តំបន់ទេសចរណ៍ភ្នំខ្នងផ្សារនាគិម្ហរដូវ បញ្ចេញសម្រស់ពណ៌មាសគួរជាទីទាក់ទាញ

ជាទូទៅ គេច្រើនតែស្គាល់សហគមន៍ទេសចរណ៍រលាក់កងជើង ឬខ្នងផ្សារតាមរយៈទេសភាពនៃជ្រលងភ្នំដ៏ខៀវស្រងាត់នាខែវស្សា ដែលជា​តំបន់មុំ៣ ផ្សារភ្ជាប់ខេត្តកោះកុង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ឲ្យជាប់គ្នានេះ និងជាទីពេញនិយមរបស់ប្រជាជនកម្ពុជា ជាពិសេសពីស្រទាប់​យុវវ័យ​ដែលចូលចិត្តដំណើរផ្សងព្រេង។

នៅលើខ្នងភ្នំដែលមានស្មៅដុះវែងៗ និងមានផ្កាចាហួយពណ៌ផ្កាឈូកស្រស់ដុះនៅលាយឡំគ្នា បង្កើតបានជាទស្សនីយភាព​នៃនិទាឃ​រដូវ​ដ៏​ស្រស់​ស្អាត ជាពិសេស នៅរាល់ថ្ងៃចុងសប្ដាហ៍ដែលជាថ្ងៃឈប់សម្រាកពីការងារ សហគមន៍ខ្នងផ្សារតែងតែបានទទួលភ្ញៀវជាតិ និងអន្តរជាតិ​មិនចេះដាច់ឡើយ។ ដោយឡែកទិដ្ឋភាពនេះមិនចេះតែកើតមាននោះទេ ពោលគឺវាកើតមានឡើងច្រើនតែនៅក្នុងរដូវវស្សា​ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរដូវក្ដៅ ឬគិម្ហរដូវ តំបន់ដែលគួរគយគន់មួយនេះបានប្រែពីពណ៌បៃតងស្រស់ទៅជាពណ៌មាសដាច់កន្ទុយភ្នែក។

គិម្ហរដូវ ឬរដូវក្ដៅនៅកម្ពុជា បានធ្វើឲ្យពណ៌ខៀវស្រងាត់នៃស្លឹកឈើប្រែទៅជាក្រៀមក្រោះ ហាក់ដូចជាកំពុងដង្ហើយហៅទឹកភ្លៀងឲ្យមកស្រោច​ស្រពឆាប់ៗ ប៉ុន្តែទិដ្ឋភាពទាំងនេះក៏មិនបានធ្វើ​ឲ្យសម្រស់នៃភ្នំខ្នងផ្សារបាត់បង់ទៅណាដែរ ផ្ទុយទៅវិញវាធ្វើឲ្យគ្រប់ទិសទីគ្របដណ្ដប់ទៅ​ដោយ​ក​ម្រាល​ស្មៅពណ៌មាសដ៏ស្រស់ស្អាត។

តាមរយៈវីដីអូពីលើអាកាសរបស់ក្រុមអ្នកផ្សងព្រេង គេអាចមើលឃើញរូបរាងភ្នំយ៉ាងច្បាស់ក្រឡែត ជាមួយនឹងផ្លូវខ្វែងខ្វាត់ដែលអ្នកទេសចរ​ត្រួសត្រាយដើរនៅខែវស្សា​។ ថ្វីត្បិតថា រដូវនេះអាកាសធាតុអាចនឹងក្ដៅបន្តិចមែន ប៉ុន្តែក៏មិនមានអ្វីជាបញ្ហាសម្រាប់អ្នកបោះតង់សម្រាក​លើ​ខ្នង​ភ្នំនេះដែរ ព្រោះថាតំបន់​នេះតែងតែមានអាកាសធាតុត្រជាក់ជាប់ជានិច្ច។

ទីតាំងមើលថ្ងៃលិច និងថ្ងៃរះដ៏ពេញនិយម ជានិច្ចជាកាសត្រូវបានពពកហោះបាំងបិទ ហើយយូរៗម្ដងទើបទើបគេអាចមើលឃើញព្រះអាទិត្យ​ក្រហម​ច្រាល​បានពេញលក្ខណៈ ប៉ុន្តែក្នុងរដូវក្ដៅ ដែលមិនមានភ្លៀងធ្លាក់ គេអាចមើលឃើញស្ទើរតែរាល់ថ្ងៃ។ យ៉ាងណាមិញ ដោយសារតែ​ទំនោរ​របស់អ្នកទេសចរនិយមទៅលេងភ្នំខ្នងផ្សារតែក្នុងរដូវមានភ្លៀង​ធ្លាក់ ប្រជាសហគមន៍ដែលបម្រើសេវាកម្មជូនភ្ញៀវឡើងភ្នំ ក៏អាចរក​ចំណូលបានតែក្នុងរដូវវស្សាដូច​គ្នាដែរ។

និយាយជារួម ទោះក្នុងទិដ្ឋភាពណា ឬក្នុងរដូវកាលណាក៏ដោយ តំបន់ទេសចរណ៍នីមួយៗតែង​មានភាព​​ស្រស់ស្អាតតាម​ធម្មជាតិរៀងៗខ្លួន ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាជនក្នុងស្រុកគួរចូលរួមបំផុសបំផុល ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​គោលដៅទេសចរណ៍ក្នុងស្រុក ជាពិសេសតំបន់​ទេសចរណ៍​ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់សហគមន៍ស្របទៅនឹងគោលការណ៍ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» សំដៅលើកស្ទួយជីវភាព​ប្រជាជនមូលដ្ឋាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក