ក្រសួងកសិកម្ម កំពុងពិភាក្សាបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងពិភាក្សាអំពីការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសគឺការបង្កើត«បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា»។

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានប្រជុំពិភាក្សាលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖

« ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា មានតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវ និងវិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជា»។

ជាយន្តការ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ មានធនធានមនុស្ស និងថវិកា ដើម្បីដំណើរការដោយមិនបង្កើតការិយាធិបតេយ្យ និងមិនបង្កើនការចំណាយ តែមានលទ្ធភាពរកចំណូល និងមានប្រសិទ្ធភាពបំផុត។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងថា ៖ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ស្មើអគ្គនាយកដ្ឋាន ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាល មានអង្គភាពចំណុះចំនួន៨ ដោយក្នុងនោះមានអង្គភាពដែលមានស្រាប់ចំនួន៧ និងអង្គភាពបង្កើតថ្មីចំនួន១។

ទាក់ទងនឹងការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជានេះ លោកជំទាវអនុរដ្ឋលេខាធិការ បានប្រាប់ AMS Economy ថា ៖

« បច្ចុប្បន្នយើងកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នាស្វែងរកធាតុចូល ។ យើងកំពុងជជែកគ្នា ជាបឋម  ហើយនឹងបន្តពិភាក្សាគ្នាបន្តទៀតមុននឹងសម្រេចជាផ្លូវការឈានទៅដល់ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ជួយជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

គម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ «លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន» បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍

រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវពីកសិករ ខណៈផលស្រូវដើមរដូវមានតម្លៃប្រសើរឡើង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

មន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ទីផ្សារតម្លៃស្រូវបានត្រឡប់មករកស្ថានភាពល្អប្រសើរវិញ ហើយ ខណៈដែលបណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកកំពុងសម្រុកចុះទិញ

ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2024

ការអភិវឌ្ឍលើ​លំនៅឋានក្នុង​ឆ្នាំ២០២៤​នេះ នៅតែមានកំណើ​នវិជ្ជាមាន​ ដោយបានរួមចំណែក​ខ្ពស់​​ក្នុងវិស័យសំណង់ទាំង​មូល​​របស់កម្ពុជា​

ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការដាំពោតយកស្នៀត ដែលកសិករគួរដឹង

ជំនួញ, ព្រឹត្តិការណ៍

• 08/10/2024

ពោត ជាដំណាំមានសក្ដានុពលមួយប្រភេទ ដែលប្រជាកសិករយើងនិយមដាំ ក្នុងនោះគេក៏អាចដឹងពីបច្ចេកទេសងាយៗ ក្នុងការដាំពោតយកស្នៀតលក់ និងរកចំណូលក្នុងគ្រួសារ។

អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ

ស្វែងយល់ពីបទល្មើសក្លែងបន្លំឆបោកតាមរយៈគម្រោងមូលនិធិ និងវិធីសាស្ត្រការពារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2024

ការឆបោកក្លែងបន្លំជាអង្គការសប្បុរសធម៌ គឺជាអំពើឆបោកផ្នែកហិរញ្ញវត្ថុ ( financial crime) ពីសប្បុរសជនតាមរយៈការស្នើសុំជំនួយ ក្រោមរូបភាពធ្វើអំពើសប្បុរសជួយជនរងគ្រោះ

ខែកញ្ញា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២៨ ជាមួយទុន​វិនិ​យោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2024

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក

ចិនកំពុងជ្រៀតចូលទីផ្សារលក់យន្តហោះចម្បាំង ខណៈដែលអាមេរិក និងរុស្ស៊ី ហាក់កំពុងភ្លេចខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2024

ប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុននេះថា ការទិញយន្តហោះចម្បាំង JF-17 ពីចិនគឺជាផ្នែកមួយនៃការបញ្ជាទិញសរុបដែលមានតម្លៃដល់ទៅ១,៦ពាន់លានដុល្លាររបស់ខ្លួន

សហគមន៍ស្វាយចន្ទីចំនួន៣ ទិញជី ៣៥០តោនក្នុងពេលតែមួយ ចំណេញលុយជាង១០០លានរៀល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2024

សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅក្នុងខេត្តកំពង់ធំ ទិញជីចំនួន ៣៥០តោនក្នុងពេលតែមួយ ដែលនាំឱ្យចំណេញលុយពី១០០ទៅ១៥០លានរៀល

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *