រាជរដ្ឋាភិបាលសម្រេច​បន្ត​អនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ ​រយៈពេល២ឆ្នាំបន្ថែមទៀត

ភ្នំពេញ ៖ គិត​ត្រឹមចុងឆ្នាំ២០២៥នេះ កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ បានផ្ដល់​អត្ថប្រយោជន៍ដ៏ធំធេង និងបានទាក់ទាញគម្រោងវិនិយោគ​ថ្មីៗ ជាពិសេសបានជំរុញឱ្យ​គម្រោង​ដែលជាប់គាំង​មានដំណើរការ​ឡើងវិញជាច្រើន​គម្រោង ដូច្នេះហើយ​ រាជរដ្ឋាភិបាលសម្រេចបន្ត​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​នេះក្នុងរយៈពេល​២ឆ្នាំ​ទៀត ពោលគឺរហូតដល់ដាច់ឆ្នាំ២០២៧ ។​

យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ​​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យបន្ត​អនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ រយៈពេល​២ឆ្នាំទៀត រហូត​ដល់​ដំណាច់​ឆ្នាំ២០២៧ ដោយរក្សាវិធានការ​ដដែល និង​បន្ថែមទៀត​វិធានការ​ចំនួន៤ទៀត ១) រួមមានការ​សម្របសម្រួល និង​ជំរុញ​ការ​វិនិយោគក្នុងស្រុក ២) ការ​សម្របសម្រួល​បណ្ដុះបណ្ដាល​ជំនាញដល់​វិនិយោគិន ធុ​រ​ជន និយោជិត និងកម្មករ ៣) ជំរុញការ​ប្រើប្រាស់​កម្លាំងពលកម្មក្នុងស្រុក និង​ការផ្ទេរជំនាញ និងបច្ចេកវិទ្យា និង​៤) ជំរុញការ​ប្រើប្រាស់​ធាតុផ្សំ និងទំនិញ​ដែល​ផលិតក្នុងស្រុកនៅតាម​សហគ្រាស និងរោងចក្រ​ ក្នុង​ខេត្តព្រះ​សីហនុ ដោយសហការជាមួយ​ក្រសួងស្ថាប័ន មានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ ។​

ក្នុងគោលបំណងលើកទឹកចិត្ត​​ និង​ដើម្បីឱ្យប្រាកដប្រជាថា​ ក្រុមហ៊ុនដែល​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុមានដំណើរការ​ទៅដោយរលូន និងមិនមានបញ្ហាអ្វីនោះ​ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម​ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្ដេ​​ច​ធិប​តី​ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះពិនិត្យគម្រោង​វិនិយោគចំនួន​៥ នៅក្នុង​ខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៨​លានដុល្លារអា​ម៉េរិក អាច​បង្កើតការងារ​បានជាង​ ១០០០​កន្លែង ។​

ឯកឧត្តម​បានមាន​ប្រសាសន៍ថា ការ​ចុះពិនិត្យ​នេះ មានគោលបំណង​តាមដាន និងជំរុញការ​អនុវត្ត​គម្រោង និងស្ដាប់ពីវឌ្ឍនភាព​នៃការអនុវត្ត​គម្រោង សំណូមពរ និង​បញ្ហា​ប្រឈម​នានាពីវិនិយោគិន​ដោយផ្ទាល់ ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ ឬជួ​យសម្របសម្រួល​តាមភាពជាក់ស្ដែង ។ ការចុះពិនិត្យនេះដែរ ក៏ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានច្រើន ការផ្ទេរជំនាញ និងបច្ចេកវិទ្យាឱ្យបានទូលំទូលាយ និងការប្រើប្រាស់ធាតុផ្សំ ក៏ដូចជាទំនិញដែលផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រក្នុងខេត្តព្រះសីហនុ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ មានគម្រោង​វិនិយោគចំនួន​ ៤១២គម្រោង ត្រូវ​បានទទួលការលើកទឹកចិត្ត​ពិសេសពីរាជរដ្ឋាភិបាល ជាមួយទុនវិនិយោគសរុបប្រមាណ ៧,៩៧ពាន់​លានដុល្លារអាម៉េរិក​ និង​អាច​បង្កើតការងារ​បានប្រមាណ ៥២ពាន់កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *