ស្វែងយល់ពីទីក្រុងកំពូលទាំង ១០ ដែលមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក

បរទេស៖ យោងតាមប្រភពពី Forbes បានលើកឡើងថា បច្ចុប្បន្ននេះ នៅជុំវិញពិភពលោកមានមហាសេដ្ឋី ឬ Billionaires ប្រមាណ ២ ៧៨១ នាក់ក្នុងចំណោមប្រជាជនសរុបជាង ៨ ពាន់លាននាក់។ ខាងក្រោមនេះគឺជាទីក្រុងកំពូលទាំង ១០ ដែលមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក។

១. ទីក្រុងញូវយ៉ក, សហរដ្ឋអាម៉េរិក៖មហាសេដ្ឋី ១១០ នាក់, ទ្រព្យសម្បត្តិសរុប ៦៩៤ ពាន់លានដុល្លារ

ទីក្រុង​ញូវយ៉ក គឺជាទីក្រុង​ដែល​មាន​មហាសេដ្ឋី​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ដោយបានស្វាគមន៍អ្នកចំណូលថ្មីដែលជាមហាសេដ្ឋីចំនួន ៩ នាក់ នាំឱ្យចំនួនសរុបមហាសេដ្ឋីកើនដល់ ១១០ នាក់។ Michael Bloomberg គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ១០៦ ពាន់លានដុល្លារនៅក្នុងទីក្រុងញូវយ៉ក។

២.​ ទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី៖ មានមហាសេដ្ឋី ៧៤ នាក់, ទ្រព្យសម្បត្តិសរុប ៣៧៨ ពាន់លានដុល្លារ

ទីក្រុងមូស្គូ និងហុងកុងមានមហាសេដ្ឋី ៧៤ នាក់ដូចគ្នា។ កាលពីឆ្នាំមុន មហសេដ្ឋីនៅទីក្រុងមូស្គូបានកើនឡើងបន្ថែម ១២ នាក់​ ដែលជំរុញឲ្យចំនួនសរុបកើនដល់​ ៧៤ នាក់។ Vagit Alekperov គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ២៨,៦ ពាន់លានដុល្លារនៅក្នុងទីក្រុងមូស្គូ និងជាអ្នកមានទី ៣ នៅទូទាំងរុស្ស៊ី។

៣. ទីក្រុងហុងកុង, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ មហាសេដ្ឋី ៧៤ នាក់,​ ទ្រព្យសម្បត្តិសរុប ៣២៦ ពាន់លានដុល្លារ

ទាំង​ទីក្រុង​ហុងកុង​ និង​ទីក្រុង​មូស្គូមានចំនួន​មហាសេដ្ឋី​ដូច​គ្នា ៧៤ នាក់។ Li Kasing គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ៣៧,៣ ពាន់លានដុល្លារនៅក្នុងទីក្រុងហុងកុង។

៤. ទីក្រុងបុមបៃ, ប្រទេសឥណ្ឌា៖មានមហាសេដ្ឋី ៦៩នាក់, ទ្រព្យសម្បត្តិសរុប ៣៧៩ ពាន់លានដុល្លារ

ទីក្រុងបុមបៃ គឺជាទីក្រុងជឿនលឿនរបស់ឥណ្ឌា និងមានមហាសេដ្ឋីចំនួន ៦៩ ដែលមានទ្រព្យសម្បត្តិសរុបលើសពី ៣៧០ ពាន់លានដុល្លារ។  Mukesh Ambani គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ១១៦ ពាន់លានដុល្លារនៅក្នុងទីក្រុងបុមបៃ។

៥. ទីក្រុងប៉េកាំង, ប្រទេសចិន៖មហាសេដ្ឋី ៦៣ នាក់,​ ទ្រព្យសម្បត្តិសរុប ២១១ ពាន់លានដុល្លារ

ចាប់តាំងពីឆ្នាំ ២០២១​ មក ទីក្រុងប៉េកាំងបានបាត់បង់មហាសេដ្ឋីចំនួន ៣២ នាក់ ខណៈដែលទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេបានធ្លាក់ចុះ ១៤ ភាគរយ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសជួបការលំបាក។ Zhang Yiming គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ៤៣,៤ ពាន់លានដុល្លារនៅក្នុងទីក្រុងប៉េកាំង។ ទោះបីជាមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំងបានទទួលមហាសេដ្ឋីចំណូលថ្មីពីរនាក់រួមមាន Dai Wenyuan (១,៦ ពាន់លានដុល្លារ) ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្មវិធី AI 4Paradigm និង Zheng Fan (១,៥ ពាន់លានដុល្លារ) នាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Li Auto។

៦. ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស៖ មានមហាសេដ្ឋី ៦២ នាក់, ទ្រព្យសម្បត្តិសរុប ៣២៦ ពាន់លានដុល្លារ

កាលពីឆ្នាំ ២០២២ ទីក្រុងឡុងដ៍បានជាប់ចំណាត់ថ្នាក់លេខ ៤ ប៉ុន្តែបានធ្លាក់មកចំណាត់ថ្នាក់លេខ ៦។ ទីក្រុងឡុងដ៍មានភាពល្បីល្បាញដោយសាររាជវង្សានុវង្ស និងប៉មអេលីហ្សាបែតដ៏ប្រណិត ប៉ុន្តែទីក្រុងនេះក៏ជាផ្ទះរបស់មហាសេដ្ឋីមួយចំនួននៅលើពិភពលោកផងដែរ។ Len Blavatnik គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ៣២,១ ពាន់លានដុល្លារនៅក្នុងទីក្រុងឡុងដ៍។

៧. ទីក្រុងសៀងហៃ, ប្រទេសចិន៖ មហាសេដ្ឋីសរុប ៥៤ នាក់, ទ្រព្យសម្បត្តិសរុប ១៦៧ ពាន់លានដុល្លារ

នៅឆ្នាំនេះ ទីក្រុងសៀងហៃបានបាត់បង់មហាសេដ្ឋីច្រើនជាងគេក្នុងចំណោមទីក្រុងមានមហាសេដ្ឋីកំពូលទាំងដប់ ដោយបានធ្លាក់ចុះពី ៦៥ នាក់មកត្រឹម ៥៤ នាក់។ Colin Huang គឺជាស្ថាបនិកនៃក្រុមហ៊ុនអេឡិចត្រូនិកយក្ស PPD Holdings និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ៣៨,៩ ពាន់លានដុល្លារនៅក្នុងទីក្រុងសៀងហៃ។

៨. ទីក្រុង Los Angeles, សហរដ្ឋអាម៉េរិក៖ មានមហាសេដ្ឋីសរុប ៥៣ នាក់, ទ្រព្យសម្បត្តិសរុប ២២២ ពាន់លានដុល្លារ

ទីក្រុង Los Angeles គឺជាទីក្រុងដែលថ្លៃបំផុតនៅក្នុងរដ្ឋកាលីហ្វរញ៉ា និងសំបូរទៅដោយបុគ្គលល្បីដូចជា LeBron James, Kim Kardashian, និងតារាចម្រៀង Rihanna។ John Tu គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ១៣,៦ ពាន់លានដុល្លារនៅក្នុងទីក្រុង Los Angeles។

៩.សិង្ហបុរី៖មានមហាសេដ្ឋីសរុប ៥២ នាក់, ទ្រព្យសម្បត្តិសរុប ១៥៦ ពាន់លានដុល្លារ

ក្រៅ​ពី​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ សិង្ហបុរី​ក៏​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ពិភពលោក​ដ៏​លេចធ្លោ​មួយ​សម្រាប់​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ផង​ដែរ។ សិង្ហបុរី គឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជឺទីក្រុងកំពូលទាំង ១០ ដែលមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក។ Eduardo Saverin គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ២៨ ពាន់លានដុល្លារនៅសិង្ហបុរី។

១០. ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ, សហរដ្ឋអាម៉េរិក៖ មានមហាសេដ្ឋីសរុប ៥០ នាក់, ទ្រព្យសម្បត្តិសរុប ១៨៥ ពាន់លានដុល្លារ

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមានភាពល្បីល្បាញជាយូរមកហើយថាជាទីក្រុងដែលមានតម្លៃរស់នៅថ្លៃបំផុតមួយនៅក្នុងសហរដ្ឋអាម៉េរិករួមមាន តម្លៃលំនៅដ្ឋាន គ្រឿងឧបភោគបរិភោគ និងឧបករណ៍ប្រើប្រាស់។ Dustin Moskovitz គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ១៨,៣ ពាន់លានដុល្លារនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម