យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ទទួលបានលទ្ធផលផ្លែផ្កា ខណៈដំណាក់កាលទី២បានចូលមកដល់

(ភ្នំពេញ)៖ ក្រោយយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០២២កន្លងទៅនេះ យុទ្ធនាការដដែលនៃដំណាក់កាលទី២បានលេចរូបរាងឡើងចាប់ពីថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៣នេះ រហូតដល់ ខែកក្កដា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន។

ដោយឡែក សមទ្ធិផលដែលយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១គឺមានភាពល្អប្រសើរច្រើន ដែលផ្លែផ្កាទាំងនេះនឹងជំរុញការអនុវត្តក្នុងដំណាក់កាលទី២ឱ្យកាន់តែប្រសើរ ឈានទៅរកការបោសសម្អាតអន្ទាក់ទាំងអស់ចេញពីក្នុងព្រៃ។

នាឱកាសសន្និសីទសារព័ត៌មានស្ដីអំពីយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងពីសមទ្ធិផលដែលទទួលបាននាពេលកន្លងមក ដែលរួមមាន ឆ្នាំ២០២១ និង ២០២២ ក្រសួងដោះបានអន្ទាក់ជាង ៩ ម៉ឺន ក្នុងនោះ អន្ទាក់ចំនួន ៦១ ៦១១ បានដោះនៅឆ្នាំ២០២១។

អន្ទាក់ដែលដោះបានក្នុងដំណាក់កាលទី១នេះផងដែរ ត្រូវបានរកឃើញភាគច្រើននៅតាមតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តពោធិ៍សាត់។ ក្រៅពីនោះមាននៅប៉ែកឦសានប្រទេស ក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី រតនៈគិរី និងខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ការផ្សព្វផ្សាយនូវគម្រោង «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនក្នុងស្រុកផងដែរ ដែលនេះជាចំណែកមួយក្នុងការកសាងសេដ្ឋកិច្ចមូលដ្ឋានរដល់ប្រជាជនដែលរស់នៅតាមតំបន់ការពារធម្មជាតិ។ សម្ទុះនៃការដើរព្រៃ បោះតង់ ការផ្សងព្រេងរបស់ប្រជាជនកម្ពុជាកន្លងមក គឺតិច ឬច្រើនបានផ្ដល់នូវចរន្ដសេដ្ឋកិច្ចមួយទៅដល់សហគមន៍ និងប្រជាជនដែលបម្រើសេវាកម្មទេសចរណ៍។

ដោយឡែក​ របត់ដ៏ធំមួយទៀតផងដែរនោះគឺការរក្សាបាននូវព្រៃឈើ។ ជំនួសឱ្យការកាប់ឈើលក់យកកម្រៃ បច្ចុប្បន្នមានការរក្សាព្រៃទុកដើម្បីលក់ជាកាបូនវិញ។ លើសពីនេះទៅទៀត នៅក្នុងដំណាក់កាលទី១ មានភោជនីដ្ឋានចំនួន ៥២កន្លែងដែលបានចូលរួមជាក្រសួង ប្ដេជ្ញាមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វផងដែរ។ ម្យ៉ាងទៀត សាធារណៈជនជារួមក៏បានយល់ដឹងច្រើនអំពីបញ្ហាជួញដូរសត្វព្រៃផងដែរ ដោយកន្លងមក មានការរាយការណ៍ជូនអាជ្ញាធរឱ្យចុះបង្រ្កាបបទល្មើសជាដើម។ ទិដ្ឋភាពទាំងអស់នេះ ថ្វីត្បិតតែមិនបង្ហាញជាលទ្ធផលដោយផ្ទាល់ ប៉ុន្តែវាជាការជះផលដោយប្រយោល ជាដំណាក់កាលនៃការដោះស្រាយបញ្ហាម្ដងបន្តិចៗ។

យ៉ាងណាមិញ សម្រាប់ដំណាក់កាលទី២គឺនឹងត្រូវធ្វើឡើងក្នុងខេត្តចំនួន៦ ដែលស្ថិតនៅតាមតំបន់ជួរភ្នំក្រវាញ រួមមានខេត្តពោធិ៍សាត់ ទៅកំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងសៀមរាប។ ក្នុងដំណាក់ថ្មីនេះ ឯកឧត្តម នេត្រ ភក្ត្រា មិនរំពឹងថាអាចដកអន្ទាក់បាន ១០០%ចេញពីព្រៃនោះទេ ព្រោះកន្លងមកតាមការប៉ានស្មាន​ ក្រសួងទើបតែដកអន្ទាក់បានប្រមាណជា ២០% ប៉ុណ្ណោះ។ ប៉ុន្តែ នេះជាជំហានដែលឈានទៅដោះអន្ទាក់ចេញឱ្យអស់ពីព្រៃ គឺត្រូវឆ្លងកាត់ការធ្វើយុទ្ធនាការជាដំណាក់កាលតទៅមុខទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា