សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យធំៗចំនួន ៥ ពីផលប៉ះពាល់នៃការដំឡើងពន្ធគយ ៣៦% របស់អាម៉េរិក

បរទេស៖ យោងតាមប្រភពពីសារព័ត៌មានថៃ The Nation បានរាយការណ៍ថា សេដ្ឋកិច្ចថៃអាចប្រឈមមុខនឹងហានិភ័យធំៗមួយចំនួន ប្រសិនបើខ្លួនបរាជ័យក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកមុនថ្ងៃទី ១ ខែសីហា។

មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (SCB EIC) របស់ធនាគារ Siam Commercial បានលើកឡើងថា ការពន្យារពេលនៃដំណើរការចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិកនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យធំៗរបស់សេដ្ឋកិច្ចថៃ ខណៈដែលមហាអំណាចមួយនេះដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសថៃដល់ទៅ ៣៦% ខណៈដែលដៃគូប្រកួតប្រជែងសំខាន់ៗដូចជា វៀតណាម កូរ៉េខាងត្បូង និងជប៉ុន ទទួលបានការបន្ទាបអត្រាពន្ធទាបជាងខ្លួន។ ប្រសិនបើថៃបរាជ័យក្នុងការចរចាជាមួយនឹងអាម៉េរិក ប្រទេសនេះនឹងជួបហានិភ័យធំៗចំនួន ៥ រួមមាន៖

១. ការបាត់បង់ចំណែកទីផ្សារនាំចេញទៅអាម៉េរិក៖ ​ការ​នាំ​ចេញ​របស់​ថៃ ជា​ពិសេស ​គ្រឿង​អេឡិច​ត្រូនិក និង​គ្រឿងដំឡើងសម្រាប់​អេឡិច​ត្រូនិក អាច​នឹង​បាត់​បង់​ចំណែក​ទីផ្សារ​នៅ​អាម៉េរិក​ទៅលើ​ប្រទេសផ្សេងដែលជា​គូ​ប្រជែង ខណៈដែលប្រទេសភាគច្រើនទទួលបានអត្រាពន្ធគយទាបជាងថៃ។ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​អាស៊ាន​សំខាន់ៗដូចជា សិង្ហបុរី ប្រឈមនឹងពន្ធ ១០% របស់អាម៉េរិក, ឥណ្ឌូណេស៊ី ១៩%, វៀតណាម និងហ្វីលីពីន ២០%, និងម៉ាឡេស៊ី ២៥% (នៅតែស្ថិតក្រោមការចរចា)។ លើសពីនេះ អាម៉េរិកកំណត់គោលដៅសម្រាប់ប្រទេសដែលគេចវេសពន្ធ នាំឱ្យមានការកើនឡើងនៃថ្លៃដើម និងច្បាប់តឹងរ៉ឹងលើការត្រួតពិនិត្យប្រភពដើមនៃផលិតផល។

២. វិស័យកសិកម្ម និងបសុសត្វ៖ ប្រសិនបើថៃយល់ព្រមបើកទីផ្សាររបស់ខ្លួនចំពោះទំនិញអាម៉េរិកដោយគ្មានលក្ខខណ្ឌ ឬ ពន្ធសូន្យដូចជា កសិកម្ម និងបសុសត្វ ជាពិសេសសាច់ជ្រូក សាច់មាន់ និងពោត វាអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសកសិករតូចៗក្នុងស្រុក ស្របពេលដែលតម្លៃផលិតកម្មនៅក្នុងប្រទេសថៃខ្ពស់ជាងនៅអាម៉េរិកជាមួយនឹងការពឹងផ្អែកខ្លាំងលើការផលិតក្នុងស្រុក អ្នកប្រើប្រាស់ថៃអាចងាកទៅរកការនាំចូលដែលមានតម្លៃទាបជាង។ បញ្ហានេះនឹងបង្កដល់សន្តិសុខស្បៀងរបស់ថៃ ហើយអ្នកផលិតក្នុងស្រុកនឹងជួបការលំបាក ជាពិសេសអ្នកដែលមានថ្លៃដើមផលិតកម្មខ្ពស់។

៣. ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក៖ គេព្យារកណ៍ថា ការវិនិយោគក្នុងវិស័យឯកជននឹងធ្លាក់ចុះ ហើយការចំណាយរបស់អ្នកប្រើប្រាស់អាចធ្លាក់ចុះខ្លាំងផងដែរ ជាពិសេសក្នុងត្រីមាសទី៤។ ភាពមិនប្រាកដប្រជាជុំវិញការដំឡើងពន្ធរបស់អាម៉េរិកលើប្រទេសថៃអាចនាំឱ្យផែនការវិនិយោគពន្យារពេល។ ស្របពេលដែលដៃគូប្រកួតប្រជែងរបស់ថៃប្រឈមនឹងការយកពន្ធទាប នោះបរទេសអាចនឹងផ្លាស់ប្តូរការវិនិយោគរបស់ពួកគេទៅកាន់ប្រទេសផ្សេងៗទៀត។ លើសពីនេះ ការចំណាយរបស់វិស័យឯកជននឹងបន្តធ្លាក់ចុះរហូតដល់ត្រីមាសទី៤ ដោយសារពន្ធអាម៉េរិកនឹងប៉ះពាល់ដល់ការចំណាយក្នុងស្រុក និងការធ្លាក់ចុះនៃវិស័យការងារ។

៤. ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត៖ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) អាចនឹងកាត់បន្ថយអត្រាការប្រាក់គោលនយោបាយពីរដងក្នុងឆ្នាំនេះ ដើម្បីស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចដែលកាន់តែយ៉ាប់យ៉ឺន។ ប្រសិនបើកិច្ចចរចាជាមួយនឹងអាម៉េរិកបរាជ័យ សេដ្ឋកិច្ចថៃនឹងប្រឈមមុខនឹងហានិភ័យធ្លាក់ចុះកាន់តែខ្លាំង ដែលអាចជំរុញឱ្យ MPC ពិចារណាកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតសម្រាប់ជំរុញសេដ្ឋកិច្ច។

៥. រដ្ឋាភិបាល​ថៃ​ត្រូវ​វាយ​អំពីតម្លៃ​អត្ថប្រយោជន៍ និង​គុណវិបត្តិ​នៃ​ការ​បើក​ទីផ្សារ​ដល់​ទំនិញ​អាមេរិកដោយប្រុងប្រយ័ត្ន ដោយសារការដាក់ពន្ធទាបលើការនាំចូលអាចធ្វើឲ្យមានការកើនឡើងនៃការប្រកួតប្រជែងនៃការនាំចូលពីបរទេស។ រដ្ឋាភិបាលថៃអាចពិចារណាបើកទីផ្សារសម្រាប់ផលិតផលមួយចំនួនដោយមានលក្ខខណ្ឌ, ការផ្តល់ការគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់, ការផ្តល់ប្រាក់ងាយស្រួលរយៈពេលខ្លី, ឱកាសទីផ្សារថ្មី, និងការកសាងសមត្ថភាពសម្រាប់អ្នកផលិតក្នុងស្រុកដើម្បីបង្កើនការប្រកួតប្រជែងជាជាងការអនុវត្តទីផ្សារសេរីពេញលេញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ


Leave a Reply

Your email address will not be published.Required fields are marked *