អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗ ឬ “de minimis” ដែលនាំចូលពីចិន ពី ១២០% មកត្រឹម ៥៤%

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងកាត់បន្ថយពន្ធលើកញ្ចប់អីវ៉ាន់ ឬមុខទំនិញតូចៗ ឬ “de minimis” ដែលនាំចូលពីប្រទេសចិន ក្នុងកម្រិតពី ១២០% មកចុះមកនៅត្រឹម ៥៤%វិញ។

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានយល់ព្រមកាត់បន្ថយពន្ធលើកញ្ចប់ទំនិញតូចៗ ឬ “de minimis” ដែលដឹកជញ្ជូនពីចិនដីគោក និងហុងកុង មកកាន់អាម៉េរិក។ យោងទៅតាមសេចក្តីថ្លែងការរបស់សេតវិមានបានឲ្យដឹងថា អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗពី ១២០% មកត្រឹម ៥៤% ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែឧសភា តទៅ (ថ្ងៃទី ១៤ នៅអាស៊ី) ដោយតម្លៃដឹកជញ្ជូនថយចុះនៅសល់ត្រឹម ១០០ ដុល្លារក្នុងមួយជើង។

កាលពីមុន អាម៉េរិកលើកលែងលើកញ្ចប់ទំនិញតូចៗ ឬ de minimis ពីប្រទេសចិនដោយមិនគិតពន្ធ និងត្រូវបានត្រួតពិនិត្យតិចតួចប៉ុណ្ណោះ។ កញ្ចប់ទំនិញតូចៗទាំងនោះត្រូវបានបង្រួបបង្រួមចូលគ្នា ដើម្បីខាងគយអាចបោសម្អាតកញ្ចប់រាប់ពាន់ក្នុងពេលតែមួយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននៃការនាំចូលទំនិញអនឡាញមកកាន់សហរដ្ឋអាមេរិកបានកើនឡើងខ្លាំងក្លា ដោយច្រើនជាង ៩០ ភាគរយនៃកញ្ចប់ទាំងអស់គឺជាកញ្ចប់ទំនិញតូចៗ ឬ de minimis ។ ក្នុង​ចំណោម​នោះ ប្រហែល ៦០ ភាគរយមានប្រភព​មក​ពី​ប្រទេស​ចិន។ កាលពីខែកុម្ភៈ ប្រធានាធិបតី Donald Trump បញ្ឈប់ការលើកលែងនេះដោយបានដាក់ពន្ធចំនួន ១២០% នៃតម្លៃកញ្ចប់ ឬ មានតម្លៃ ២០០ ដុល្លារក្នុងមួយជើង ដែលគ្រោងនឹងចូលជាធរមាននៅខែមិថុនា។ កញ្ចប់តូចៗ ‘de minimis’ ទាំងអស់ពីប្រទេសចិន និងហុងកុងចាំបាច់ត្រូវមានឯកសារគយមុនពេលមកដល់ ហើយទំនិញដែលគ្មានឯកសារនេះនឹងត្រូវបញ្ជូនត្រឡប់ទៅវិញ។ ផែនការដាក់ពន្ធនេះប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនលក់អីវ៉ាន់អនឡាញដូចជា Shein, Temu, និងក្រុមហ៊ុន e-commerce ផ្សេងទៀត។

គួរឲ្យបញ្ជាក់ដែរថា ច្បាប់ de minimis របស់សហរដ្ឋអាម៉េរិកសម្រាប់លើកលែងលើការនាំចូលកញ្ចប់ទំនិញតូចៗត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៨ ប៉ុន្តែត្រូវបានរិះគន់យ៉ាងខ្លាំងពីទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ អ្នកខ្លះយល់ថា វាគឺជាចន្លោះប្រហោងដែលអនុញ្ញាតឱ្យផលិតផលចិនមានតំលៃថោកចូលសហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់ឧស្សាហកម្មក្នុងប្រទេស ហើយត្រូវបានប្រើក្នុងរូបភាពខុសច្បាស់ដូចជា ការនាំចូលគ្រឿនញៀន និងសារធាតុគីមីជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *