បន្ទះឈីប (Semiconductor) ជាតួអង្គសំខាន់ក្នុងបញ្ហានយោបាយ និងសេដ្ឋកិច្ចសកលបច្ចុប្បន្ន

បរទេស ៖ បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលកំពុងបន្តជួបបញ្ហាធ្ងន់ធ្ងរ ខណៈពេលនៃនយោបាយអន្តរជាតិក៏មានការប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម័យកាលឌីជីថលឧស្សាហកម្ម ៤.០ គ្រប់អាជីវកម្ម និងសកម្មភាពពាក់ព័ន្ធសេដ្ឋកិច្ចមិនអាចខ្វះបាននូវការបញ្ចូលគ្នានៃបច្ចេកវិទ្យាទោះនៅក្នុងវិស័យណាក្តី។

រំលឹកឡើងវិញកាលពីជាងពាក់កណ្តាលសតវត្សរ៍មុនបច្ចេកវិទ្យាថ្មីស្រឡាងមួយបានបង្ហាញខ្លួននៅក្នុងដំណើរការនៃពិភពលោកឆ្ពោះមកឧស្សាហកម្ម៤.០នោះគឺជាបន្ទះឈីប ឬអាចហៅវាថាជា Semiconductor ឬ Microchip។

ទសវត្សរ៍ឆ្នាំ១៩៦០ បន្ទះឈីប ឬ Semiconductor ត្រូវបានដាក់លក់នៅលើទីផ្សារជាលើកដំបូងដែលគ្រានោះវាមានបំពាក់មកជាមួយនឹងសមត្ថភាពត្រង់ស៊ីស្ទ័រត្រឹមតែ៤ដើមប៉ុណ្ណោះ ប៉ុន្តែមកទល់បច្ចុប្បន្ននេះគិតត្រឹមស្មាតហ្វូនមួយគ្រឿងប៉ុណ្ណោះ បន្ទះឈឺបខ្លះអាចមានបំពាក់ជាមួយនឹងត្រង់ស៊ីស្ទ័រដល់ទៅជាង១០ពាន់លានដើមក៏មាន។

អ្នកវិភាគអន្តរជាតិម្នាក់ដែលបានផ្តល់បទសំភាសជាមួយនឹង WEFORUM លើកឡើងថាទោះបីជាតម្លៃរបស់បន្ទះឈីបទាំងនោះហាក់ដូចជាមិនមានអ្វីប្រែប្រួលខ្លាំងក្តី ប៉ុន្តែពេលនេះបន្ទះឈីបបានក្លាយទៅជាឧបករណ៍ចាក់ស្រេះចូលក្នុងចរន្តផលិតកម្មនៃគ្រប់ផលិតផលបច្ចេកវិទ្យាចាប់រាប់ពីអំពូលអគ្គិសនីរហូតទៅដល់ស្មាតហ្វូន និងរថយន្ត ឬយន្តហោះ។ ពន្យល់ឲ្យងាយយល់បន្ទះឈីបគឺជាឧបករណ៍ដ៏ចាំបាច់សម្រាប់បង្កើតមុខងារនានានៃផលិតផលបច្ចេកវិទ្យាដោយផ្អែកសំខាន់ទៅលើប៊ូតុងជាអ្នកគ្រប់គ្រង។ ឧទាហរណ៍មុខងារបើកទ្វាររថយន្តដោយស្វ័យប្រវត្ត មុខងារហ្វ្រាំង មុខងារបើកភ្លើងជាដើម ដូច្នេះហើយក្នុងរថយន្តទំនើបមួយគ្រឿងគេនឹងអាចត្រូវការបញ្ចូលបន្ទះឈីបចន្លោះប្រហែលជា ១០០០ដើម។

របាយការណ៍ដែលបានស្រាវជ្រាវដោយ WEFORUM ជឿជាក់ថាបន្ទះឈីបដល់ជាង ១០០ពាន់លានដើមកំពុងត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក និងវាបានក្លាយទៅជាវត្ថុដ៏ចាំបាច់សម្រាប់ជីវិតរស់នៅរបស់មនុស្សរៀងរាល់ថ្ងៃ។

The Fortune Business Insight រកឃើញថាទីផ្សារនៃការប្រើប្រាស់ និងផលិតបន្ទះឈីបកាលពីឆ្នាំ២០២១ មានទំហំដល់ទៅជាង ៥២៧ពាន់លានដុល្លារ ហើយមានទំហំប្រហែលជា ៥៧៣ពាន់លានដុល្លារ ហើយអាចនឹងកើនឡើទៅដល់ ១៣៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៩។

ដោយសារតែភាពចាំបាច់របស់វាបណ្តាប្រទេសមហាអំណាចជាច្រើនបានប្រើប្រាស់បន្ទះឈីបជាឧបករណ៍សម្រាប់ល្បែងនយោបាយលាយឡំគ្នាផងដែរជាក់ស្តែងដូចជាប្រទេសអាមេរិកនិងចិនដែលជាអ្នកបញ្ជាទិញធំបំផុតព្រមទាំងប្រទេសកូរ៉េខាងត្បូងនិងកោះតៃវ៉ាន់ដែលជាអ្នកផលិតដ៏ធំបំផុតជាដើមដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពរកាំរកូសនិងតានតឹងដាក់គ្នានៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ​។ ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​សហប្រតិបត្តិ​ការ​វិនិយោគ​អន្តរជាតិ​

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​

អបអរសាទរ ! កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ី-អាគ្នេយ៍ ជា «ដែនដីមាសនៃអេកូទេសចរណ៍» និងជាជំហានថ្មីនៃការប្រកួតប្រជែងសេដ្ឋកិច្ចបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ៖ ជាមោទនភាព កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី-អាគ្នេយ៍ និងលេខ១៧ នៅលើពិភពលោក ក្នុងនាមជាប្រទេសល្អបំផុតសម្រាប់ «អេកូទេសចរណ៍» (Eco-tourism) ពីស្ថាប័នអន្តរជាតិ U.S. News & World Report ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ឆ្លុះបញ្ចាំងពីសក្តានុពល និងការផ្លាស់ប្តូរទម្រង់នៃឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អុីរ៉ង់ និងភ្នាក់ងារផ្តល់សេវាកម្មទាំងអស់ ដើម្បីបន្ថែមសម្ពាធសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសេសសល់ទាំងអស់ដើម្បីជំរុញសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់បន្ថែមទៀត

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​បង្ហាញគោល​ការណ៍គ្រឹះចំនួន​ ៣ ដល់​វិនិយោ​គិន​ចិន សម្រាប់​បង្កើត​បរិយាកាស​វិនិយោគនៅកម្ពុជា ​ប្រកប​ដោយ​ចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ឯក​ឧត្តម ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា ​បានបង្ហាញ​គោលការណ៍គ្រឹះចំនួន​៣ ដល់​វិនិយោគិន​ចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត​ សម្រាប់​បង្កើតបរិយាកាស​វិនិយោគ​ប្រកបដោយចីរភាពនៅកម្ពុជា។​ ការ​បង្ហាញ​នូវគោលការណ៍គ្រឹះរបស់មន្ត្រី​ជាន់ខ្ពស់ និងមានប្រជាប្រិយភាពរូបនេះ ​បានធ្វើឡើង​នៅក្នុងអំឡុងពេល​លោកអញ្ជើញចូលរួមវេទិកា​កូលាំងយូ ២០២៦ នាទីក្រុង​សៀមិន ប្រទេស​ចិន នៅដើមសប្ដាហ៍នេះ​។ បើតាមឯកឧត្តម​

សមាជិក CREFA បញ្ចេញឥណទានបៃតងប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស

ចិន​ប្រមូល​ទិញ​មាស​ជាង​​ ២០ តោន​ក្នុង​ខែ​សីហា ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ធនាគារ​កណ្តាល​ចិន​បានប្រមូល​ទិញ​មាស​បន្ថែម​ចំនួន​ ​២០​,​២ តោន ​ចូល​ក្នុង​ទុន​បម្រុង​របស់​ខ្លួន​កាលពី​ខែ​សីហា ​ដែល​ជា​កម្រិត​ទិញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ

ប្លុក​ ​BRI​CS ​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន ​គោល​ដៅ​កាត់ផ្តាច់​ពី​ដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/09/2026

ប្លុក​ ​BRI​CS ​កំពុង​បន្ត​ស្វែងរក​ការ​អភិវឌ្ឍ​បណ្ដាញ​ហិរញ្ញវត្ថុ​ទាំង​សាច់​ប្រាក់​ ​និង​ឌីជីថល​ដែល​អាច​តភ្ជាប់​គ្នា​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​និង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​

កម្ពុជា​រក​ចំណូល​បាន​ជាង ​​១០០ លាន​ដុល្លារ ពី​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១៧៧​,​៧០០​ តោន​ទៅកាន់​ប្រទេស​ចិន ​ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កើនឡើង​ ៥២​.​៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥ ​និង​រក​ចំណូល​បាន​ប្រមាណ​ ​១០៥​ ​លាន​ដុល្លារ​

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប