កម្មវិធីពិសេស​ជំរុញការ​វិនិយោគ កំពុងស្រូបទាញបានគម្រោងចូល​បណ្ដាក់​ទុន​ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចជាបន្តបន្ទាប់​​

ភ្នំពេញ ៖ គិតត្រឹមដើមឆ្នាំ២០២៦​នេះ កម្មវិធីពិសេស​ជំរុញការ​វិនិយោគដែល​រាជរដ្ឋាភិបាលបានប្រកាស​ឱ្យអនុវត្ត​ន៍លើតំបន់សក្ដានុពលចំនួន​ពីរ ដែលស្ថិតនៅប៉ែកនិរតី និងភាគឦសាន កំពុង​ទាក់ទាញបានការ​ចាប់អារម្មណ៍ពីសំណាក់​វិនិយោគិនទាំងក្នុង និងក្រៅ​ប្រទេស ហើយក៏មានគម្រោងតូចធំជាច្រើន​ចាប់ផ្ដើម​ចូលទៅកាន់តំបន់ទាំង​នោះ ដើម្បីស្នើសុំ​ការលើកទឹកចិត្តពិសេស​​ទៅលើ​គម្រោង​វិនិយោគរបស់ខ្លួន​ ។​

កម្មវិធីជំរុញការ​វិនិយោគ​ត្រូវបានរាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​អនុវត្ត​ន៍​លើខេត្តព្រះសីហនុ និង​តំបន់​ភូមិភាគ​ឦសាន​ ដែលគ្របដណ្ដប់លើខេត្តចំនួន៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ដោយមាន​គម្រោង​ជាច្រើន​បានដាក់​ពាក្យស្នើ​សុំ​លើកទឹកចិត្តពីរាជរដ្ឋាភិបាល ។​

សម្រាប់កម្មវិធីពិសេស​ជំរុញការ​វិនិយោគនៅខេត្តព្រះសីហនុ គិតចាប់តាំងពីរាជរដ្ឋាភិបាលប្រកាស​ឱ្យ​អនុវត្ត​ន៍នៅដើមឆ្នាំ២០២៤ មានរយៈពេល២ឆ្នាំមកហើយ និងបានលើកទឹកចិត្ត​ដល់​គម្រោងវិនិយោគ​សរុបចំនួន ៤១២គម្រោង​ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ ៧៩៧១លានដុល្លារអាមេរិក​។ ដោយឡែក នៅដើមឆ្នាំ២០២៦នេះ ក៏មានគម្រោង​ចំនួន​២៤​បន្ថែមទៀត ត្រូវ​បាន​រាជរដ្ឋាភិបាល​តាមរយៈ​ក្រុមការងារជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុសម្រេច​ផ្ដល់ការលើកទឹកចិត្ត​ ជាមួយនឹងទុនវិនិយោគប្រមាណ២០៨លានដុល្លារអាមេរិក​ ក្នុង​ចំណោម​គម្រោង​២៥​គម្រោង ​មានទុន​១ ០១៧​លានដុល្លារអាមេរិក​ដែលបានដាក់ពាក្យស្នើសុំការ​លើកទឹកចិត្ត ។

តាមរយៈការ​វិនិយោគនេះដែរ បាន​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ រាប់ម៉ឺនកន្លែង ជាក់ស្ដែង​ក្នុងសម្រាប់គម្រោងទាំង​៤១២​គម្រោងដែលទទួលបានការ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល​នេះ បានបង្កើតការងារ​បានប្រមាណជាង​ ៥ម៉ឺន​កន្លែង ដែលអាច​ឱ្យពលរដ្ឋទទួលបានប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់​ជីវភាពលើកស្ទួយសេដ្ឋកិច្ច​គ្រួសារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះរយៈពេល ២ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ២០២៦ និង ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត ។

ដោយឡែក​ សម្រាប់កម្មវិធីពិសេសជំរុញការ​វិនិយោគនៅភូមភាគឦសាន​ក៏ទាក់ទាញ​បានគម្រោង​វិនិយោគជាច្រើន​ចូលទៅកាន់​ទីនោះដែរ ដោយមានក្រុមហ៊ុន និងគម្រោងវិនិយោគជាច្រើនបានដាក់ស្នើសុំ​ដើម្បីលើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល ។ កម្មវិធីពិសេស​ជំរុញការវិនិយោគនៅតំបន់​នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាស​ឱ្យ​អនុវត្ត​ន៍កាលពីអំឡុងខែមេសា​ ឆ្នាំ២០២៥ ។

បើតាម​ក្រុមការងារជំរុញការ​វិនិយោគភូមិភាគឦសាន បានបង្ហាញរបាយការណ៍ឱ្យឃើញថា មានគម្រោង​ទាំងចាស់ និងថ្មី​បានដាក់ពាក្យស្នើសុំ​លើកទឹកចិត្ត​ពិសេស ហើយ​រាជរដ្ឋាភិបាលតាមរយៈក្រុមការងារ​នេះ​ បានសម្រេចផ្ដល់​ការ​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ក្រោយចុះពិនិត្យសិក្សាពីសកម្មភាព និងទិដ្ឋភាពជាក់ស្ដែងដល់ទីតាំងផ្ទាល់ ។

ឯកឧត្តម​ វ៉ា ថន​ អភិបាលខេត្ត​ក្រចេះ បានថ្លែងថា ដើម្បី​សម្រួលដល់ការវិនិយោគរបស់វិនិយោគក្នុង​ខេត្ត​ក្រចេះ ក៏ដូចជា​ដើម្បីទាក់ទាញគម្រោង​វិនិយោគថ្មីៗជា​បន្តបន្ទាប់ទៀត អាជ្ញាធរបានជួយ​សម្របសម្រួល​​​ធ្វើយ៉ាងណាឱ្យការ​វិនិយោគកាន់តែរលូន ដោយបានចាត់ក្រុមការងារ​ចុះ​សម្របសម្រួល​នីតិវិធី​ និង​រង់ចាំកិច្ច​សហការ​ជានិច្ចជាមួយក្រុមការ​ងារ​ជំរុញការវិនិយោគភូមិភាគឦសាន គឺ​បង្កលក្ខណៈងាយស្រួលដល់​វិនិយោគិនដែល​ចូលមកកាន់ខេត្ត​ក្រចេះ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា


Leave a Reply

Your email address will not be published.Required fields are marked *