កសិដ្ឋានវៃឆ្លាតដាំដំណាំពោត ប្រើបច្ចេកវិទ្យាទំនើបលើផ្ទៃដី ១០០០ហិកតា បង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប

សៀមរាប ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដ៏មុតស្រួចនៅក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាតប្រកបដោយថាមពល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកបានសហការជាមួយក្រុមហ៊ុនអន្តរជាតិដែលមានជំនាញផ្នែកកសិ-ឧស្សាហកម្ម បណ្តាក់ទុនវិនិយោគបង្កើតកសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដី ១០០០ហិកតា ដោយការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដំណើរការជាផ្លូវការនូវកសិដ្ឋានវៃឆ្លាតខាងលើនេះបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។ លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៍ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អុឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសគឺកិច្ចសហការ​ប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្ម ដាំដំណាំពោត នៅលើផ្ទៃដីប្រមាណ ១០០០ហិកតា ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង។

លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD) គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការ​នាំមកនូវកសិកម្មបែប​ទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ។

លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រីនិងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនិងរីកចម្រើននៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីអោយមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

លោកបានបញ្ជាក់ដែរថា តាមរយៈកសិដ្ឋានវៃឆ្លាតមួយនេះ ក៏ជាឱកាសសម្រាប់ប្រជាកសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថិរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផល​កើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។

ឯកឧត្តម អុឹង គឹមលាង ក្នុងនាមគណៈអភិបាលខេត្តសៀមរាប បានសាទរ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស- អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសរើសយកខេត្តសៀមរាបសម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ១០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្តសង្ឃឹមថាក្រុមហ៊ុននឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ដើ​ម្បី​ចូលរួមដល់កិច្ចអភិវឌ្ឍ និង​​​រួម​ចំណែ​កបង្កើនកា​រ​ងារ និងមុខរបរដល់​ប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តសៀមរា​បបានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់។

តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ