អាម៉េរិក ដកការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីបទៅកាន់ប្រទេសចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា រដ្ឋបាលរបស់ Donald Trump បានដកការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីបទៅកាន់ប្រទេសចិន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងធ្វើការរួមគ្នាដើម្បីកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម។

ថ្មីៗនេះ ក្រុមហ៊ុនរចនាបន្ទះឈីបឈានមុខគេចំនួន៣ រួមមាន Synopsys, Cadence និង Siemens ទទួលបានដំណឹងពីក្រសួងពាណិជ្ជកម្មអាម៉េរិកថា ការទប់ស្កាត់លើការនាំចេញដែលបានប្រកាសកាលពីខែឧសភាត្រូវបានលុបចោលវិញ។ សេចក្តីប្រកាសរបស់ក្រុមហ៊ុនទាំង៣នេះបានបង្ហាញពីជំហានដែលមហាអំណាចសេដ្ឋកិច្ចទាំងពីរអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការកាលពីសប្តាហ៍មុន ដែលផ្តោតសំខាន់លើរ៉ែកម្រ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងលុបចោលការទប់ស្កាត់ការនាំចេញរបស់ខ្លួនលើកម្មវិធីបន្ទះឈីប អេតានគីមី និងទំនិញផ្សេងទៀត ខណៈដែលប្រទេសចិននឹងយល់ព្រមលើការនាំចេញរ៉ែកម្រទៅកាន់អាម៉េរិក។

ក្រុមហ៊ុនអាម៉េរិក Cadence, Synopsys, និង Siemens របស់អាល្លឺម៉ង់បានបញ្ជាក់ថា ការរឹតបន្តឹងការគ្រប់គ្រងការនាំចេញលែងមានទៀតហើយ។ Cadence and Synopsys លើកឡើងថា ពួកគេកំពុងស្ថិតក្នុងដំណើរការស្តារឡើងវិញនូវលទ្ធភាពចូលប្រើកម្មវិធី និងឧបករណ៍ដែលធ្លាប់ត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសចិន។ លើសពីនេះ ក្រុមហ៊ុន Siemens បានស្ដារឡើងវិញនូវការចូលប្រើកម្មវិធីរួចរាល់ និងបច្ចេកវិទ្យាពេញលេញ និងបន្តការលក់ដល់អតិថិជនចិន។

អ្នកជំនាញបាននិយាយថា ការរឹតបន្តឹងការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោនលើកម្មវិធីរចនាបន្ទះឈីប ឬកម្មវិធីរចនាប្រព័ន្ធអេឡិចត្រូនិច (EDA) មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ឧស្សាហកម្មឈីបរបស់ប្រទេសចិន ដោយសារវាមានសារៈសំខាន់សម្រាប់ការបង្កើតឈីបថ្មី ខណៈដែលក្រុមហ៊ុនទាំងបីខាងនេះមានចំណែក ៧០% នៃទីផ្សារ EDA របស់ចិន។ ការទប់ស្កាត់របស់អាម៉េរិកមានគោលបំណង​រារាំង​ទីក្រុង​ប៉េកាំង​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់របស់​អាម៉េរិក​ ដើម្បី​ពង្រឹង​សមត្ថភាព​យោធា និង AI របស់ខ្លួន។

គួរឲ្យបញ្ជាក់ដែរថា អាម៉េរិកបានកាត់ផ្តាច់ការលក់ឧបករណ៍សូហ្វវែរសំខាន់ៗដែលប្រើប្រាស់សម្រាប់ការរចនាគ្រឿងអេឡិចត្រូនិកទៅកាន់ប្រទេសចិន ដែលជាផ្នែកមួយនៃការសងសឹកចំពោះទីក្រុងប៉េកាំងដែលបានរឹតបន្តឹងការនាំចេញរបស់រ៉ែកម្ររបស់ខ្លួន ដែលបានធ្វើឱ្យមានជម្លោះរវាងមហាអំណាចទាំងពីរកាន់តែតានតឹង។ កាលពីខែឧសភា អាម៉េរិក និងចិនបានព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្មទៅវិញទៅមកនៅក្នុងកិច្ចប្រជុំទីក្រុងហ្សឺណែវ ប៉ុន្តែក្រោយមកការព្រមព្រៀងនេះមានភាពរង្គោះរង្គើរ ដោយសារភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមក។ យ៉ាងណាមិញ បន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងឡុងដ៍ថ្មីៗនេះ ចិនបានយល់ព្រមអនុញ្ញាត និងបង្កើនល្បឿននាំចេញរ៉ែកម្ររបស់ខ្លួន ខណៈដែលអាម៉េរិកនឹងដកការរឹតបន្តឹងលើការនាំចេញកម្មវិធីរចនាបន្ទះឈីប អេតាន និងម៉ាស៊ីនយន្តហោះជាដើម។ កាលពីថ្ងៃពុធ រដ្ឋបាល Trump ក៏បានផ្ញើលិខិតមួយទៅកាន់អ្នកផលិតអេតានរបស់អាម៉េរិកផងដែរ ដើម្បីលុបចោលការរឹតបន្តឹងការនាំចេញសារធាតុគីមីទៅកាន់ចិន។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *