមូលផលចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ ដោយមានក្រុមហ៊ុនវេចខ្ចប់ចំនួន៨ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញពីលទ្ធផលនៃការចរចាបើកទីផ្សារសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយបញ្ជាក់ថាដំណាំមៀនគឺជាដំណាំកសិឧស្សាហកម្មមួយក្នុងចំណោមដំណាំផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន។

ជាមួយគ្នានេះ ក្នុងគោលបំណងជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ។
អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន៧៤ក្រុមហ៊ុន ឬម្ចាស់ចម្ការ និងកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀត។ អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ព្រមទាំងទីតាំងវេចខ្ចប់ដែលបានសាងសង់ និងបានផ្ញើជូន GACC កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្នើសុំធ្វើការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
កាលពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្ត Guangzho បានដំណើរការត្រួតពិនិត្យចម្ការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀនតាមរយៈប្រព័ន្ធវីឌីអូ។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
ផ្លែមៀនស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ។ សូមបញ្ជាក់ថា ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅនេះទើបនឹងប្រកាសទទួលយកកសិផលពោតកម្ពុជា ដោយបានបញ្ជាក់ថា ដំណាំពោតនៅប្រទេសកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន ពោលគឺភាគីចិនបានបញ្ចប់នីតិវិធីទាំងស្រុងសម្រាប់ការនាំចេញដំណាំពោតពីកម្ពុជាទៅកាន់ទីផ្សារជាផ្លូវការក្នុងឆ្នាំ២០២២នេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content