សហគមន៍ទេសចរណ៍រំពឹងទទួលបានភ្ញៀវនៅថ្ងៃបុណ្យចូលឆ្នាំចិនច្រើនជាងឆ្នាំកន្លងទៅ

កំពង់ឆ្នាំង ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានប្រធានសហគមន៍​ទេសចរណ៍ មើលឃើញថាជាឱកាសល្អមួយក្នុងការទទួលភ្ញៀវ។ ពួកគេថែមទាំងរំពឹងថា ពិធីបុណ្យ​ចូលឆ្នាំចិននាឆ្នាំនេះ នៅតាមគោលដៅទេសចរណ៍នីមួយៗ អាចនឹងទទួលបានភ្ញៀវកាន់តែច្រើន។

សហគមន៍ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិល ជាឈ្មោះសហគមន៍មួយដែលមាន​ទីតាំងនៅ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជាកន្លែងដែលមានទេសភាពធម្មជាតិ និងទឹកជ្រោះថ្លាយង់ សហគមន៍មួយនេះជារឿយៗ តែងតែទទួលបានភ្ញៀវទៅលេងកម្សាន្ដមិនចេះដាច់ ជាពិសេសនៅ​អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩កន្លងទៅ។

បើតាមប្រធានសហគមន៍ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិល គឺលោក សោភា បានឱ្យដឹងថា កន្លងមកនៅក្នុងឱកាសបុណ្យទាន គឺសហគមន៍របស់លោកតែងតែទទួលបានភ្ញៀវច្រើនជាងថ្ងៃធម្មតា ហើយភ្ញៀវដែលទៅកម្សាន្ដនៅតំបន់របស់លោកគឺច្រើនតែជាភ្ញៀវខ្មែរ ដោយហេតុថាវាជាតំបន់​ព្រៃភ្នំធម្មជាតិដាច់ស្រយាល។

ផ្អែកតាមទម្លាប់នេះ លោក សោភា បានរៀបចំតុបតែងតំបន់ទេសចរណ៍ក្នុងសហគមន៍​របស់លោក​រួចជាស្រេច ដើម្បីត្រៀមចាំទទួលភ្ញៀវក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនតែម្ដង។

លោក សោភា បានបញ្ជាក់ថា ៖

“ថ្មីៗនេះ ក្រុមការងារយើងបានរៀបចំទីលានចំណតរថយន្តឱ្យធំទូលាយ រៀបសួនច្បារ កាត់ស្មៅ និងស្រាវជ្រាវរកមុខម្ហូបថ្មីៗសម្រាប់ឱ្យភ្ញៀវមានជម្រើសកាន់តែច្រើនផងដែរ។ ខ្ញុំគិតថានឹងមានភ្ញៀវមកលេងច្រើនជាងរាល់ដង ដោយហេតុ​ថា​ឆ្នាំនេះអាកាសធាតុអំណោយផល មានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យព្រៃឈើលូតលាស់ល្អ រីឯទឹក​ជ្រោះក៏មិនរីងថែមទៀត”

ដោយឡែក នៅឯ​សហគមន៍បឹងលំកុដ ដែលស្ថិតក្នុងខេត្តរតនៈគិរីឯណោះវិញក៏បានត្រៀមរៀបចំរួចរាល់ផងដែរសម្រាប់ទទួលភ្ញៀវនាពេលបុណ្យចូលឆ្នាំចិន។ សហគមន៍ដែលមានបឹងធម្មជាតិទឹកថ្លាយង់នេះគឺជាចំណុចដ៏ទាក់ទាញភ្ញៀវទេសចរ និងបានរៀបចំនូវទីធ្លាជុំវិញបឹងរួចរាល់ផងដែរ។

លោក ប៊ួលី មី ប្រធានសហគមន៍បឹងលំកុដបានឱ្យដឹងថា ៖

“ខ្ញុំបានរៀបចំសំអាតបរិវេនជុំវិញ រើសសំរាម និងកាត់ស្មៅដែលដុះវែងនៅតាមមាត់បឹង។ សម្រាប់រយៈពេលបីថ្ងៃចូលឆ្នាំចិននាឆ្នាំនេះ ចាប់ពីថ្ងៃទី២១​ រហូតដល់២៣ ខែមករា សហគមន៍យើងរំពឹងថាអាចនឹងទទួលបានភ្ញៀវជាតិ និងអន្តរជាតិពី ៧ ទៅ៨ពាន់នាក់”

សរុបសេចក្ដី និងនិយាយជារួម សហគមន៍ទាំងពីរបានរំពឹងខ្ពស់ទៅលើការទទួលបានភ្ញៀវទេសចរកាន់តែច្រើននៅអំឡុងពេលនៃពិធីបុណ្យឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិននេះ ដោយសហគមន៍នីមួយៗបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការកែលម្អគោលដៅទេសចរណ៍ឱ្យបានល្អបំផុតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ