រោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតត្រូវបានដាក់ឱ្យដំណើរការ ខណៈកម្ពុជាមាន៦រោងចក្រ អាចផលិតបាន១១​លានតោនក្នុង១ឆ្នាំ

កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតរបស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេនភ្នំពេញ​​​​​​​​​ ឯ.ក ដែលមានតម្លៃ២៥០លានដុល្លារ​ ជាមួយសមត្ថភាពផលិតប្រមាណ ២,២លានតោនក្នុងមួយឆ្នាំ នៅព្រឹកថ្ងៃអង្គារទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការរោងចក្រថ្មី ដែលជារោងចក្រទី២ របស់ក្រុមហ៊ុនខនស៍នេះ (រោងចក្រទី១ ស្ថិតនៅខេត្តបាត់ដំបង) បានផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនថែមទៀត និងមានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង និងមានលទ្ធភាពកាន់តែធំក្នុងការបំពេញតម្រូវការស៊ីម៉ងត៍ក្នុងប្រទេស ហើយឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាមាន៦រោងចក្រ ដែលអាចផលិត១១លានតោនក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា​​ រោងចក្រស៊ីម៉ងត៍ទាំង៦កន្លែងនេះ មានទុនវិនិយោគសរុប១១១ពាន់លានដុល្លារអាមេរិក ដែលផ្តល់ការងារឱ្យពលរដ្ឋបាន ៣ ០០០កន្លែង។​ តាមរយៈរោងចក្រផលិតស៊ីម៉ងត៍ទាំង៦នេះ បានប្រែក្លាយកម្ពុជាពីប្រទេសនាំចូលស៊ីម៉ងត៍១០០ភាគរយពីបរទេស ទៅជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់តម្រូវការស៊ីម៉ងត៍ទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃក្នុងបរិមាណប្រមាណ៣ម៉ឺនតោនក្នុងឆ្នាំ២០២៤​ ផងដែរ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងអរគុណ ចំពោះក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន  ក្នុងការសម្រេចបានសមិទ្ធផលសាងសង់រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀត។ ការទាញយករ៉ែនៅក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ប្រទេសគឺជារឿងត្រឹមត្រូវ។ ការយករ៉ែនៅក្នុងស្រុក ជួយសួយសាអាករដល់រដ្ឋប្រមាណជិត១០០លានដុល្លារក្នុងឆ្នាំ២០២៤ ហើយក្រៅពីនោះ ក៏បង្កើនការងារដល់បងប្អូនបន្ថែមទៀតផង។

សម្តេចធិបតី បានថ្លែងថា ៖

«ជាការពិត កម្ពុជាត្រូវការចំណូល ត្រូវការបង្កើតការងារជូនប្រជាពលរដ្ឋ ត្រូវការអភិ​វឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ត្រូវទទួលខុសត្រូវ និងគិតគូរអំពី​ផល​ប៉ះពាល់ដល់បរិស្ថាន និងសង្គមជាតិផងដែរ។ រាជរដ្ឋាភិបាល​នឹងបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើនមកកម្ពុជា»។

សម្ដេចបន្តថា រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហ​ប្រតិ​បត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមឯកឧត្តម កែវ រតនៈ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជិត១០០លានដុល្លារ កើន៧៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ វិស័យរ៉ែនៅខេត្តកំពង់ស្ពឺ ផ្តល់ចំណូលឱ្យជាតិបានប្រមាណ៥លានដុល្លារ។​ ដោយឡែក សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ វិស័យរ៉ែនេះផ្តល់ចំណូលឱ្យរដ្ឋបានជិត១លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជូនពលរដ្ឋបានជិត២០០០នាក់ ពីការដ្ឋានរ៉ែចំនួន៧៤កន្លែងក្នុងខេត្តកំពង់ស្ពឺ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *